The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វីង​ និង​បាគង​ នាំ​សេវា​ទូទាត់​ឌីជីថល​ទៅកាន់​កម្រិត​ថ្មី




វីង​ និង​បាគង​ នាំ​សេវា​ទូទាត់​ឌីជីថល​ទៅកាន់​កម្រិត​ថ្មី

Content image - Phnom Penh Post
វីង​សហការ​ជាមួយ​វេទិកា​អន្តរធនាគារ​ «​បាគង​» ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។

វីង​ និង​បាគង​ នាំ​សេវា​ទូទាត់​ឌីជីថល​ទៅកាន់​កម្រិត​ថ្មី

វីង ​បាន​សហការ​ជាមួយ​បាគង ដែល​ជា​ប្រព័ន្ធ​បច្ចេកវិទ្យា Blockchain ប្រកបដោយ​ភាព​ច្នៃប្រឌិត ដំណើរការ​ដោយ​ប្រព័ន្ធ​ឌីជីថល ដែល​អាចធ្វើ​ការទូទាត់​សាច់ប្រាក់​បាន​យ៉ាង​រលូន​រវាង​ធនាគារ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្សេងទៀត​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​វីង​នឹង​បន្ត​ឈានមុខ​គេ​ក្នុង​ការផ្តល់​សេវា​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​យ៉ាង​ទូលំទូលាយ ខណៈ​យើង​ជិត​ឈានចូល​ឆ្នាំ​ ២០២១ ​ដ៏ខ្លី​ខាងមុខ​។

បច្ចុប្បន្ន​អ្នកប្រើប្រាស់​បាគង​អាច​ផ្ទេរប្រាក់​ពី​គណនី​ធនាគារ​របស់​ពួកគេ​ទៅកាន់​គណនី​វីង​របស់​ពួកគេ ហើយ​អាច​ប្រើប្រាស់​បណ្តាញ​ភ្នាក់ងារ​វីង​រាប់ពាន់​នៅ​ទូទាំង​ប្រទេស ដើម្បី​ដក​ប្រាក់​។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វីង បានឱ្យ​ ភ្នំពេញ ប៉ុស្តិ៍ ​ដឹងថា​៖ «​ប្រជាជន​កម្ពុជា​ដែលមាន​គណនី​ធនាគារ ឬ​គណនី​បច្ចេកវិទ្យា​ហរិញ្ញវត្ថុ ឥឡូវនេះ​ពួកគេ​អាច​ផ្ទេរប្រាក់​ឱ្យ​គ្នា​ទៅវិញទៅមក និង​ប្រើប្រាស់​ប្រព័ន្ធ​អេកូ​ដែល​បង្កើតឡើង​ដោយ​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេង​ទៀត​»​។

«​ឧទាហរណ៍ អតិថិជន​នៅ​កម្ពុជា​ដែលមាន​គណនី​ធនាគារ​ពេលនេះ​ពួកគេ​អាច​ផ្ទេរប្រាក់​ទៅ​គណនី​វីង​​របស់​ពួកគេ ហើយ​ប្រើប្រាស់​បណ្តាញ​ភ្នាក់ងារ​វីង​ជិត ៩ ០០០ នៅ​ទូទាំង​ប្រទេស ដើម្បី​ដក​លុយ ដែល​ធ្វើឱ្យ​វីង ក្លាយ​ជា​ «​ម៉ាស៊ីន​អេធីអឹម​មនុស្ស​» (human ATM) នៅ​កម្ពុជា​»​។

បាគង​ត្រូវបាន​បង្កើតឡើង​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ​ដើម្បី​ជំរុញ​ការទូទាត់​សាច់ប្រាក់​តាមរយៈ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ខណៈ​បាគង​សន្យាថា​នឹង​បង្កើន​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​ការទូទាត់​សាច់ប្រាក់​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​លើក​កម្ពស់​ប្រតិបត្តិការ​ដោយ​គ្មាន​សាច់ប្រាក់​ជា​ប្រាក់រៀល​។ បាគង​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដើម្បី​សម្រេចបាន​នូវ​គោលដៅ​រយៈពេល​វែង​របស់​ខ្លួន ក្នុង​ការលើក​កម្ពស់​ប្រាក់រៀល​បន្ថែមទៀត​នៅក្នុង​សេដ្ឋកិច្ច និង​ជំរុញ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា​។

«​គណនី​ដូចជា​វីង​គឺ​ផ្តល់នូវ​ជម្រើស​ទាំង​គណនី​ជា​ប្រាក់​ដុល្លារ និង​ប្រាក់រៀល សម្រាប់​អតិថិជន គឺ​ដូចគ្នា​នឹង​បាគង​ដែរ​»​។

«​ឥឡូវនេះ​អតិថិជន​អាច​ផ្ទេរប្រាក់​ដោយ​រលូន និង​ប្រើ​វា​សម្រាប់​ប្រតិបត្តិការ​ឌីជីថល​ដោយ​គ្មាន​ការព្រួយបារម្ភ​អំពី​អត្រា​ប្តូរប្រាក់ ពីព្រោះ​អត្រា​ប្តូរប្រាក់​មាន​តម្លាភាព និង​យកតាម​ស្តង់ដា​របស់ NBC នៅលើ​គណនី ដូច​គណនី​វីង​ជាដើម​»​។

បច្ចុប្បន្ន​មាន​ស្ថាប័នហិរញ្ញវត្ថុ​ចំនួន​ ១៨ នៅ​ទូទាំង​ប្រទេស​ដែល​បាន​ក្លាយជា​សមាជិក​របស់​ប្រព័ន្ធ​បាគង​។ សម្រាប់​អ្នកប្រើប្រាស់​ថ្មី លោកអ្នក​អាច​ទាញយក​កម្មវិធី​ប្រព័ន្ធ​បាគង​នៅក្នុង App Store និង Google Play ឬ​តាមរយៈ​គេហទំព័រ​បាគង​៖ https://bakong.nbc.org.kh​។

វីង​កំពុង​នាំយក​បទពិសោធ ១២ ឆ្នាំ​របស់ខ្លួន​ជាមួយ​នឹង​អ្នកប្រើប្រាស់​រាប់លាន​នាក់​ទាំង​ផ្នែក​ប្រើប្រាស់​ប្រពន្ធ័​ធនាគារ និង​ក្រៅ​ប្រព័ន្ធ​ធនាគារ ដើម្បី​រួមចំណែក​ដល់​ភាពជោគជ័យ​របស់​បាគង​។

លោក ម៉ានូ មាន​ប្រសាសន៍​ថា​៖ « វីង​ពិតជា​រីករាយ​ណាស់​ដែល​បាន​ក្លាយជា​ភ្នាក់ងារ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឈានមុខ​ដំបូង​គេ​បង្អស់ ដែល​បាន​សហការ​ជាមួយ​បាគង​។ បាគង​ធ្វើឱ្យ​ការផ្ទេរ​ប្រាក់​រវាង​ស្ថាប័នហិរញ្ញវត្ថុ​កាន់តែ​មាន​ភាពងាយស្រួល និង​ឆាប់រហ័ស​»​។

លោក​ ម៉ានូ បន្តថា​៖ «​បាគង​ផ្តល់នូវ​អន្តរ​ប្រតិបត្តិ​ការងាយស្រួល សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ​នៅ​កម្ពុជា​។ ប្រព័ន្ធ​បាគង​បាន​ត្រួស​ត្រាយផ្លូវ​ដ៏វែងឆ្ងាយ ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុង​ការទទួល​ប្រភព​សាច់ប្រាក់ សម្រាប់​ការទូទាត់​តាម​ប្រពន្ធ័​ឌីជីថល​»​។

NBC បាន​និយាយថា មាន​ហេតុផល​មួយ​ក្នុង​ការបង្កើត​បាគង​នេះ​ឡើង គឺ​ដោយសារ​តែ​ “​ហេដ្ឋារចនាសម្ព័ន្ធ​ទូទាត់​បច្ចុប្បន្ន​មិន​អនុញ្ញាត​ឱ្យ​ផ្ទេរប្រាក់​ឆ្លង​ប្រព័ន្ធ​បាន ហើយ​ថ្លៃ​ប្រតិបត្តិការ​គឺមាន​តម្លៃ​ថ្លៃ ដែល​មិន​ងាយស្រួល​សម្រាប់​ប្រជាជន​ដែល​មាន​ចំណូល​ទាប និង​អ្នករស់នៅ​តំបន់​ជនបទ​» ហើយ​លោក ម៉ានូ ជឿជាក់​ថា បាគង​ត្រូវ​បានដាក់​នៅក្នុង​ទីតាំង​ដ៏ល្អឥតខ្ចោះ ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​នេះ​។

