The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កង​កម្លាំង​​​គាំទ្រ​ដោយ US ប៉ះ​គ្នា​ខ្លាំង​ជា​មួយ​ក្រុម ​IS

កង​កម្លាំង​​​គាំទ្រ​ដោយ US ប៉ះ​គ្នា​ខ្លាំង​ជា​មួយ​ក្រុម ​IS

Content image - Phnom Penh Post
ក្រុមចម្រុះ​អន្តរជាតិ កំពុង​រៀបចំយុទ្ធសាស្ត្រវាយយក​ទីតាំងចុងក្រោយ​ក្រុម IS។ AFP

កង​កម្លាំង​​​គាំទ្រ​ដោយ US ប៉ះ​គ្នា​ខ្លាំង​ជា​មួយ​ក្រុម ​IS

ក្រុងបេរូតៈ ​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា ​កង​កម្លាំង​គាំទ្រ​ដោយ​អាមេរិក​ត្រូវ​បាន​ជាប់​​នៅ​ក្នុង​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ ខណៈ​ពួក​គេ​បាន​ខំ​ប្រឹង​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ប្រឆាំង​ទីតាំង​ចុង​ក្រោយ​នៅ​ក្នុង​​ទឹក​ដី​ ​«​រដ្ឋកាលិហ្វ​» ​របស់​ក្រុម​រដ្ឋ​អ៊ិស្លាម​នៅ​ស៊ីរី​ភាគ​ខាង​កើត​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​​។

កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី ​​(SDF) ​ដែល​បាន​គាំទ្រ​ដោយ​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​ បាន​ប្រកាស​វាយ​ប្រហារ​ជា​លើក​ចុង​ក្រោយ ដើម្បី​ដណ្តើម​យក​​ទីតាំង​របស់​ក្រុម​ជីហាដ​នៅ​ក្បែរ​​ព្រំដែន​អ៊ីរ៉ាក់​មក​គ្រប់គ្រង​វិញ​កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​ ​ក្រោយ​ពី​បាន​ផ្អាក​ជាង​ ​១ ​សប្តាហ៍ ​ដើម្បី​អនុញ្ញាត​ឲ្យ​ជន​ស៊ីវិល​រត់​ភៀស​ខ្លួន​ចេញ​ពី​ទី​នោះ​។

ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នោះ បាន​រាយការណ៍​ថា ​មាន​ការ​វាយ​ប្រហារ​យ៉ាង​ស្វិតស្វាញ​រវាង​ភាគី​ ទាំង ២ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ​ខណៈ​យន្តហោះ ​និង​កាំភ្លើង​ធំ​របស់​ក្រុម​ចម្រុះ​បាន​បាញ់​ផ្លោង​ទៅ​លើ​​ទីតាំង​ជា​ច្រើន​របស់​ក្រុម IS។

ប្រមុខ​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរី​មាន​មូលដ្ឋាន​នៅ​អង់គ្លេស ​លោក ​Rami ​Abdel ​Rahman ​បាន​ថ្លែងថា​៖ «​ការ​ប្រយុទ្ធ​គ្នា​នោះ​កំពុង​បន្ត។​ មាន​ការ​ប៉ះ​ទង្គិច​​យ៉ាង​ខ្លាំងក្លា នៅ​ពេល​ព្រឹក​ ដោយ​មាន​មីន​ជា​ច្រើន​​គ្រាប់​​បាន​ផ្ទុះ​​ផង​ដែរ​»។

កង​កម្លាំង​ SDF ​បាន​បើក​ការ​វាយ​លុក​ជា​ទ្រង់ទ្រាយ​ធំ​មួយ ដើម្បី​បណ្តេញ​ក្រុម ​IS ​ចេញ​ពី​ខេត្ត​ Deir Ezzor ​ភាគ​ខាង​កើត​កាល​ពី​ខែ​កញ្ញា​ឆ្នាំ ២០១៨ ​មក។

Content image - Phnom Penh Post
គណៈ​ប្រតិភូបារាំងបាន​ចុះ​ពីយន្តហោះ US ​V-22 ​នៅ​មូលដ្ឋានកាំភ្លើង​ធំបារាំង​។ AFP

ក្រុម​សម្ព័ន្ធ​មិត្ត​ដឹកនាំ​ដោយ​ឃើដ​ចាប់​តាំង​ពី​ពេល​នោះ ​បាន​កាត់​បន្ថយ​ទឹក​ដី​គ្រប់គ្រង​ដោយ​ក្រុម​ជីហាដ​ជ្រុល​និយម​មក​នៅ​ត្រឹម ​៤ ​គីឡូ​ម៉ែត្រ​ក្រឡា​នៅ​ច្រាំង​ទន្លេ​ Euphrates ​ភាគ​ខាង​កើត​។ យោង​តាម​អ្នក​នាំ​ពាក្យ​ឲ្យ​​កង​កម្លាំង​ SDF​ លោក ​ustafa Bali​ បាន​ឲ្យ​ដឹង​ថា ជន​​ជីហាដ​ចំនួន​ ៦០០ ​នាក់ ​អាច​ស្ថិត​នៅ​ក្នុង​ទីតាំង​នោះ​នៅ​ឡើយ ហើយ​​ពួក​គេ​ភាគ​ច្រើន គឺជា​ជន​បរទេស​​ដែល​មក​ពី​បណ្តា​ប្រទេស​នានា​​​ក្នុង​​តំបន់​ និង​ផ្នែក​ដទៃ​ទៀត​នៅ​ក្នុង​ពិភព​លោក​ផង​ដែរ​។

ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​​និយាយ​ថា ​ចាប់​តាំង​ពី​មាន​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំងក្លា​កាល​ពី​ខែ​ធ្នូ​កន្លង​ទៅ ​មាន​មនុស្ស​ជាង ​៣៧ ពាន់​នាក់​ដែល​ភាគ​ច្រើន​ពួក​គេ​ជា​ប្រពន្ធ ​និង​កូន​​របស់​ក្រុម​យុទ្ធជន​សកម្ម​ប្រយុទ្ធ​ ជីហាដ​ជ្រុល​និយម ​បាន​រត់​ភៀស​ខ្លួន​ចូល​ទៅ​តំបន់​គ្មាន​មនុស្ស​រស់​នៅ​ដែល​គ្រប់គ្រង​ដោយ​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​គាំទ្រ​ដោយ​អាមេរិក។

យោង​តាម​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ដែល​ពឹង​ផ្អែក​ទៅ​លើ​ប្រភពជា​ច្រើន​​របស់​ខ្លួន​​នៅ​ប្រទេស ​ស៊ីរី ដើម្បី​ទទួល​បាន​​ព័ត៌មាន​​បាន​ឲ្យ​ដឹង​​ថា ​តួលេខ​នោះ​បាន​បញ្ចូល​ជន​ជីហាដ​ជ្រុល​និយម​ដែល​គេ​​​សង្ស័យ​ប្រហែល​ជា ​៣ ២០០ ​នាក់ ​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ ដោយ​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី​៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