ប៉ូលិស​មីយ៉ាន់ម៉ា​បាន​ចាប់​ខ្លួន​តារា​សម្តែង​ម្នាក់​ដែល​គាំទ្រ​ការ​ប្រឆាំង​នឹង​រដ្ឋប្រហារ​ថ្ងៃទី ១ ខែ​កុម្ភៈ។

លោក ​Lu Min គឺ​ជា​សិល្បករ​ម្នាក់​ក្នុង​ចំណោម​សិល្បករ​ចំនួន ៦ នាក់ ​ដែល​យោធា​មីយ៉ាន់ម៉ា​ប្រកាស​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី ១៧ កុម្ភៈ ​ដោយ​ចោទ​ប្រកាន់​ពី​បទ​ប្រឆាំង​នឹង​ការ​ញុះញង់ ​ដើម្បី​ជំរុញ​មន្ត្រី​រាជការ​ឱ្យ​ចូល​រួម​ក្នុង​ការ​តវ៉ា។ ការ​ចោទ​ប្រកាន់​នេះ ​អាច​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​រយៈពេល ២ ឆ្នាំ។

ការ​តវ៉ា​កាល​ពី​ថ្ងៃទី ២០ កុម្ភៈ ​គឺ​ជា​ថ្ងៃ​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ជាង ២ សប្តាហ៍ ដោយ​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់​ចំនួន ២ នាក់។ គិត​មក​ដល់​ថ្ងៃទី ២០ កុម្ភៈ ​មាន​មនុស្ស ៥៦៩ នាក់ ​ត្រូវ​បាន​ឃាត់​ខ្លួន​ទាក់ទង​នឹង​ការ​តវ៉ា​នៅ​ប្រទេស​មីយ៉ាន់ម៉ា ​នេះ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន ​Reuters៕