កាល​ពី​ថ្ងៃ​សៅរ៍ ​ទី ២៧ កុម្ភៈ នៅ​រដ្ឋ​ទុយនីស មាន​ក្រុម​អ្នក​តវ៉ា​ប្រមូល​ផ្តុំ​គ្នា ​ដើម្បី​គាំទ្រ​គណបក្ស​អ៊ិស្លាម​និយម​កណ្តាល​ក៏​ដូចជា​ដើម្បី​សាមគ្គីភាព និង​ប្រជាធិបតេយ្យ។ ការ​ធ្វើ​ការតវ៉ា​នេះ ​គឺ​ធ្វើ​ឡើង​អំឡុង​ពេល​មាន​វិបត្តិ​នយោបាយ​ក្នុង​ប្រទេស។

គណបក្ស Ennahdha ដែល​ដឹកនាំ​ដោយ​អ៊ិស្លាម​និយម និង​គណបក្ស QalbTounes សេរី​បាន​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ឡើង​វិញ ​កាល​ពី​ពាក់ក​ណ្តាល​ខែ​មករា។

ប្រធានាធិបតី​ប្រទេស​ទុយនីស៊ី ​លោក Kais Saied បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្លាស់​ប្តូរ​នេះ​ដែល​បាន​បញ្ជាក់​ដោយ​សភា។ លោក​បាន​និយាយ​ថា លោក​មិន​បាន​ចូលរួម​ពិគ្រោះ​យោបល់​ទាក់ទង​នឹង​បញ្ហា​នេះ​ឡើយ។ លោក​ក៏​បាន​ចោទ​ប្រកាន់​ថា រដ្ឋមន្ត្រី​មួយ​ចំនួន​ត្រូវ​បាន​គេ​សង្ស័យ​ថា មាន​អំពើ​ពុករលួយ និង​ទំនាស់​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន។

ការ​ប្រឈម​មុខ​ខាង​នយោបាយ កើត​ឡើង​នៅ​ពេល​ដែល​ប្រទេស​ទុយនីស៊ី បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​ជំងឺ​រាតត្បាត​កូវីដ ១៩ និង​សេដ្ឋកិច្ច៕