ក្រុងម៉ានីលៈ ប្រមុខ​កង​ទ័ព​ជើង​ទឹក​ហ្វីលីពីន​កំពុង​ស្នើ​ឲ្យ​រដ្ឋា​ភិបាល​របស់​លោក​ប្រធានា​ធិបតី ​រ៉ូឌ្រី​ហ្គោ ​ឌូតឺតេ ​ឲ្យ​ដាក់​ពាក្យ​តវ៉ា​តាម​ផ្លូវ​ការទូត​ប្រឆាំង​នឹង​ចិន​ជុំវិញ​វត្ត​មាន​របស់​នាវា​ស៊ើប​ការណ៍​ ២ គ្រឿង​ របស់​ចិន​នៅ​សម្បូរ​ដោយ​ប្រេង​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​ឧត្តម​នាវី​ទោ​ ​Giovanni Bacordo ​បាន​ថ្លែង​នៅ​វេទិកា​ជាក់​ស្តែង​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា នាវា​ស៊ើប​កា​រ​ណ៍​ទាំង​នោះ​ត្រូវ​បាន​ចត់​នៅ​មាត់​ច្រាំង ​Reed ​ពី​សប្តាហ៍​មុន​និង​គ្មាន​ការបញ្ជាក់​ពី​រដ្ឋា​ភិបាល​ហ្វីលីពីន​ទេ។

លោក​ Barcordo ​បាន​ថ្លែង​ថា៖​ «​យើង​ចង់​សន្និដ្ឋាន​ថា​ពួក​គេ​កំពុង​ស៊ើប​យក​ការណ៍»។​ លោក​បាន​ថ្លែង​បន្ថែម​ថា​ កង​ទ័ពជើង​ទឹក​ហ្វីលីពីន ​អាច​បញ្ជូន​នាវា​មួយ​គ្រឿង​ទៅ​ការពារ​តំបន់​នោះ​ដែល​ត្រូវ​បាន​ពិចារណា​សម្រាប់​ការ​រុក​រក​ប្រេង​រួម​គ្នារ​វាង​ប្រទេស​ទាំង ២។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ហ្វីលីពីន ​មិន​អាចទំ​នាក់​ទំនង​ដើម្បី​សុំ​ការ​អធិប្បាយ​ភ្លាមៗ​នោះបាន​ទេ។

វត្តមាន​នៃ​នាវា​ស៊ើប​ការណ៍​ទាំង​នោះ​បន្ថែម​ទៅ​លើ​វត្តមាន​របស់​ចិន​ដែល​កំពុង​កើន​ឡើង​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង ​ត្រូវ​បាន​អះអាង​ទាម​ទារ​ដោយ​ក្រុងម៉ានីល ​និង​ក្រុង​ប៉េ​កាំង។ ​វត្តមាន​នាវា​ទាំង​នេះ​ក៏​បាន​កើត​ឡើង​ក្រោយ​ពី​លោក​ ឌូតឺតេ ​បានថ្លែង​ថា លោក​ចង់​បន្ត​ដំណើរ​ការ​ការ​ទូត​ជា​មួយ​ចិន​ ខណៈ​អាមេរិក​កំពុង​ប្រឆាំង​ជំទាស់​នឹង​ការ​អះអាង​របស់​ក្រុង​ប៉េ​កាំង​នៅ​ក្នុង​តំបន់​ដែល​មាន​ជម្លោះ​នោះ​៕ PSA