The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កង​កម្លាំង​​ប្រជាធិបតេយ្យ​ស៊ីរី​គាំទ្រ​ដោយ​អាមេរិក វាយ​ប្រហារ​ប្រឆាំង​ជីហាដ​និយម​ IS នៅ​ភាគ​ខាង​កើត​

កង​កម្លាំង​​ប្រជាធិបតេយ្យ​ស៊ីរី​គាំទ្រ​ដោយ​អាមេរិក វាយ​ប្រហារ​ប្រឆាំង​ជីហាដ​និយម​ IS នៅ​ភាគ​ខាង​កើត​

Content image - Phnom Penh Post
ក្រុមចម្រុះ​អន្តរជាតិកំពុង​ឈរនៅ​ពី​មុខ​កាំភ្លើងធំ ១៥៥ មិល្លីម៉ែត្រត្រៀមធ្វើកា​រវាយប្រហារ​ក្រុម​ IS។ AFP

កង​កម្លាំង​​ប្រជាធិបតេយ្យ​ស៊ីរី​គាំទ្រ​ដោយ​អាមេរិក វាយ​ប្រហារ​ប្រឆាំង​ជីហាដ​និយម​ IS នៅ​ភាគ​ខាង​កើត​

ក្រុងអាម៉ីស្លីៈ​ កង​កម្លាំង ប្រជាធិបតេយ្យ​ស៊ីរី​ គាំទ្រ​ដោយ​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ​ខ្លួន​បាន​ចាប់​ផ្តើម​​ការ​វាយ​ប្រហារ​​ ដើម្បី​បណ្តេញ​ក្រុម​រដ្ឋ​អ៊ិស្លាម (IS) ​ចេញ​ពី​ទីតាំង​ឈរ​ជើង​ចុង​ក្រោយ​របស់​ពួក​គេ​នៅ​ប្រទេស ​ស៊ីរី ​ភាគ​ខាង​កើត​។

ក្រុម​រដ្ឋ​អ៊ិស្លាម IS បាន​​កាន់​កាប់​ទឹក​ដី​មួយ​ផ្នែក​ធំ​របស់​ប្រទេស ​ស៊ីរី​ និង​អ៊ីរ៉ាក់​នៅ​ជិត​ខាង​នៅ​ឆ្នាំ ​២០១៤​ ដោយ​ប្រកាស​បង្កើត​ទឹក​ដី ​«​រដ្ឋ​កាលិហ្វ» ​មួយ​នៅ​ទី​នោះ​ ប៉ុន្តែ​យោធា​បាន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​មួយ ដើម្បី​កាត់​បន្ថយ​កម្លាំង​រដ្ឋ​អ៊ិស្លាម​ឲ្យ​ទៅ​ជា​ក្រុម​តូច​ៗ​ទៅ​វិញ​​។

ដោយ​បាន​គាំទ្រ​ដោយ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​ក្រុម​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​ប្រឆាំង ​IS ​ក្រុម​សម្ព័ន្ធ​មិត្ត​អារ៉ាប់​ឃើដ​កាល​ពី​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ​បាន​ឡោមព័ទ្ធ​​ក្រុម​ជី​ហាដ​ជ្រុល​និយម​នៅ​ក្នុង​ទីតាំង​ឈរ​ជើង​ចុង​ក្រោយ​​នៃ​ទឹក​ដី​ខេត្ត​ Deir Ezzor របស់​ប្រទេស ​ស៊ីរី ​ភាគ​ខាង​កើត​។

ក្រោយ​ពី​មាន​ការ​ជាប់​គាំង ​អស់​ជាង ១ ​សប្តាហ៍​ ដើម្បី​អនុញ្ញាត​ឲ្យ​ជន​ស៊ី​វិល​រត់​ភៀស​ខ្លួន​នោះ កង​កម្លាំង ​SDF​ បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ខ្លួន​បាន​បន្ត​វាយ​ប្រហារ​ដណ្តើម​កាន់​កាប់​យក​ទឹក​ដី​មួយ​ផ្នែក​តូច​ចុង​ក្រោយ​ មាន​ប្រវែង​ ៤ ​គីឡូ​ម៉ែត្រ​ក្រឡា​ពី​ក្រុម​ជីហាដ​​និយម​នោះ​។

