កាលពី​ថ្ងៃ​អង្គារ ទី ២៧ ខែមេសា ក្រុង​កេបិច ប្រទេស​កាណាដា​បាន​រាយការណ៍​ថា មាន​ករណី​ស្លាប់​ជា​លើកដំបូង​ ដោយសារ​ជំងឺ​ឈាមកក​ បន្ទាប់ពី​បានទទួល​វ៉ាក់សាំង AstraZeneca ។

ប្រទេស​កាណាដា​បាន​រាយការណ៍​ថា បន្ទាប់ពី​ការចាក់​វ៉ាក់សាំង​មាន​មនុស្ស​មាន​ករណី​ឈាមកក។ ប៉ុន្តែ​មន្ត្រី​សុខភាព​សាធារណៈ​របស់​ប្រទេស​កាណាដា​នៅតែ​បន្ត​ប្រើប្រាស់​វ៉ាក់សាំង​នេះ​នៅក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដដែល។

ប្រធាន​ផ្នែក​សុខភាព​សាធារណៈ​នៃ​ទីក្រុង​កេបិច​លោក Horacio Arruda បាន​និយាយប្រាប់​អ្នកយកព័ត៌មាន​ថា ការស្លាប់​របស់​អ្នកជំងឺ​ ដោយសារ​ជំងឺ​ស្ទះ​សរសៃឈាម​ខួរក្បាល។ ចំពោះ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​គឺ​នៅតែ​បន្ត។ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​សារព័ត៌មាន CNA ។

ក្រុមហ៊ុន AstraZeneca នៅ​កាណាដា​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា ខ្លួន​ដឹង​អំពី​ការស៊ើបអង្កេត​លើ​ការស្លាប់​នេះហើយ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៅលើ​ករណី​នោះទេ៕