ភ្នំពេញៈ ជាមួយ​នឹង​ចោរកម្ម​ទិន្នន័យ​ក្លាយ​ជា​បទឧក្រិដ្ឋ​អ៊ីនធឺណិត​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ដ្រ​ទំនើប​ក្រុមហ៊ុន Cybersecurity Ventures មាន​មូលដ្ឋាន​នៅ​អាមេរិក​បាន​ព្យាករ​ថា​វា​នឹងមាន​តម្លៃ​ ៦ ​ពាន់​ពាន់​លាន​ដុល្លារ​ប្រចាំ​ឆ្នាំ​ទូទាំង​ពិភពលោក​ត្រឹម​ឆ្នាំ​ ២០២១ កើនឡើង​ពី​ ៣ ​ពាន់​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៥​។

ប៉ុន្តែ​វា​មិន​គ្រាន់តែ​ជា​ក្រុមហ៊ុន​ដែល​ក្លាយ​ជា​ជនរងគ្រោះ​ដោយសារ​តែ​បទឧក្រិដ្ឋ​អ៊ីនធឺណិត​ទេ ចោរកម្ម​ទិន្នន័យ​បុគ្គល​ក៏​ត្រូវ​ដាក់​បញ្ចូល​នៅក្នុង​តួលេខ​នេះ​ផង​ដែរ​។

កម្មវិធី​ផ្ញើសារ​ដែល​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​ការបញ្ជូន​ភ្លាមៗ និង​ទទួល​សារ​ផ្ទាល់ខ្លួន និង​សារ​ពាណិជ្ជកម្ម និង​ទិន្នន័យ​ផ្សេងទៀត​ក៏​ស្ថិតក្នុង​ហានិភ័យ​ផងដែរ​។

ដូច្នេះ​តើ​មាន​អ្នកប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន​ជា​មធ្យម​ប៉ុន្មាន​នាក់​ដែល​ផ្ញើ និង​ទទួល​សារ​ដោយ​មិន​មាន​ការបារម្ភ​ពី​ក្រុម hacker?

ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ក្រៅ​ជំនួប​កិច្ចប្រជុំ​កំពូល Rakuten Viber Asia ឆ្នាំ​ ២០១៩ នៅក្នុង​ប្រទេស​សិង្ហបុរី​នៅពេល​ថ្មីៗ​នេះ​លោក Djamel Agaoua អគ្គនាយក​ក្រុមហ៊ុន Viber បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ជាមួយ​នឹង​អ្នក​ប្រើប្រាស់​ ១ ​ពាន់​លាន​នាក់​ទូទាំង​ពិភពលោក និង​ប្រហែល​ ២ ​លាន​នាក់​នៅ​កម្ពុជា ក្រុមហ៊ុន Viber គឺជា​កម្មវិធី​ផ្ញើ​សារ​លឿន​បំផុត​លើ​ពិភពលោក​ពេលបច្ចុប្បន្ន​»​។

លោក​ថ្លែងថា​៖ «​នេះ​គឺ​ដោយសារ​តែ​វិធីសាស្ដ្រ​ចង​លេខ​កូដ​សម្ងាត់​របស់​យើង ក្រុមហ៊ុន​មាន​អ្នកប្រើប្រាស់​ ២ ​លាន​នាក់ និង​មាន​មូលដ្ឋាន​នៅ​អាមេរិក​»​។

ដូច្នេះ​តើ​នរណាម្នាក់​មាន​ការសន្ទនា​ដោយ​ត្រូវបាន​ការពារ​ពី​ការហេក​ចូល​នៅ​គ្រប់​ពេលវេលា​នោះ​?

លោក Agaoua បាន​ឲ្យ​ដឹងថា ឯកសារ​ជា​សារ​ដែល​ចរាចរណ៍​នៅក្នុង​កុំព្យូទ័រ​មេ​របស់​ក្រុមហ៊ុន Viber ទៅ ទូរស័ព្ទ និង «​គន្លឹះ​» ក្នុងការ​ដោះសោ​សារ​គឺ​ស្ថិត​ក្នុង​ទូរស័ព្ទ​ ២ ឬ​ច្រើនតែ​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ក្នុង​ការសន្ទនា និង​មិនមែន​ជាមួយ Viber​។

លោក​បន្តថា​៖ «​នៅពេល​សារ​ត្រូវបាន​ចែកចាយ យើង​បំផ្លាញ​វា​ដោយ​ស្វ័យប្រវត្ដិ​។ យើង​គ្រាន់តែ​រក្សា​ការតាមដាន​សារ​នេះ​ដូចជា​កាលបរិច្ឆេទ​ដែល​វា​បាន​ផ្ញើ និង​លេខ​ទូរស័ព្ទ​ដែល​ជាប់​ទាក់ទង ប៉ុន្តែ​មិនមែន​ជា​មាតិកា​សារ​ខ្លួន​វា​នោះ​ទេ​»​។

លោក​បញ្ជាក់​ថា​៖ «​នេះ​មានន័យ​ថា ទោះបី​ជា​បច្ចេកវិទ្យា​ទំនើប​ដល់​ចំណុច​មួយ​ដែល​កុំព្យូទ័រ​មេ​របស់​យើង​អាច​ត្រូវបាន​ដោះសោ​នៅក្នុង​ករណី​នៃ Viber សារ​ទាំងនោះ​នឹង​មិន​នៅ​ទីនោះ​ត្រូវ​បាន​គេ​លួច​ចូល ខណៈ​សារ​ទាំងនោះ​នឹង​ត្រូវ​បាន​បំផ្លាញ​រួចហើយ​»​។

