
ធនាគារពិភពលោកបានបញ្ចេញព័ត៌មានដ៏គួរឱ្យរីករាយ នៅពេលដែលឆ្នាំ ២០២០ ជិតឈានដល់ទីបញ្ចប់ ដែលបានធ្វើឱ្យវាក្លាយជាដំណោះស្រាយដ៏ល្អសម្រាប់ក្រុមហ៊ុន និងអាជីវកម្មដែលរងផលប៉ះពាល់នៅកម្ពុជា។
កំណើនគឺមានសារៈសំខាន់ ដូច្នេះទំនុកចិត្តចំពោះទីផ្សារក្នុងការធ្វើឱ្យសេដ្ឋកិច្ចងើបឡើងវិញបន្ទាប់ពីជួបវិបត្តិកូវីដ១៩ ដែលបានធ្វើឱ្យអាជីវកម្មមួយចំនួនជួបភាពស្មុគស្មាញចាប់តាំងពីដើមឆ្នាំនេះ។
របាយការណ៍ធនាគារពិភពលោកដែលមានឈ្មោះថា «Restrained Recovery» ដែលចេញផ្សាយកាលពីថ្ងៃទី ១៦ ខែធ្នូ បានព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងវិញប្រហែល ៤% នៅក្នុងឆ្នាំ ២០២១ ដែលកាលពីមុនបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងរួមដក ២% ដែលរបាយណ៍ថ្មីនេះបានផ្តល់ទំនុកចិត្ត ១ ផ្នែកក្នុងចំណោមសហគមន៍ធុរកិច្ច។
សញ្ញាងើបឡើងវិញជាបណ្តើរៗនៃសេដ្ឋកិច្ចកម្ពុជាបង្ហាញថា កម្ពុជាអាចស៊ូទ្រាំនឹងវិបត្តិសេដ្ឋកិច្ច ដូចដែលធ្លាប់មានក្នុងវិបត្តិធំៗចំនួន ២ នាពេលកន្លងមក គឺវិបត្តិហិរញ្ញវត្ថុអាស៊ានឆ្នាំ ២០០៧ និងវិបត្តិហិរញ្ញវត្ថុសកល ២០០៧-២០០៨ ។
ខណៈប្រទេសជាច្រើននៅតែជាប់គាំងក្នុងវិបត្តិសេដ្ឋកិច្ច វិធានការពង្រីកយ៉ាងរហ័សរបស់រដ្ឋាភិបាល និងការគាំទ្រផ្នែកហិរញ្ញវត្ថុយ៉ាងរហ័សសម្រាប់សហគមន៍ងាយរងគ្រោះបានជួយទប់ស្កាត់ការធ្លាក់ចុះដ៏ធំគិតចាប់តាំងពីមានជំងឺរាត្បាតនេះ។
ចំណុចដែលត្រូវកត់សម្គាល់គឺ “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ក្នុងអំឡុងពេលកូវីដ១៩” ដែលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់គ្រួសារខ្វះខាត។
ការងើបឡើងវិញនៃវិស័យផលិតកម្ម (កង់ គ្រឿងអេឡិចត្រូនិក និងគ្រឿងបន្លាស់នានា) កំណើននៃការនាំចេញអង្ករ ទំនិញ និងសេវាកម្មផ្សេងទៀតមានសម្ទុះខ្លាំងក្លាដែលធ្វើឲ្យពាណិជ្ជកម្មអេឡិចត្រូនិក និងទេសចរណ៍ក្នុងស្រុកមានសុទិដ្ឋិនិយមឡើងវិញ។
ទិន្នន័យផ្សេងទៀតដូចជា អតិផរណាទាបក្រោម ៣ ភាគរយ ប្រាក់រៀលមានស្ថិរភាព ៤ ១០០ រៀល ក្នុង ១ ដុល្លារអាមេរិក គឺជាសូចនាករវិជ្ជមាន ទោះបីកំណើន GDP ពេលនេះមិនសូវល្អក៏ដោយ។
លើសពីនេះទៀត ទុនបម្រុងអន្តរជាតិរបស់កម្ពុជាគឺខ្ពស់ ដែលអាចធានាដល់ការនាំចូលទំនិញនិងសេវាកម្មសម្រាប់រយៈពេល ១០ ខែទៀត។ ប៉ុន្តែការបិទផ្លូវសេដ្ឋកិច្ចមួយចំនួនអាចធ្វើឱ្យសញ្ញាវិជ្ជមានធ្លាក់ចុះ។
ការរឹតត្បិតលើអ្នកដំណើរជនបរទេស ការបិទជើងហោះហើរ អត្រាអត់ការងារធ្វើ ការរស់ឡើងវិញនៃវិស័យកសិកម្ម ដែលរងផលប៉ះពាល់បន្ទាប់ពីគ្រោះទឹកជំនន់ ការធ្លាក់ចុះនៃវិស័យសំណង់ និងអចលនទ្រព្យ ផលប៉ះពាល់នៃការដកផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA គឺសុទ្ធតែជាផ្នែកដែលមានការព្រួយបារម្ភ សម្រាប់កំណើននាពេលអនាគត។
ប៉ុន្តែធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសេដ្ឋកិច្ចឱ្យមានដំណើរល្អក្នុងអំឡុងពេលមានជំងឺរាតត្បាតដោយផ្តល់ការគាំទ្រសារពើពន្ធ។
ការរៀបចំឥណទានឡើងវិញ ពន្យារលើការទូទាត់ភាពឆាប់រហ័សក្នុងការទទួលយកសេវាកម្មធនាគារឌីជីថល និងការទូទាត់តាមទូរស័ព្ទ និងការដាក់ចេញកញ្ចប់ដើម្បីជំរុញសេដ្ឋកិច្ច ដើម្បីជួយដល់អ្នកខ្ចីប្រាក់ដែលខ្វះខាតសាច់ប្រាក់ត្រូវបានធ្វើឡើងទាន់ពេលវេលា។
ជាមួយនឹងកំណើនប្រាក់កម្ចីមានភាពល្អប្រសើរ សន្ទនីយភាពគ្រប់គ្រាន់ និងអត្រាមិនអាចសងប្រាក់កម្ចីមានតិចតួចបំផុតធ្វើឱ្យវិស័យធនាគារនៅតែរឹងមាំ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗចំនួន ២ គឺកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននឹងជួយបំពេញបន្ថែមដល់កំណើននាពេលអនាគត ហើយពេលវេលានៃការមកដល់នៃវ៉ាក់សាំងកូវីដ ១៩ ក៏នឹងកំណត់ទិសដៅនៃសេដ្ឋកិច្ចនៅជុំវិញពិភពលោកផងដែរ។ សម្រាប់វិស័យសាជីវកម្មឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកហើយភាពមិនប្រាកដប្រជានៅតែបន្តកើតមាននៅឆ្នាំ ២០២១ ផងដែរ។
នៅក្នុងការបោះពុម្ពផ្សាយចុងឆ្នាំក្នុងអត្ថបទពិសេសស្តីអំពី «និរន្តរភាពហិរញ្ញវត្ថុឆ្នាំ ២០២១» យើងនាំមកជូនមិត្តអ្នកអានរបស់យើងនូវប្រធានបទ និងទស្សនៈជាច្រើនរបស់អ្នកនៅក្នុងក្រុមឧស្សាហកម្មមួយនេះដែលបានត្រៀមខ្លួនជាស្រេចសម្រាប់ឆ្នាំថ្មី៕
សួស្តីឆ្នាំថ្មីសាវជីកម្មកម្ពុជាទាំងអស់!