កាលពីថ្ងៃអាទិត្យ ទី ២១ មីនានេះ យោធាហ្វីលីពីនបានសម្លាប់មេដឹកនាំក្រុម Abu Sayyaf និងបានជួយសង្គ្រោះចំណាប់ខ្មាំងដែលជាជនជាតិឥណ្ឌូនេស៊ី ៤ នាក់។
Abu Sayyaf គឺជាក្រុមសកម្មប្រយុទ្ធជីហាដនិងក្រុមចោរសមុទ្រដែលមានមូលដ្ឋាននៅ Sulu ដែលជាខេត្តមូស្លីមក្នុងប្រទេសហ្វីលីពីន។
ក្រុម Abu Sayyaf បានព្យាយាមឆ្លងទៅកាន់កោះ Tambisan ក្នុងរដ្ឋ Sabah របស់ប្រទេសម៉ាឡេស៊ី ដែលជាកន្លែងដែលពួកគេមានគម្រោងដោះលែងចំណាប់ខ្មាំងឥណ្ឌូនេស៊ីជាថ្នូរនឹងប្រាក់ប្រមាណ ៥ លានប៉េសូ៕