ឥឡូវ​នេះ សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​អាច​មាន​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​ជួល ​ឬ​ទិញ​គ្រឿង​ចក្រ ដើម្បី​យក​ទៅ​ប្រើប្រាស់​សម្រាប់​អាជីវកម្ម​បាន​យ៉ាង​ងាយ​ស្រួល​។

ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿងចក្រ​ធុនធ្ងន់​នៅ​កម្ពុជា គឺ​ក្រុមហ៊ុន ផៅវ័រផ្លាស ម៉ាស៊ីនើរី ខេមបូឌា (Powerplus) បាន​សហការ​ជាមួយ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយ​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​ផ្តល់​​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​កំពុង​រីក​ចម្រើន​។

ធនាគារ អេស៊ីលីដា គឺ​ជា​ធនាគារ​ធំ​បំផុត​មួយ​នៅ​កម្ពុជា ដែល​មាន​សាខា​ចំនួន ២៦២ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក Tho Da ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន ផៅវ័រផ្លាស ខេមបូឌា បាន​មាន​​​​ប្រសាសន៍​ថា​៖ «យើង​មាន​មោទនភាព​ដែល​បាន​សហការ​ជាមួយ​​ធនាគារ អេស៊ីលីដា ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ ដល់​អាជីវកម្ម​កម្ពុជា ដើម្បី​ពង្រីក​ការ​ចំណាយ​ដើម​ទុន និង​វិនិយោគ​បន្ថែម​ទៀត​ក្នុង​ការ​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​ប្រទេស​»​។​

«​ខ្ញុំ​សង្ឃឹម​ថា​ ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង អេស៊ីលីដា និង ផៅវ័រផ្លាស នឹង​ធ្វើ​ឱ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ក្រុមហ៊ុន​ភាគី​ទាំង ​២ ដើម្បី​ទំនាក់ទំនង និង​ធ្វើ​ការ​ជាមួយ​គ្នា ​ដើម្បី​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​កម្ពុជា​»​។

ជាមួយ​នឹង​ការ​ផ្តល់​ជូន​នូវ​ជម្រើស​ហិរញ្ញវត្ថុ​នេះ វា​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​ក្រុមហ៊ុន ផៅវ័រផ្លាស ទទួល​បាន​ប្រាក់​កម្ចី​ពី​ធនាគារ និង​មាន​លទ្ធភាព​ពង្រីក​ដើម​ទុន ដើម្បី​បាន​គ្រឿងចក្រ​ធុន​ធ្ងន់​មក​ប្រើប្រាស់ ដូចជា ឡាន​ដឹក​ដី ឡានស្ទូច អេស្កាវ៉ាទ័រ ត្រាក់ទ័រ និង​ឡាន​ឈូស​ឆាយ និង​គ្រឿង​ចក្រ​លើកដាក់​ទំនិញ​ជាដើម​។ គ្រឿង​ចក្រ​ទាំង​នេះ ជួយ​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​ប្រទេសជាតិ ជាពិសេស​នៅ​ក្នុង​វិស័យ​សំណង់​។​

«ការ​សហការ​គ្នា​នេះ យើង​អាច​ធ្វើ​អ្វីៗ​បាន​កាន់​តែ​ច្រើន ​ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​យើង ហើយ​ទន្ទឹម​នឹង​នេះ​ដែរ វា​ក៏​អនុញ្ញាត​ឱ្យ​ពាណិជ្ជករ​ក្នុង​ស្រុក​មាន​ឧបករណ៍​ធុន​ធ្ងន់ ដើម្បី​សម្រួល​ដល់​ដំណើរការ​ប្រតិបត្តិការ​របស់​ពួក​គេ​»​។

យោង​តាម​ស្ថិតិ​ផ្លូវ​ការ​ឱ្យ​ដឹង​ថា វិស័យ​សំណង់​បាន​ទាក់ទាញ​ការ​វិនិយោគ​សរុប​ចំនួន ៨,៧ ពាន់​លាន​ដុល្លារ ​ក្នុង​រយៈពេល​ ១១ ខែ​ដំបូង​កាល​ពី​ឆ្នាំ​មុន គឺ​មាន​ការ​កើន​ឡើង ៦៧ ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៨។ ភាព​ជា​ដៃគូ​រវាង​ក្រុមហ៊ុន ផៅវើផ្លាស និង​ធនាគារ អេស៊ីលីដា នឹង​អនុញ្ញាត​ឱ្យ​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​មាន​ឱកាស​កាន់​តែ​ច្រើន ​ដើម្បី​បម្រើ​ដល់​វិស័យ​ដែល​កំពុង​រីក​ចម្រើន ​១ ​នេះ​។