ដើម្បី​បង្ហាញ​បន្ថែមទៀត​ពី​ចំណុច​របស់​លោក​ថា Viber គឺជា​កម្មវិធី​ផ្ញើ​សារ​ភ្លាមៗ​លឿន​បំផុត​លើ​ពិភពលោក លោក Agaoua បាន​ថ្លែង​ថា ឧទាហរណ៍ កម្មវិធី Telegram មិន​ដំណើរ​ការពារ​ដោយ​ខ្លួនឯង​ទេ​ (Not by default) លោក​ថ្លែងថា​៖ «​ដូច្នេះ វា​បញ្ជាក់​ថា​វា​មាន​សុវត្ថិភាព ប៉ុន្តែ​មាន​បញ្ហា​ដ៏ធំ​មួយ​នៅទីនេះ ហើយ​យើង​ដឹងថា បញ្ហា​នេះ​នៅក្នុង​ក្រុមហ៊ុន Viber​។ ដើម្បី​បញ្ជាក់​វា​ឲ្យ​ច្បាស់ ប្រសិនបើ​អ្នក​ត្រូវ​តែ​ចូលទៅ​កន្លែង​កំណត់ ចុច​វា​ ៣ ​ឬ​ ៤ ​ដង​ដើម្បី​ដំណើរការ​មុខងារ​អ្វី​ក៏ដោយ​ដែល​អ្នក​ត្រូវការ​ដែល​ ៩៥ ​ភាគរយ​នៃ​អ្នកប្រើប្រាស់​នឹង​មិន​ធ្វើ​វា​នោះទេ​។

លោក Agaoua បាន​បញ្ជាក់ថា​៖ «​ដូច្នេះ​បើ​លក្ខណពិសេស​ណា​មួយ​មិន​ត្រូវ​បាន​ផ្ដល់​ដោយ​គ្មាន​ជម្រើស (by default) បន្ទាប់មក​លក្ខណពិសេស​នោះ នឹង​មិន​ដំណើរការ​ ៩៥​ ភាគរយ​នៅក្នុង​កម្មវិធី​ផ្ញើ​សារ​នោះទេ​។ ដូច្នេះ Telegram មិន​អាច​មាន​សុវត្ថិភាព​នោះទេ ដោយសារ​តែ​ការប្រើ​លេខ​កូដ​សម្ងាត់​មិនមែន​ត្រូវ​បាន​កំណត់​ដោយ default»​។

ចំណែកឯ​លទ្ធភាព​នៃ​លួច​ចូល លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា មិនមាន​នរណា​ម្នាក់​អាច​ធានា​ប្រព័ន្ធ​របស់​ពួកគេ​មិន​ឲ្យ​គេ​លួច​ចូល​នោះទេ សូម្បីតែ​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) ​របស់​អាមេរិក ឬ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ (CIA)​។

លោក​បញ្ជាក់​ថា​៖ «​ប្រព័ន្ធ​ទាំងអស់​អាច​ត្រូវបាន​គេ​លួច​ចូល​។ ប៉ុន្តែ​នៅក្នុង​ករណី​របស់​ក្រុមហ៊ុន Viber ជន hacker នឹង​គ្រាន់តែ​ស្វែងរក​សារ​ដែល​មិន​ត្រូវ​បានផ្ដល់​នៅឡើយ​។ ហើយ​នោះ​គឺ​មាន​តែ​ ២-៣ ​ប៉ុណ្ណោះ ដោយសារ​តែ ៩៩ ​ភាគរយ​នៃ​សារ​របស់​យើង​ឆ្ពោះ​ត្រង់​ទៅ​ទូរស័ព្ទ​ភ្លាមៗ​»​។

លោក​បន្ត​ថា​៖ «​ដូច្នេះ​មានតែ​សារ​ដែល​មិន​ត្រូវ​បាន​បាន​បញ្ជូន​ប៉ុណ្ណោះ ឧទាហរណ៍​ដោយសារ​តែ​អ្នកប្រើប្រាស់​មិន​ឈប់​ប្រើ Viber ហើយ​ប្រសិន​បើ​យើង​មិនអាច​បញ្ជូន​សារ​នោះទេ​បន្ទាប់ពី​ការព្យាយាម​ពីរ​បី​ដង​ទេ វា​នឹង​ត្រូវបាន​បំផ្លាញ​។ ចំណែកឯ​សារ​ផ្សេងទៀត យើង​មិនមាន​សោរ ដូច្នេះ​ទោះបីជា​ hacker ក៏​មិនអាច​ចូលទៅ​អាន​សារ​ទាំងនោះ​បានដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​អ្វី​ដែល​ក្រុមហ៊ុន Viber ធ្វើ​លើស​ពី​នេះ ដើម្បី​រក្សា​សុវត្ថិភាព​របស់​អ្នកប្រើប្រាស់​របស់​យើង​នឹង​មិន​រក្សា​ទិន្នន័យ ឬ​មាតិកា​សារ​ទាំងអស់​។ ហើយ​នេះ​ការពារ​សារ​ទាំងនោះ​ ១០០ ​ភាគរយ​»៕LA

Joshua Purushotman