កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១១ កុម្ភៈ រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា​បាន​និយាយ​ថា ប្រទេស​ឥណ្ឌា និង​ចិន​បាន​ព្រមព្រៀង​គ្នា​ដក​កងទ័ព​ចេញ​ពី​តំបន់​បឹង​នៅ​ភាគ​ខាង​លិច​ហិមាល័យ។

ក្រសួង​ការពារជាតិ​ចិន​បាន​និយាយ​ថា ការ​ដក​កងទ័ព​របស់​ភាគី​ទាំង ២ ត្រូវ​បាន​ចាប់​ផ្តើម​ដក​ចេញពី​តំបន់​នោះ​កាល​ពី​ថ្ងៃទី ១០ កុម្ភៈ ​មក​ម្ល៉េះ។

ជម្លោះ​នេះ​បាន​ចាប់​ផ្តើម​នៅ​ខែ​មេសា ឆ្នាំ ២០២០ នៅ​ពេល​ដែល​ប្រទេស​ឥណ្ឌា ​បាន​និយាយ​ថា កង​ទ័ព​ចិន​បាន​ជ្រៀត​ចូល​ទៅ​ក្នុង​ព្រំដែន​នៅ​តំបន់ ​Ladakh នៅ​ភាគ​ខាងលិច​ហិមាឡៃយ៉ា។

ប្រទេស​ចិន ​បាន​និយាយ​ថា កងទ័ព​របស់​ខ្លួន​កំពុង​ប្រតិបត្តិការ​នៅក្នុង​តំបន់​របស់​ខ្លួន ហើយ​បាន​ចោទ​ប្រកាន់​ឆ្មាំ​ព្រំដែន​ឥណ្ឌា​ថា ជា​អ្នក​បង្កហេតុ៕