ក្រុងសេអ៊ូលៈ​ របាយការណ៍​ថ្មីៗ​របស់​អង្គការ​សហ​ប្រជាជាតិ​អំពី​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាង​ជើង​មិន​ត្រឹម​តែ​និយាយ​លម្អិត​អំពី​របៀប​ដែល​ការ​​រឹតត្បិត ​ត្រូវ​បាន​អនុវត្ត​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​​បង្ហាញ​ពី​ផល​វិបាក​ជា​ច្រើន​ដែល​ទណ្ឌកម្ម​មាន​ទៅ​លើ​កម្មវិធី​​មនុស្ស​ធម៌​នានា​​​​​​ក្នុង​ប្រទេស​នេះ។​

របាយ​ការណ៍​ប្រចាំ​ឆ្នាំ​​របស់​ក្រុម​អ្នក​ជំនាញ​ ​បាន​ផ្តល់​អនុសាសន៍​ថា ​គណៈ​កម្មាធិការ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ ដែល​កំពុង​ត្រួត​ពិនិត្យ​មើល​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​កូរ៉េ​ខាង​ជើង ពិចារណា​លើ​សំណើ​ដក​ទណ្ឌកម្ម​​សម្រាប់​កិច្ច​ខិតខំ​ប្រឹងប្រែង​​​ មនុស្ស​ធម៌​នៅ​ក្នុង​លក្ខណៈ «រឹតត្បិត​» ហើយ​អង្គការ​សហ​ប្រជាជាតិ​វាយ​តម្លៃ​ទៅ​លើ​​ផល​ប៉ះ​ពាល់​​ទៅ​លើ​ជំនួយ​មនុស្ស​ធម៌​ពី​​ការ​ដាក់​ទណ្ឌកម្ម​។​

របាយការណ៍​នោះ​ បាន​និយាយ​ថា៖ ​«​ទោះ​បី​មាន​ការ​ដាក់​លក្ខខណ្ឌ​​លើកលែង​ និង​កិច្ច​​ប្រឹងប្រែង​របស់​គណៈ​កម្មាធិការ​​នេះ​ក្តី​ក៏​ក្រុម​ទី​ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​ និង​អង្គការ​​មនុស្ស​ធម៌​ជា​ច្រើន​បន្ត​​តាម​ដាន​​ផលវិបាក​អចេតនា​​នានា​ទៅ​លើ​កម្មវិធី​មនុស្ស​ធម៌​​ជា​ច្រើន​ ដែ​ល​មិន​អាច​​ដំណើរការ​​នៅ​ក្នុង​សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​​កូរ៉េ​ធម្មតា​បាន​ទេ។

របាយការណ៍​ដដែល​នោះ​ បាន​និយាយ​ទៀត​ថា ​វិស័យ ​៦ ​សំខាន់​ៗ​គឺៈ​ការ​​ពន្យារ​នៅ​ក្នុង​ការ​ទទួល​បាន​ការ​លើកលែង​ បណ្តាញ​ធនាគារ​ក្ស័យធន​ពន្យារ​នៅ​ក្នុង​ការ​ត្រួត​ពិនិត្យ​ ​បញ្ជី​គយ​ កាត់​បន្ថយ​ការ​​ផ្គត់ផ្គង់​បរទេស​ការ​ធ្លាក់ចុះ​ក្រុម អ្នក​ផ្គត់ផ្គង់​​បរទេស​ការ​ដំឡើង​​​ថ្លៃ​ដើម​នៃ​សម្ភារ​ និង​កិច្ច​ប្រតិបត្តិការ​ទាក់ទង​នឹង​​មនុស្សធម៌ និង​ការ​កាត់​បន្ថយ​មូលនិធិ​សម្រាប់​កិច្ច​ប្រតិបត្តិការ​​ការងារ​ផ្សេងៗ​៕ Yonhap/SK