ក្រុងម៉ូស្គូៈ ប្រព័ន្ធផ្សព្វផ្សាយរបស់អុីរ៉ង់បានរាយការណ៍ថា កងការពារបដិវត្តន៍អ៊ីរ៉ង់បានរឹបអូសយកនាវាដឹកប្រេង Stena Impero របស់អង់គ្លេសនៅច្រកសមុទ្រ Hormuz។ ក្រុមអាជ្ញាធរអង់គ្លេសបាននិយាយថា នាវាដឹកប្រេងនោះបានព្យាយាមបើកគេចទិសដៅមុនពេលចាកចេញ។
ទិន្នន័យតាមដានដែនសមុទ្រ បានបង្ហាញកាលពីថ្ងៃសុក្រថានាវាដឹកប្រេង Stena Impero មានទិសដៅទៅប្រទេស អារ៉ាប៊ី សាអ៊ូឌីត។
ប្រភពយោធាអ៊ីរ៉ង់បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា នៅមុនពេលរឹបអូសនាវាដឹកប្រេងនោះ បានបង្វែរទិសដៅចេញឧបករណ៍តាមដានព័ត៌មានរបស់ខ្លួនហើយមិនអើពើពីការព្រមានជាច្រើនលើឡើង។
ប្រភពនោះបាននិយាយថា៖ «ហេតុផលនោះនៅពីក្រោយការឃាត់នាវាដឹកប្រេងរបស់អង់គ្លេស គឺថា នាវានេះមិនគោរពតាមច្បាប់ដែនសមុទ្រ បានបង្វែរចេញពីប្រព័ន្ធកំណត់មុខសញ្ញាដោយស្វ័យប្រវត្តិ (AIS) បានធ្វើឲ្យប៉ះពាល់ដល់ដែនទឹកអន្តរជាតិ និងមិនបានយកចិត្តទុកដាក់ដល់ការព្រមានជាច្រើនរបស់អុីរ៉ង់»៕ RT/PSA