កម្មករ​ចិន ​១២ ​នាក់ ​ក្នុង​ចំណោម ២២ នាក់ ​បាន​ជាប់​នៅ​ក្រោម​ដី​​អស់​រយៈពេល​ជាង ​១ ​សប្ដាហ៍​នៅ​ក្នុង​អណ្ដូង​រ៉ែ​មាស​ដែល​បាន​ផ្ទុះ។ នេះ​បើ​តាម​ការ​រាយការណ៍​​កាល​ពី​ថ្ងៃ​ទី ​១៨ របស់​សារព័ត៌មាន​រដ្ឋ​ចិន Xinhua​។

កម្មករ​ទាំង​នេះ​បាន​ទាក់ទង​ជាមួយ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​តាមរយៈ​​សន្លឹក​ក្រដាស ​ដែល​បញ្ជាក់​ថា​ កម្មករ​ចំនួន ១២ នាក់​នៅ​មាន​ជីវិត​នៅ​ឡើយ ​ហើយ​ក្នុង​ចំណោម​នោះ​មាន ​៤ ​នាក់​របួស​បន្ទាប់​ពី​មាន​ការ​ផ្ទុះ​កាល​​ពី​ថ្ងៃទី ១០ ខែ​មករា នៅ​ក្នុង​ទីក្រុង Qixia ខេត្ត Shandong។ ប៉ុន្តែ​​គេ​មិន​ដឹង​អំពី​ស្ថានភាព​នៃ​បុគ្គលិក ​១០ នាក់​ផ្សេង​ទៀត​ទេ។

អ្នក​គ្រប់គ្រង​ប្រតិបត្តិការ​អណ្ដូង​នេះ​ត្រូវ​បាន​ឃុំ​ខ្លួន​ បន្ទាប់​ពី​ពួក​គេ​មិន​បាន​រាយការណ៍​ពី​គ្រោះ​ថ្នាក់​នេះ​អស់​រយៈ​ពេល​ជាង ​១ ថ្ងៃ​៕