ប្រទេស​ជប៉ុន​ នឹង​ទទួល​បាន​វ៉ាក់សាំង​កូវីដ ១៩​ ក្នុង​បរិមាណ​កំណត់​សម្រាប់​ខែ​ដំបូង​នៃ​ការ​ចែកចាយ​វ៉ាក់សាំង។ ​ការ​ចាក់វ៉ាក់​សាំងកូវីដ​ ១៩ ​ទៅ​មនុស្ស​ចាស់​នឹង​ត្រូវចែក​ចាយជា​បណ្តើរៗ។

កាលពី​ថ្ងៃ​អាទិត្យ​ ទី ២១ ​កុម្ភៈ​ រដ្ឋមន្រ្តី​ក្រសួង​កំណែ​ទម្រង់​រដ្ឋបាល​ជប៉ុន​លោក​ Taro Kono​ បាន​និយាយថា ​ក្រុមហ៊ុន​ Pfizer Inc ដែលជា​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ COVID-១៩​ កំពុង​បង្កើន​ផលិត​កម្ម​នៅអឺរ៉ុប។ ​តម្រូវការ​វ៉ាក់សាំង​មាន​ការ​កើនឡើង​ដូច្នេះ​អាចធ្វើ​ឲ្យ​វ៉ាក់សាំង​មកដល់​ប្រទេស​ជប៉ុន​ នៅ​ខែ​ឧសភា។

លោក Kono ​បាន​និយាយ​បន្តថា ជប៉ុន​មាន​គម្រោង​ផ្តល់​វ៉ាក់សាំង​ទៅ​មនុស្ស​វ័យ​ចំណាស់​នៅ​ខែមេសា ​ប៉ុន្តែ​ដោយសារ​ចំនួន​វ៉ាក់សាំង​នៅមាន​កំណត់​ដូច្នេះ​ការ​ចែក​ចាយ​វ៉ាក់សាំង​ត្រូវ​ធ្វើ​បណ្តើរៗ​ទៅ​តាម​បរិមាណ​ដែល​មាន៕