ក្រុងណៃពិដោៈ កងទ័ពមីយ៉ាន់ម៉ា បាននិយាយថា ខ្លួនបានសម្លាប់ជនសកម្មប្រយុទ្ធជនជាតិភាគតិច ១៣ នាក់ នៅរដ្ឋរ៉ាក់ឃីន ជាការសងសឹក ក្រោយពីក្រុមប្រដាប់អាវុធដ៏ល្បីល្បាញនេះ បានបើកការវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិសជាច្រើនកន្លែង ដែលបណ្តាលឲ្យមនុស្សស្លាប់យ៉ាងច្រើនកាលពីដើមខែនេះ។
រដ្ឋរ៉ាក់ឃីន ត្រូវបានគេមើលឃើញថា អំពើហិង្សាជាច្រើនកម្រិតនាពេលថ្មីៗ ប៉ុន្មានសប្តាហ៍នេះ រវាងក្រុមកងទ័ព Arakan (AA) និងក្រុមអ្នកបះបោរ ដែលប្រយុទ្ធគ្នា ដើម្បីទទួលបានស្វ័យភាពច្រើនថែមទៀតសម្រាប់ក្រុមអ្នកកាន់ពុទ្ធសាសនាភាគតិចនៅក្នុង រដ្ឋរ៉ាក់ឃីន និងកងកម្លាំងសន្តិសុខ។
ការប្រយុទ្ធគ្នាជាច្រើន កំពុងកើតឡើងនៅក្នុងតំបន់ដូចគ្នានេះ ដែលក្រុមមូស្លីមរ៉ូហ៊ីងយ៉ាជាង ៧២ ម៉ឺននាក់ បានរត់គេចខ្លួនទៅកាន់បង់ក្លាដែសកាលពីខែសីហា ឆ្នាំ ២០១៧ នៅពេលកងទ័ពមីយ៉ាន់ម៉ា បានចាប់ផ្តើមបង្ក្រាបមួយ ដែលអង្គការសហប្រជាជាតិ បានចាត់ទុកថាជាការបោសសម្អាតជនជាតិភាគតិចនោះ។
កងទ័ព AA គឺជាកងកម្លាំងគួរឲ្យខ្លាចច្រើនជាងក្រុមជនសកម្មប្រយុទ្ធ ដែលកំពុងអះអាងថា តំណាងឲ្យជនរ៉ូហ៊ីងយ៉ា និងបានថ្កោលទោសចំពោះ ចំនួនអ្នកស្លាប់ កើនឡើងច្រើនទៅលើយោធានោះ។
កាលពីថ្ងៃទី ៤ ខែមករា ជាថ្ងៃបុណ្យឯករាជ្យរបស់មីយ៉ាន់ម៉ាផងដែរនោះ កងទ័ព AA បានបើកការវាយប្រហារមុនថ្ងៃរះដែលបានបង្កឲ្យមន្ត្រីប៉ូលិស ១៣ នាក់ ស្លាប់ និង ៩ នាក់ ផ្សេងទៀតរងរបួស នៅមុនពេលកងទ័ព បានទៅដល់ ដោយបានបង្កឲ្យមានអំពើហិង្សាកើតឡើង ដែលបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់រត់ភៀសខ្លួន៕ AFP/SK