កង​កម្លាំង ​SDF បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​៖ «​​ខ្លួន​បាន​បើក​ការ​វាយ​ប្រហារ​ចុង​ក្រោយ​ ដើម្បី​កម្ទេច​ក្រុម ​IS ​នៅ​ភូមិ ​Baghouz»។

Content image - Phnom Penh Post
ក្រុមយុទ្ធជនមកពីអង្គភាពការពារនារីឃើដ(YPJ)ចូលរួម​ប្រារព្ធបុណ្យសពមិត្តរួមសង្គ្រាមជាមួយ​គ្នា។ AFP

សេចក្តី​ថ្លែង​ការណ៍​នោះ ​បាន​និយាយ​ទៀត​ថា​៖ «ក្រោយ​ពី​ជម្លៀស​ជន​ស៊ីវិល​ជាង ​២ ​ម៉ឺន​នាក់​បាន​រយៈ​ពេល​ ១០ ​ថ្ងៃ​ចេញ​ពី​តំបន់​នោះ ​ការ​វាយ​ប្រហារ​ត្រូវ​បាន​ចាប់​ផ្តើម​នៅ​ក្នុង​យប់​នោះ​» ​ដើម្បី​បោស​សម្អាត​ក្រុម​នៅ​សេស​សល់​ចុង​ក្រោយ​របស់​អង្គការ​ជីហាដ​ជ្រុល​និយម​។

អ្នក​នាំ​ពាក្យ ​SDF​ លោក ​Mustafa ​Bali ​បាន​ថ្លែង​ប្រាប់​ AFP ថា៖ «ការ​វាយ​ប្រហារ​ ​ចាប់​ផ្តើម​នៅ​ពេល​​យប់​»​។

លោក​បាន​បន្ថែម​ទៀត​ថា៖ «​ការ​វាយ​ប្រហារ​នេះ​នឹង​ត្រូវ​ចាប់​ផ្តើម​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​»។

លោក ​Mustafa ​Bali​ បាន​និយាយ​ថា​ អាច​មាន​ជន​សកម្ម​ប្រយុទ្ធ​ IS ​រហូត​ដល់ ​៦០០ ​នាក់​នៅ​ក្នុង​តំបន់​ឈរ​ជើង​នោះ ​ពួក​គេ​ភាគ​ច្រើន​ជា​ជន​បរទេស​។

មាន​ជន​ស៊ីវិល​រាប់​រយ​នាក់​ត្រូវ​បាន​គេ​ជឿជាក់​ថា​ ស្ថិត​នៅ​ក្នុង​តំបន់​នោះ​នៅ​ឡើយ​។

លោក​ Mustafa ​Bali បាន​និយាយ​ទៀត​ថា​៖ «​យើង​មាន​អង្គភាព​ពិសេស ​ដែល​ការងារ​របស់​ពួក​គេ​គឺ​ដើម្បី​រំដោះ​ជន​ស៊ីវិល​ឲ្យ​ចេញ​ពី​តំបន់​នោះ» ​ដោយ​សុវត្តិភាព​។

នៅ​ក្បែរ​សមរភូមិ​ប្រយុទ្ធ​នោះ​ អ្នក​នាំ​ពាក្យ​​ឲ្យ​កង​កម្លាំង​ ប្រជាធិបតេយ្យ​ស៊ីរី​គាំទ្រ​ដោយ​អាមេរិក​នោះ ​នៅ​ក្នុង​​តំបន់​អូម៉ា​ដែល​សម្បូរ​ដោយ​ប្រេង​នោះ បាន​និយាយ​ថា៖ «​ការ​វាយ​ប្រហារ​នោះ ​រីក​ចម្រើន​តិច​តួច​ណាស់​»៕ AFP/SK

Content image - Phnom Penh Post
គ្រាប់កាំភ្លើងធំ ១៥៥ មិ​ល្លីម៉ែត្ររបស់​កងម្លាំង​ SDF ត្រៀមវាយប្រហារទីតាំង​ចុងក្រោយរបស់ក្រុម IS​​​។ AFP

អត្ថបទគួរចាប់អារម្មណ៍