The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​តវ៉ា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អ៊ីរ៉ាក់​ភាគ​ខាង​ត្បូង ​ខណៈ​បាតុ​កម្ម​នៅ​តែ​ខ្លាំង​ដដែល​

ការ​តវ៉ា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អ៊ីរ៉ាក់​ភាគ​ខាង​ត្បូង ​ខណៈ​បាតុ​កម្ម​នៅ​តែ​ខ្លាំង​ដដែល​

Content image - Phnom Penh Post
និ​ស្សិតអ៊ី​រ៉ាក់យក​ទង់ជាតិរុំមុ​ខនៅក្នុងអំឡុង​ការតវ៉ាប្រឆាំងនឹង​រ​ដ្ឋាភិបាល​។ AFP

ការ​តវ៉ា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អ៊ីរ៉ាក់​ភាគ​ខាង​ត្បូង ​ខណៈ​បាតុ​កម្ម​នៅ​តែ​ខ្លាំង​ដដែល​

ក្រុង​បាក​ដាដៈ ​យោង​តាម​ប្រភព​សន្តិ​សុខ​បាន​ឲ្យ​ដឹង​ថា​ ប្រជា​ជន​អ៊ី​រ៉ាក់​នៅ​តាម​ទី​ក្រុង​ភាគ​ខាង​ត្បូង ​បាន​មើល​ឃើញ​ថា ​មាន​ការ​តវ៉ា​និង​ការ​ផ្ទុះ​ហិង្សា​បន្ថែម​ទៀត​ ខណៈ​ការ​ធ្វើ​បាតុ​កម្ម​ប្រឆាំង​រដ្ឋាភិ​បាល​និង​ក្រុម​គាំទ្រ​អ៊ី​រ៉ង់​របស់​ខ្លួន​ ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី​១​ខែ​តុលា ​នៅ​តែ​មាន​ការ​តស៊ូ​យ៉ាង​ខ្លាំង​ក្លា​ដដែល​។​

​យោង​តាម​ប៉ូលិសបាន​ឲ្យ​ដឹង​ថា​ ទី​ក្រុង​អា​ម៉ា​រ៉ា​នៅ​ភាគ​ខាង​ត្បូង​ ត្រូវ​បាន​រង្គោះ​រង្គើ​នៅ​ពេល​យប់​ ដោយ​សារ​ការ​ផ្ទុះ​ហិង្សា​ព្រម​ៗ​គ្នា​ជិត ​​៤ ​កន្លែង​ ដែល​បាន​កំណត់​គោល​ដៅ​ទៅ​លើ​កន្លែង​ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ​គាំ​ទ្រ​អ៊ី​រ៉ង់​ ២​ កន្លែង​។​

​ប៉ូលិស ​បាន​ថ្លែង​ថា​៖ «​សំឡេង​គ្រាប់​បែក​៣​គ្រាប់​បាន​កំណត់​គោល​ដៅ​ទៅ​លើ​អគារ​២​កន្លែង​ និង​ផ្ទះ​របស់​មេ​ដឹក​នាំ​ អាស់​ស៊ីប​ អាហ៍ល់​ អាល់​-ហេក​ និង​គ្រាប់​បែក​ច្នៃ មួយ​គ្រាប់​ទៀត​ បាន​កំណត់​គោល​ដៅទៅ​លើ​​ផ្ទះ​របស់​មេ​បញ្ជា​ការ​ អាន់​សារ​ អាល់​ឡាហ៍​»​។​

​លោក​ អាស់​ស៊ីប​ អាហ៍ល់​ អាល់​-ហេក ​គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ក្រុម​ដ៏​មាន​ឥទ្ធិ​ពល​បំផុត​ នៅ​ក្នុង​ជួរ​កង​កម្លាំង​សន្តិ​សុខ​ហាស់​ហ្ស៊ីដ​ អាល់​-ហ្សា​អាប៊ី​ នៅ​អ៊ី​រ៉ាក់​ ជា​បណ្តាញ​ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ​មួយ​ បាន​ចូល​រួម​នៅ​ក្នុង​ជួរ​រដ្ឋាភិ​បាល​​ ដែល​ក្រុម​របស់​លោក​អាន់​សារ​ អាល់​ឡាហ៍​ គឺ​ជា​ផ្នែក​មួយ​ផង​ដែរ​៕ SK​

អត្ថបទគួរចាប់អារម្មណ៍