ក្រុមហ៊ុន ផៅ​វ័រ​ផ្លាស ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​គ្រឿង​ចក្រ​ធុនធ្ងន់​សម្រាប់​វិស័យ​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​កម្ពុជា​នេះ​។

«​យើង​ផ្តល់​ជូន​នូវ​ផលិតផល Powerplus ឈាន​មុខ​គេ​នៅ​លើ​ទីផ្សារ​ដូចជា ឡាន​ដឹក​ទំនិញ​ធុន​ធ្ងន់ ឡាន​ដឹក​ស៊ីម៉ងត៍ ឡាន​ស្ទូច ឡាន​ឈូសឆាយ ត្រាក់ទ័រ និង​គ្រឿងចក្រ​ជា​ច្រើន​ទៀត​។ អាជីវកម្ម​របស់​យើង​ផ្តោត​លើ​គ្រឿងចក្រ​ដែល​អ្នក​អាច​ជឿ​ទុក​ចិត្ត​បាន ហើយ​ការ​ពេញ​ចិត្ត​របស់​អតិថិជន ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ក្រុមហ៊ុន ផៅវើផ្លាស​»​។

លោក Da បន្ត​ថា​៖ «​យើង​ផ្តល់ជូន​តម្រូវការ​ជាច្រើន មិន​ត្រឹមតែ​ការ​លក់ ឧបករណ៍​សំណង់​ដែល​មាន​គុណភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​ក៏​ជួយ​អតិថិជន​របស់​យើង​ដោយ​ផ្តល់នូវ​ហិរញ្ញវត្ថុ​ដល់​ការទិញ​ឧបករណ៍​ធុនធ្ងន់​ ហើយ​យើង​គាំទ្រ​ពួក​គេ​យ៉ាង​ពេញ​ទំហឹង​»​។

លោក Dennis Tan តំណាង​ក្រុមហ៊ុន Powerplus បាន​ថ្លែង​ថា ទន្ទឹម​នឹង​ការ​លក់​គ្រឿងចក្រ ក្រុមហ៊ុន​ក៏​ផ្តល់​ជូន​នូវ​សេវាកម្ម​ថែទាំ ជាមួយ​នឹង​​គ្រឿង​បន្លាស់​ដែល​មាន​ស្រាប់​ក្នុង​ស្តុក ដើម្បី​គាំទ្រ​បណ្តាញ​អ្នក​ចែកចាយ​របស់​ក្រុមហ៊ុន ផៅវើសផ្លាស​។ លោក​បន្ថែម​ថា ម្ចាស់​សហគ្រាស​ធុន​តូច ​និង​មធ្យម​ភាគ​ច្រើន ចូលចិត្ត​បង់​ថ្លៃ​ជួល​ប្រចាំខែ​សម្រាប់​ប្រើប្រាស់​ឧបករណ៍​ធុន​ធ្ងន់ ជា​ជាង​ទិញ​ជា​ម្ចាស់​កម្មសិទ្ធិ។​

«​ជាមួយ​នឹង​ការ​អនុវត្ត​​កាតព្វកិច្ច​បង់​រំលស់​ប្រចាំ​ខែ សម្រាប់​​ប្រើប្រាស់​នូវ​ឧបករណ៍​ទាំង​នោះ យើង​សង្ឃឹម​ថា នឹង​អាច​ជួយ​ប្រជាជន​កម្ពុជា​ឱ្យ​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​គ្រឿងចក្រ​ពេញ​លេញ និង​ប្រើប្រាស់​គ្រឿងចក្រ​របស់​យើង​ជា​សម្បត្តិ​របស់​ពួក​គេ ដើម្បី​បង្កើត​ប្រាក់​ចំណូល​បន្ថែម​។ យើង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជា​យុទ្ធសាស្ត្រ​របស់​ធនាគារ​អេស៊ីលីដា​»៕