កាលពី​ថ្ងៃ​អង្គារ ទី ២៧ មករា ​ប្រជាកសិករ​ឥណ្ឌា​បានធ្វើ​បាតុកម្ម​នៅ​ Red Mughal ដើម្បី​ទាមទារ​ឱ្យ​លុបចោល​ច្បាប់កសិកម្ម​ថ្មី​ ដោយ​ការតវ៉ា​នេះ​ប្រែ​ទៅជា​អំពើហិង្សា និង​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​ម្នាក់។

ខណៈពេលដែល​មានការប្រារព្ធ​ទិវា​សាធារណរដ្ឋ ក្រុមបាតុករ​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ដែល​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​បាន​ប្រើ​ដំបងឆក់។ គិត​មកដល់ពេលនេះ​អស់រយៈពេល ២ ខែ​ ហើយ​ដែល​ប្រជា​កសិករ​បាន​បោះជំរំ​នៅ​ជាយក្រុង​ញូ​វ​ដេលី ​ដោយ​ស្នើ​សុំឱ្យ​រដ្ឋាភិបាល​ដកចេញ​នូវ​ច្បាប់​ដែល​បានអនុម័ត​កាលពី​ខែកញ្ញា ឆ្នាំ ២០២០៕