«​តម្លៃ​សេវាកម្ម​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត​បច្ចុប្បន្ន​គឺ​ភាគច្រើន​សម្រាប់​ការដក​ប្រាក់ ឬ​ជំនួយ​ប្រតិបត្តិការ​ឌីជីថល ដែល​ប្រើប្រាស់​ដោយ​ភ្នាក់ងារ​។ នៅពេល​អតិថិជន​រៀន​ប្រើ​កម្មវិធី​សម្រាប់​ប្រតិបត្តិការ​ឌីជីថល វា​នឹង​ជួយ​កាត់បន្ថយ​តម្លៃ​សេវាកម្ម​បាន​ច្រើន​»​។ «​អ្នកជំនាញ​ខាង​ប្រព័ន្ធ​ធនាគារ​ចល័ត​បាន​និយាយថា​៖ «​ជាមួយ​នឹង​ជម្រើស​ជាច្រើន​សម្រាប់​ការទូទាត់​តាម​ប្រពន្ធ័​ឌីជីថល យើង​ប្រាកដថា បាគង​នឹង​ជួយ​ប្រទេស​កម្ពុជា​ឱ្យ​ទទួល​យក​ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​កាន់តែ​លឿន​ជាង​មុន និង​ជួយ​ជំរុញ​ដល់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ផងដែរ​»​។

ជាមួយ​នឹង​កម្មវិធី​ទូទាត់​ប្រាក់​ និង​សេវាកម្ម​ធនាគារ​តែមួយ​នៅ​កម្ពុជា​, អ្នក​ដែលមាន​គណនី​ធនាគារ ឬ​គណនី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឥឡូវនេះ​អាច​ប្រើប្រាស់​សេវាកម្ម​ផ្ទេរប្រាក់​ និង​ផលិតផល​តាម​ទូរស័ព្ទដៃ​បាន​យ៉ាង​ទូលំទូលាយ ដែល​វីង​ផ្តល់ជូន​មានដូចជា​ការបង់​ថ្លែ​សាលា បង់​វិក័យបត្រ​ផ្សេងៗ ការទូទាត់​ប្រាក់កម្ចី និង​ធានារ៉ាប់រង និង​សេវាកម្ម​ជាច្រើន​ទៀត​។ វត្តមាន​របស់​បាគង គឺ​កំពុង​បង្ហាញ​ពី​ភាពចាំបាច់ និង​ទាន់ពេលវេលា ខណៈ​ប្រទេស​កម្ពុជា​ និង​ពិភពលោក​ទាំងមូល​កំពុង​ជួប​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ ​១៩​។

«​ឥឡូវនេះ​អតិថិជន​របស់​ធនាគារ​ទាំងអស់​អាច​ផ្ទេរប្រាក់​ទៅក្នុង​គណនី​វីង (Wing wallet) របស់​ពួកគេ​តាមរយៈ​បាគង និង​ប្រើប្រាស់​ប្រព័ន្ធ​អេកូ​ដ៏ធំ​ទូលាយ​នៃ​ជម្រើស​ទូទាត់​សាច់ប្រាក់​ប្រកប​ដោយ​សុវត្ថិភាព​ដែល​វីង​បាន​បង្កើត​សម្រាប់​ពួកគេ ដោយ​មិនចាំបាច់​ទៅកាន់​ទីតាំង​ផ្ទេរប្រាក់​ណាមួយ​ដោយផ្ទាល់​ឡើយ​។

លោក ម៉ានូ បន្ថែម​ថា​៖ «​ពេលនេះ​អតិថិជន​អាច​ផ្ទេរប្រាក់​ទៅ​គណនី​ផ្សេងៗ ដូចជា​គណនី​វីង​យ៉ាង​រលូន​ចេញ​ពី​ធនាគារ​ដៃគូ​ណាមួយ ដើម្បី​ធ្វើការ​ទូទាត់​សាច់ប្រាក់​របស់​ពួកគេ​។ ជៀសវាង​ការទូទាត់​ប្រាក់​ដោយផ្ទាល់ ការទូទាត់​បែបនេះ​ពិតជា​ជួយ​ដល់​ប្រទេសជាតិ​ក៏ដូចជា​ជួយ​ខ្លួនឯង​ឱ្យ​រួច​ផុតពី​ជំងឺ​រាតត្បាត​កូវីដ ​១៩»៕

អត្ថបទគួរចាប់អារម្មណ៍