The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ករណី​ឆ្លង​​ជំងឺ​កូវីដ ១៩ ​នៅ ​US ​កើន​ឡើង​ដល់​ចំនួន ២,៥ ​លាន​នាក់​

ករណី​ឆ្លង​​ជំងឺ​កូវីដ ១៩ ​នៅ ​US ​កើន​ឡើង​ដល់​ចំនួន ២,៥ ​លាន​នាក់​

Content image - Phnom Penh Post
ស្ត្រី​ម្នាក់​​ កំពុង​ឈ្លោះ​ជាមួយ​​មន្ត្រី​ប៉ូលិស​ នៅ​​អំឡុង​​​ពេល​​ប្រមូល​ផ្តុំ​តវ៉ា។ AFP

ករណី​ឆ្លង​​ជំងឺ​កូវីដ ១៩ ​នៅ ​US ​កើន​ឡើង​ដល់​ចំនួន ២,៥ ​លាន​នាក់​

ក្រុង​មីអាមី៖ ​អាមេរិក​បាន​កើន​ឡើង​ករណី​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី​ដ៏​ចម្លែក ​ចំនួន ​២,៥ ​លាន​នាក់​ ខណៈ​កិច្ច​ខិតខំ​ប្រឹងប្រែង​នានា ​ដើម្បី​បើក​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភព​លោក​ឡើង​វិញ​ គឺ​ជា​ឧបសគ្គ​យ៉ាង​ខ្លាំង​ ដោយសារ​ការ​ឆ្លង​ថ្មី​បាន​កើន​ឡើង​ នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន​ដូច​ជា ​រដ្ឋហ្វ្លរី​ដា​ជាដើម​។​

ការ​ឆ្លង​រាលដាល​ក៏​បាន​កើន​ឡើង​ នៅ​ក្នុង​ផ្នែក​ខ្លះ​របស់​ពិភព​លោក​ ដែល​បាន​បើក​ប្រទេស​ឡើង​វិញ​ ហើយ​ជាក់​ស្តែង​សុខាភិបាល​សាធារណៈ ​បាន​ជំរុញ​ឲ្យ​មាន​ការ​ប្រារព្ធ​ពិធី​បុណ្យ ​Global Pride​ ទ្រង់ទ្រាយ​ធំ​តាម​អនឡាញ​កាល​ពី​ថ្ងៃ​សៅរ៍​​ រយៈពេល ​៥០ ​ឆ្នាំ​ក្រោយ​ពី​ការ​ដង្ហែ​ក្បួន​ដំបូង ​ដើម្បី​សិទ្ធិ ​LGBT ​​(​ភេទ​ដូច​គ្នា​) ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​។​

ករណី​ឆ្លង​ជំងឺ​កូវីដ ​១៩ អាមេរិក​បាន​នាំ​មុខ​ពិភព​លោក​ ដោយ​បាន​និយាយ​រៀប​រាប់​អំពី​ចំនួន​សរុប​សកល​ជិត ៩,៩ លាន​នាក់ ​ចាប់​តាំង​ពី​​រីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​មួយ​នេះ​ បាន​ផ្ទុះ​ឡើង​កាល​ពី​ចុង​ឆ្នាំ ២០១៩​ នៅ​ក្នុង​ប្រទេស​ចិន​។​

យោង​តាម​ចំនួន​សរុប​ដោយ​សាកល​វិទ្យាល័យ ​Johns-Hopkins ​បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​ តែ​អាមេរិក​មួយ​ប៉ុណ្ណោះ​ បាន​កត់ត្រា​អំពី​ករណី​ឆ្លង​ថ្មី​ជាង ​៤៣ ០០០ ​នាក់​។ ​បច្ចុប្បន្ន​​អ្នក​ស្លាប់​នៅ​អាមេរិក​បាន​លើស​ចំនួន ​១២៥ ០០០ ​នាក់​ ដោយ​មាន​ប្រហែល ​១​ ភាគ ​៤​ នៃ​ចំនួន​សរុប​ជាង ​៤៩៥ ០០០ ​នាក់​នៅ​លើ​ពិភព​លោក​។​

ភាព​តានតឹង​រវាង​ការ​បើក​សេដ្ឋកិច្ច​ឡើង​វិញ​ កិច្ច​ខិតខំ​ប្រឹងប្រែង​បាន​ជំរុញ​នៅ​ក្នុង​ប្រទេស​អាមេរិក​ ដោយ​លោក ​ដូណាល់​ ត្រាំ​ និង​សុខាភិបាល​សាធារណៈ ​គឺ​ជា​ប្រភព​មួយ​នៃ​កិច្ច​ពិភាក្សា៕ AFP/SK

អត្ថបទគួរចាប់អារម្មណ៍