កំណត់​នូវ​សមិទ្ធផល និង​ស្តង់ដា​ថ្មី​នៅ​កម្ពុជា វា​គឺជា​ឆ្នាំ​ដ៏រំភើប​សម្រាប់​ក្រុមហ៊ុន Urban Hub (​ខេមបូឌា​) ខូអិលធីឌី ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុនដូ​ដែល​ទទួលបាន​សមិទ្ធផល​ដ៏អស្ទារ្យ ខណៈ​ជិត​បញ្ចប់​ឆ្នាំ​ ២០១៩ នេះ​។ ក្រមហ៊ុន​ទទួល​បាន​ពានរង្វាន់​ជាច្រើន​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅ​ប្រទេស សម្រាប់​គម្រោង​អភិវឌ្ឍន៍​ខុនដូ ប្រណីត និង​មាន​តម្លៃ​សមរម្យ និង​ការរួមបញ្ចូល​ភាព​ច្នៃប្រឌិត​ខ្ពស់​ដល់​គម្រោង​របស់ខ្លួន​។ ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុនដូ​នេះ​ទទួល​បាន​ពានរង្វាន់​ចំនួន​ ៦ នៅក្នុង​ឆ្នាំនេះ​សម្រាប់​គម្រោង​ខុនដូ Urban Village ដែលមាន​ទីតាំង​ស្ថិត​នៅក្នុង​រាជធានី​ភ្នំពេញ​។ Urban Village បាន​ឈ្នះ​ពានរង្វាន់ «​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុនដូ​ល្អ​បំផុត​» នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ Property Guru Asia Property Awards កាលពី​ថ្ងៃទី​ ២៨ ខែ​វិច្ឆិកា​នៅក្នុង​ទីក្រុង​បាងកក​។ «​ជាការ​ពិតណាស់ វា​ជា​ការទទួល​ស្គាល់​ក្រុមហ៊ុន​របស់​យើង​។ យើង​គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំបូង​គេ​នៅ​កម្ពុជា​ដែល​បាន​ឈ្នះ​ពានរង្វាន់​នេះ​។ មាន​អ្នកចូលរួម​ប្រកួតប្រជែង​ជាច្រើន​ហើយ​ភាគច្រើន​គឺជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ធំៗ​»​។

អ្នកស្រី Catherine (ឆ្វេង) និងលោក Ben Li ជានាយកប្រតិបត្តិក្រុមហ៊ុន Urban Hub។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Urban Hub លោកស្រី Catherine Chan មាន​ប្រសាសន៍​ថា​៖ «​ពានរង្វាន់​នេះ​ត្រូវ​បាន​ត្រួតពិនិត្យ​ដោយ BDO ដែលជា​ក្រុមហ៊ុន​សវនកម្ម​អន្តរជាតិ​ដ៏ល្បីល្បាញ​។ វា​ជា​វេទិកា​ដែល​មាន​ភាពសុក្រឹត និង​ត្រូវ​មាន​ការទទួលស្គាល់​។ ប្រាកដ​ណាស់​អតិថិជន​របស់​យើង​នឹង​កាន់​តែមាន​ទំនុកចិត្ត​លើ​គម្រោង​របស់​យើង ពីព្រោះ​គម្រោង​យើង​មាន​ការទទួលស្គាល់​ពី​អន្តរជាតិ​»​។ កាលពី​ដើម​ខែ​ឧសភា​ក្នុងឆ្នាំនេះ Urban Village បាន​ទទួល​ពានរង្វាន់​ចំនួន​ ៥ ​ផ្សេងៗ​គ្នា​នៅក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ Property Guru Cambodia Property Awards ប្រចាំឆ្នាំ​លើក​ទី​ ៤ ក្នុងនោះ​មាន​ពានរង្វាន់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុនដូ​ល្អ​បំផុត (​ខេមបូឌា​) ពានរង្វាន់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ខុនដូ​ល្អ​បំផុត (​ភ្នំពេញ​) ពានរង្វាន់ ខុនដូ​ដែលមាន​ការរចនា និង​ស្ថាបត្យកម្ម​ល្អ​បំផុត និង​ពានរង្វាន់​ខុនដូ​ដែល​មាន​ការ​រចនា​ផ្ទៃ​ខាងក្នុង​ល្អ​បំផុត​។ គម្រោង​ដ៏ពេញនិយម​របស់​ក្រុមហ៊ុន​គឺ​អគារ​ខុនដូ​កម្ពស់​ ១៩ ​ជាន់​ដែល​មាន​ការ​រចនា​សោភណភាព​លក្ខណៈ​ខ្មែរ​មាន​សួនច្បារ មាន​ទេសភាព​ស្រស់​បំព្រង រួម​នឹង​ការបំពាក់​នូវ​បរិក្ខារ​ដ៏សម្បូរបែប ដែល​ធ្វើឲ្យ​ខុនដូ​នេះ​កាន់តែ​ស្រស់បំព្រង​ទ្វេ​ឡើង​។ គម្រោង​ខុនដូ Urban Village មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​មហាវិថី សម្តេច ហ៊ុន សែន ជា​តំបន់​ដែល​កំពុង​មាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​មាន​ចម្ងាយ​ជិត​ទីក្រុង​ដ៏រស់រវើក​។ ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​បានបញ្ចប់​គម្រោង Urban Loft ដែលមាន​អគារ​កម្ពស់​ ២០ ​ជាន់ មាន​ ២ ​អគារ ហើយ Urban Village ដំណាក់កាល​ទី​ ១ បាន​ត្រៀម​រួចរាល់​សម្រាប់​ប្រគល់ជូន​អតិថិជន​នៅ​ខែ​មីនា​ឆ្នាំ​ក្រោយ​។ ដូច្នេះ​តើ​អ្វី​ជា​អាថ៌កំបាំង​នៅ​ពីក្រោយ​ភាពជោគជ័យ​របស់ Urban Village ?

អ្នកស្រី Catherine: “ពានរង្វាន់ទទួនបានគឺកិត្យានុភាពសម្រាប់ក្រុមហ៊ុនរបស់យើង”។

អ្នកស្រី Chan ពន្យល់​ថា​៖ «​យើង​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ការកសាង​សហគមន៍ ហើយ​យើង​ចង់​ឲ្យ​អតិថិជន​របស់​យើង​មាន​បទពិសោធ​ដ៏ល្អ​នៅពេល​រស់នៅ​ទីនេះ​។ ដូច្នេះ​ហើយ​ពាក្យស្លោក​របស់​យើង​គឺ​ «​រស់នៅ ធ្វើការ និង​កម្សាន្ត​» ហើយ​យើង​ចំណាយ​ពេលវេលា​យ៉ាងច្រើន​ក្នុង​ការរចនា ស្ថាបត្យកម្ម និង​ប្លង់​នៃ​គម្រោង​របស់​យើង​»​។ អ្នកស្រី Chan បន្ថែម​ថា​៖ «​យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​។ យើង​ផ្តល់​ភាព​រីករាយ​ដ៏វិជ្ជមាន​ដល់​មនុស្ស​គ្រប់គ្នា ហើយ​ខ្ញុំ​គិត​ថា វា​ក៏​ជា​ទឹកចិត្ត​របស់​យើង​ផង​ដែរ​ក្នុង​ការជួយ​ដល់​ប្រទេសជាតិ ប្រជាជន និង​អ្នក​ប្រើប្រាស់​។ យើង​ផ្តោតលើ​ការលើកកម្ពស់​ការរស់នៅ និង​លក្ខខណ្ឌ​រស់នៅ​របស់​ប្រជាជន​។ វា​មិនមែន​គ្រាន់តែ​ជា​ការសាងសង់​ខុនដូ​ប៉ុណ្ណោះ​ទេ​»​។ នៅ​ជាប់​នឹង​គម្រោង​ខុនដូ Urban Village នោះដែរ គឺ​មជ្ឈមណ្ឌល​ច្នៃប្រឌិត Factory Phnom Penh ដែលមាន​ហាង​លក់ទំនិញ កន្លែង​លេង​ហ្គេម កន្លែង​ធ្វើការ​រួម ដែល​ព័ទ្ធជុំវិញ​ដោយ​សួនច្បារ​ពណ៌​បៃតង​ខៀវស្រងាត់ និង​មាន​ផ្លូវ​ដើរ​សម្រាប់​អ្នករស់នៅ​ផងដែរ​។ អ្វីដែល​កាន់តែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ គឺ​ប្លុក​មួយ​ក្នុង​គម្រោង​ ២ ត្រូវបាន​លក់​អស់​តែ​ក្នុង​រយៈពេល​ ១ ​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​បើក​សម្ពោធ​។ ឥឡូវ​ប្លុក G កំពុងបើក​លក់​។ អ្នកស្រី​បន្ថែមថា​៖ «​ប្រជាជនមាន​ជំនឿ​ចិត្តខ្លាំង​លើ​គម្រោង​របស់​យើង​ចាប់​តាំងពី​យើង​ត្រូវបាន​ទទួលស្គាល់​ដោយ Asia Property Guru Awards ដែល​ផ្តល់​ពានរង្វាន់​ទាំង​ក្នុង​ប្រទេស​រហូត​ដល់​ពានរង្វាន់​លំដាប់​អាស៊ី​។ ហើយ​អតិថិជន​របស់​យើង​បាន​មើលឃើញ​ពី​របៀប​ដែល​យើង​កសាង​សហគមន៍​របស់​យើង និង​ព្រឹត្តិការណ៍​ដ៏គួរ​ឱ្យ​រំភើប​រីករាយ​ទាំងអស់​ដែល​យើង​បាន​ធ្វើ និង​អភិវឌ្ឍ​»​។ អ្នកស្រី​បន្តថា​៖ «​យើង​ផ្តោតលើ​អតិថិជន​ភាគច្រើន​បំផុត​ដែល​ចាប់​អារម្មណ៍​ទិញ​ខុនដូ ទាំងចាស់ និង​ក្មេង​។ យើង​ផ្តល់​កម្ចី​ចំនួន​ ៧៥ ភាគរយ​រហូតដល់​ ២៥ ​ឆ្នាំ​»៕

ប្រាក់ មុន្នីឧត្តម: យើង​មាន​ក្តីសុបិន​ដូចគ្នា

ឧត្តម៖ Urban Village កសាង​លំនៅឋាន​ប្រណីត​សម្រាប់​ប្រជាជន​កម្ពុជា​។

កីឡាករ​បាល់ទាត់​កម្ពុជា​លោក ប្រាក់ មុន្នីឧត្តម មាន​គន្លឹះ​សំខាន់ៗ​សម្រាប់​អ្នក​ចង់​ទិញ​លំនៅឋាន​។ លោក ឧត្តម ដែល​បច្ចុប្បន្ន​ជា​ «​ទូតសុច្ឆន្ទៈ​» ​របស់​ក្រុមហ៊ុន Urban Village Hub (Cambodia) Co. Ltd. ថ្លែងថា ក្រុមហ៊ុន​អភិវឌ្ឍន៍​បាន​ដើរ​លើ​ទិសដៅ​ដ៏ត្រឹមត្រូវ​ក្នុង​ការកសាង​លំនៅឋាន​ទំនើប​នៅ​កម្ពុជា​។ លោក​លើកឡើង​ថា​៖ «​ជាមួយ​នឹង​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​នៅ​ទូទាំង​ប្រទេស តម្រូវការ​លំនៅឋាន​ដែល​មាន​គុណភាព​ខ្ពស់​ក៏​មាន​ការកើនឡើង​ផងដែរ​នៅក្នុង​ទីក្រុង​»​។ «​កាលពី​ប៉ុន្មាន​ឆ្នាំមុន ខ្ញុំ​មិនទាន់​ឃើញ​ប្រជាជន​កម្ពុជា​ចាប់​អារម្មណ៍​លំនៅឋាន​ទំនើប​ច្រើន​នៅឡើយ​ទេ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ខ្ញុំ​បាន​កត់សម្គាល់​ឃើញថា មាន​ការផ្លាស់ប្តូរ​ច្រើន​គឺ​ពួកគេ​មាន​តម្រូវការ​លំនៅឋាន​បែបនេះ​កាន់តែ​ច្រើន​។ ប្រជាជន​ចូលចិត្ត​រស់នៅ​ក្នុង​ខុនដូ ពីព្រោះ​វា​មាន​ទីតាំង​ស្ថិត​នៅក្នុង​ទីក្រុង​ដែល​នៅ​មិន​ឆ្ងាយ​ពី​កន្លែង​ធ្វើការ​របស់​ពួកគេ​»​។ លោក​ ឧត្តម ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់​លើ​គម្រោង Urban Village ពីព្រោះ​វា​ជា​គម្រោង​អភិវឌ្ឍន៍​ដ៏អស្ចារ្យ​។ ជាមួយ​នឹង​តម្លៃ​សមរម្យ​មាន​ទីតាំង​ល្អ និង​ទទួល​បាន​ពានរង្វាន់​ចំនួន​ ៦​។ Urban Village ផ្តល់នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​។ ខ្ញុំ​រក​មិនឃើញ​មូលហេតុ​ដែល​អតិថិជន​មិនគួរ​ទិញ​នោះទេ​»​។ បច្ចុប្បន្ន​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​កំពុង​អភិវឌ្ឍ​គម្រោង​ខុនដូ Urban Village ដែលមាន​ទីតាំង​ស្ថិត​នៅតាម​បណ្តោយ​មហាវិថី សម្តេច ហ៊ុន សែន ហើយ​ដំណាក់កាល​ទី​ ២ គ្រោង​នឹង​បញ្ចប់​នៅ​ខែ​កញ្ញា ឆ្នាំ​ ២០២២​។ ដោយ​ពិពណ៌នា Urban Village ថា​ជា​ «​គម្រោង​ប្រកប​ដោយ​ភាពច្នៃប្រឌិត​» ​នោះ​លោក​ ឧត្តម បាន​ថ្លែងថា ក្រុមហ៊ុន​សម​នឹង​ទទួល​បាន​ពានរង្វាន់​ដែល​ខ្លួន​ឈ្នះ​នៅក្នុង​ឆ្នាំនេះ ពីព្រោះ​វា​បាន​បង្ហាញ​អំពី​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការសាងសង់​ខុនដូ​។ «​ខ្ញុំ​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​សមិទ្ធផល​របស់ Urban Village ។ ការទទួលស្គាល់​នេះ​មិនមែន​សម្រាប់តែ​គម្រោង​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រទេសជាតិ​របស់​យើង​ផងដែរ ពីព្រោះ​វា​ជា​គម្រោង​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​ទទួល​បាន​ពានរង្វាន់​នេះ​»​។ លោក​បន្ថែមថា​៖ «​ខ្ញុំ​ដឹងថា Urban Village គឺជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ក្តីសុបិន​ហើយ​សម្រាប់​ខ្ញុំ​ក្នុង​នាម​ជា​កីឡាករ​ម្នាក់​ខ្ញុំ​ក៏មាន​ក្តី​សុបិន​ដែរ​។ ដូច្នេះ​ប្រសិនបើ​យើង​សហការ​គ្នា យើង​នឹង​ទទួល​ជោគជ័យ ហើយ​ខ្ញុំ​ពិតជា​រីករាយ​ក្នុងការ​ធ្វើ​ជា​ទូតសុច្ឆន្ទៈ​របស់ Urban Village»​។ Urban Village បានឈ្នះ​ពានរង្វាន់​ «​គម្រោង​អភិវឌ្ឍន៍​ខុនដូ​ល្អ​បំផុត​» ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អចលនទ្រព្យ Property Guru Asia Property Awards លើក​ទី​ ១៤ កាលពី​ថ្ងៃទី​ ២៨ ខែវិច្ឆិកា នៅ​ទីក្រុង​បាងកក​។ Urban Village មិន​គ្រាន់តែ​ផ្តោត​លើ​ការអភិវឌ្ឍ​ខុនដូ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​កំពុង​លើកកម្ពស់​របៀប​រស់នៅ​ដោយ​សុខុមាលភាព​ផងដែរ​តាមរយៈ​បាល់ទាត់​។ ការប្រកួត​បាល់ទាត់​មិត្តភាព​រវាង​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង​របស់​ ប្រាក់ មុន្នីឧត្តម និង​ក្រុមបាល់ទាត់ China Macau MUST CPK នឹង​ត្រូវ​ធ្វើឡើង​នៅ​ទីលាន​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ​តែម្តង​គឺ​នៅ​ថ្ងៃទី ២៨-២៩ ខែ​ធ្នូ​៕