The Phnom Penh Post Search

Search form

កងទ័ព​ស៊ីរី​ត្រៀម​ច្បាំង​យក​តំបន់​ដទៃ​ទៀត​ក្នុង​ខេត្ត Deir Ezzor ត្រួតត្រា​ដោយ​ក្រុម IS

Content image - Phnom Penh Post
ក្រុង Deir Ezzor ភាគ​ខាង​កើត​អំឡុង​កងទ័ព​ស៊ីរី​រុល​ទៅ​មុខ​ជាមួយ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ពី​រុស្ស៊ី​លើ​ក្រុម IS។​ AFP

កងទ័ព​ស៊ីរី​ត្រៀម​ច្បាំង​យក​តំបន់​ដទៃ​ទៀត​ក្នុង​ខេត្ត Deir Ezzor ត្រួតត្រា​ដោយ​ក្រុម IS

ក្រុងបេរូត: កម្លាំង​ជំនួយ​កងទ័ព​ស៊ីរី បាន​មក​ដល់​ខេត្ត DeirEzzor កាល​ពី​ថ្ងៃ​ចន្ទ​ដើម្បី​ធ្វើការ​វាយ​ប្រយុទ្ធ​ថ្មី​មួយ​ទៀត​ប្រឆាំង IS ខណៈ​ថ្ងៃ​ទីពីរ​នៃការ​វាយ​ប្រហារ​ដែល​គេ​សង្ស័យ​ជា​ទង្វើ​របស់​រុស្ស៊ី​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល ១៩ នាក់​ស្លាប់​នៅ​ក្នុង​តំបន់​នោះ។

ក្រុង Deir Ezzor គឺជា​ទី​រួម​ខេត្ត Deir Ezzor ភាគ​ខាងកើត​ដែល​សម្បូរ​ប្រេង ត្រូវ​បាន​ចាត់ទុក​ថា ជា​តំបន់​អំណោយផល​យុទ្ធសាស្ត្រ​មួយ សម្រាប់​កងទ័ព​ស៊ីរី​គាំទ្រ​ដោយ​រុស្ស៊ី និង​កងកម្លាំង​គាំទ្រ​ដោយ​អាមេរិក។

កងទ័ព​រដ្ឋាភិបាល​ស៊ីរី បាន​ធ្វើការ​វាយ​សម្រុក​ចូល​ទៅ​កាន់​ទីតាំង​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​ថ្មីៗ​នេះ ដោយ បាន​បំបែក​ការហ៊ុមព័ទ្ធ​ពី​ក្រុម IS ចំនួន​ពីរ​ទៅ​លើ​ក្រុង​នោះ និង បាន​ច្បាំង​កាន់កាប់​ដែនដី​នៅ ជុំវិញ​ទីក្រុង​នោះ។

ក្រុម​អ្នកឃ្លាំមើល​បាន​ឲ្យដឹង​ថា ការ​វាយ​សម្រុក​ទៅ​មុខ​របស់​កងទ័ព​អម​ដោយ​ការវាយ​ប្រហារ​ផ្លូវ​អាកាស​ដ៏ខ្លាំង​ក្លា បាន​សម្លាប់ មនុស្ស ១៩ នាក់​កាល​ពីថ្ងៃ​ចន្ទ​ក្នុង​វាយ​ប្រហារ​ផ្លូវអាកាស​នៅ​ក្នុង​តំបន់​ភាគ​ពាយ័ព្យ ដែល​គេ​សង្ស័យ​ថា ជា​ទង្វើ​របស់​រុស្ស៊ី។

ការវាយ​ប្រហារ​នោះ បាន​កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ស៊ីរី មាន​មូលដ្ឋាន​នៅ​អង់គ្លេស​បាន​និយាយ​ថា ការវាយ​ប្រហារ​របស់​រុស្ស៊ី​នោះ បាន​បណ្តាល​ឲ្យ​ជនស៊ីវិល ៣៤ នាក់​ស្លាប់ នៅ​ភាគ​និរតី​នៃ​ក្រុង​នេះ ខណៈ​ពួកគេ បាន​ភៀស​ខ្លួន​ដោយ​ធ្វើ​ដំណើរ​តាម​ទន្លេ Eup-hrates River។

ការវាយប្រហារ​ផ្លូវអាកាស​នាពេល​ថ្មីៗ​បំផុត​នេះ ប៉ះ​ចំ​លើ​ភូមិ Al-Khrayta ដែល​គ្រប់គ្រង​ដោយ​ក្រុម IS មាន​ចម្ងាយ ១៤ គីឡូម៉ែត្រ​នៅ​ខាង​ក្រៅ​ក្រុង Deir-Ezzor។

Content image - Phnom Penh Post
កងទ័ព​រដ្ឋាភិបាល​ស៊ីរី​បង្ហាញ​ក្តី​រីករាយ​ក្នុង​ក្រុង Deir Ezzor ភាគ​ខាងកើត។ AFP

ក្រុម​អ្នកឃ្លាំមើល​នោះ បាន​បន្តថា ការវាយ​ប្រហារ​ពីរដង​រយៈពេល ៣០ នាទី​មក​ទៀត បាន​ប៉ះចំ​ក្រុម​ជនស៊ីវិល ដែល​កំពុង​ជ្រក​ក្នុង​តង់​នៅ​តាម​បណ្តោយ​ច្រាំង​ទន្លេ Euphrates និង​លើ​ទូក​នៅ​លើ​ផ្ទៃ​ទន្លេ​នោះ។

យោង​តាម​ក្រុម​អ្នកឃ្លាំមើល​បាន​ឲ្យ​ដឹង​ថា ការវាយ​ប្រហារ​នោះ ធ្វើ​ឡើង ខណៈ​កងទ័ព​ស៊ីរី​ត្រៀម​វាយប្រហារ​សម្រុក​ចូល​ទៅ​កាន់​ខេត្ត Deir Ezzor ភាគ​ខាងកើត​ត្រួតត្រា​ដោយ​ក្រុម IS។

លោក RamiAbdelRahman ប្រមុខ​ក្រុម​អ្នកឃ្លាំមើល​សិទ្ធិ​មនុស្ស​នោះ បាន​ថ្លែង​ថា កម្លាំង​យោធា​ដ៏​ច្រើន រួមទាំង​គ្រឿង​បរិក្ខារ​យានយន្ត​និង​ក្រុម​យុទ្ធជន​បាន​មក​ដល់​ក្រុង Deir Ezzor មុនពេល​មានការ​វាយប្រហារ​មួយ​ដើម្បី​បណ្តេញ​ក្រុម IS ពី​សង្កាត់​ភាគ​ខាងកើត​ក្រុង​នេះ។

លោក​បាន​បន្ថែម​ថា៖ «យន្តហោះ​ចម្បាំង​របស់​រុស្ស៊ី និង​ស៊ីរី​កំពុង​ធ្វើការ​វាយប្រហារ​ទីតាំង​ឈរ​ជើង​របស់​ក្រុម IS នៅ​ក្នុង​ទីក្រុង និង​នៅ​តំបន់​ជាយក្រុង»។

ចាប់តាំង​ពី​ឆ្នាំ ២០១៤ ក្រុម​នេះ បាន​ត្រួតត្រា​ផ្នែក​ជាច្រើន​នៃ​ដែនដី​នៅ​ក្នុង​ក្រុង Deir Ezzor នេះ និង​ខេត្ត​នៅ​ជុំវិញ​ដែល​មាន​ព្រំដែន​ជាប់គ្នា៕

អត្ថបទគួរចាប់អារម្មណ៍

  • វីសិនហ្វាន់ លក់​ហ៊ុន ១០០ ភាគរយ​ទៅឲ្យ​ធនាគារ​កូរ៉េ​ខាង​ត្បូង

    ភ្នំពេញៈ គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​វិសិន​ហ្វាន់​ (ខេមបូឌា) ត្រូវ​​បានក្រុម​ហ៊ុន​មេ​របស់​ខ្លួន​​សម្រេច​លក់​ភាគ​ហ៊ុន​​​ទាំង​ស្រុង​ទៅ​ឲ្យ​ធ​នា​គារ​ អ៊ូ​រី​ ដែល​មាន​មូល​ដ្ឋាន​នៅ​​ប្រទេស​កូរ៉េខាង​ត្បូង​​​ ក្នុងតម្លៃ​​មួយ​ដែល​មិនត្រូវ​បាន​បង្ហាញ​​ជា​សាធារណៈ។

  • រដ្ឋាភិបាល​ថា ​នឹង​ខាតបង់​ចំណូល​ពន្ធ $៣០ ​លាន

    ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ដាក់​វិធានការ​ដើម្បី​ជួយ​ទប់ស្កាត់​ការកើនឡើង​តម្លៃ​ប្រេងសាំង ខណៈ​វិធានការ​នេះ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​អះអាង​ថា​នឹង​ធ្វើឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​ប្រមាណ​ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។

  • អង្គការ​នៅ​កូរ៉េ​ខាង​ត្បូង ​ផ្តល់​ពានរង្វាន់​សិទ្ធិមនុស្ស​ដល់​លោក កឹម សុខា

    ភ្នំពេញៈ លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង ក្រោម​ការ​ចោទប្រកាន់​ដ៏ចម្រូងចម្រាស​ពី​បទ​ «​ក្បត់ជាតិ​» ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​សិទ្ធិមនុស្ស

  • អគ្គិភ័យ​ឆេះ​ផ្ទះ​អស់​ ២០ ​ខ្នង​រីឯ ម្ចាស់​ផ្ទះ​បង្ក​ត្រូវ​​បាន​ហៅ​មក​សួរ

    ភ្នំពេញៈ ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ចំនួន​ ២០ ​ខ្នង​ដែល​មាន​មនុស្ស​រស់នៅ​ប្រមាណ​​ ៣៥ ​គ្រួសារ​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​ខ្ទេច​កាលពី​ម៉ោង ៥ ព្រឹក​ម្សិលមិញ​នៅ​សង្កាត់​បឹងទំពុន​ ២ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​តែ​គ្មាន​មនុស្ស​គ្រោះថ្នាក់​ទេ​ឯ​មូលហេតុ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ដោយ​ហៅ​ម្ចាស់​ផ្ទះ​បង្ក​មក​សួរ ខណៈ​អ្នក​ជិត​ខាង​មិន​សុខ​ចិត្ត​នឹង​ម្ចាស់​ផ្ទះ​ដើមហេតុ​។