ក្រុង​មុិកស៊ីកូៈ ​​ក្រុម​មន្ត្រី​បាន​និ​យាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ការ​បាញ់​ប្រហារ​នៅ​ក្នុង​ក្រុង​មិុក​ស៊ី​កូ​នៅ​ក្បែរ​ព្រំដែន​អាមេរិក​រវាង​អ្នក​ជួញ​ដូ​រគ្រឿង​ញៀន​ និង​ប៉ូលិស ​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ ១៤​ នាក់​ស្លាប់ ​នៅ​ក្នុង​នោះ​មាន​មន្ត្រី ​៤​ នាក់​។

ការ​ប្រឈម​មុខ​ដាក់​គ្នា​ ​បានកើតឡើងភ្លាមៗ​នៅមុនពេលថ្ងៃត្រង់​នៅក្នុង​​សហគមន៍វីឡា​នៅក្នុង​រដ្ឋ​​​កូវីឡា នៅពេលក្រុមមន្ត្រី​ បានឃាត់​​​រថយន្ត​ជាច្រើនគ្រឿង ​​និង​​អ្នក​ដំណើ​រ​ប្រដាប់​ដោយអាវុធធុនធ្ងន់ ​ដែលធ្វើ​ដំណើរទៅ​សហគមន៍​តូ​​ចនេះ​ ដែល​​​ចម្ងា​ចប្រហែល​ ៦០ ​គីឡូម៉ែត្រ​ ពីព្រំដែន​អាមេរិក​។ ­

លោក​អភិបាល​រដ្ឋ​កូវី​ឡា ​Miguel Angel Riquelme បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ថា ​៤​ នាក់ ​ក្នុង​ចំណោម​អ្នក​ដែល​ស្លាប់​នោះ​ គឺ​ជា​ប៉ូលិស​ និង​ ៧​ នាក់​ផ្សេង​ទៀត ​ត្រូវ​គេ​សង្ស័យ​ថា​ជា​ក្រុម​ឧក្រិដ្ឋ​ជន ​និង​​សាក​សព​ ៣​ នាក់​ផ្សេង​ទៀត​មិន​ស្គាល់​អត្ត​សញ្ញាណ ​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ផ្លូវ​មួយ​នៅ​ក្នុង​តំបន់​ជន​បទ​។​

លោក ​Riquelme ​បាន​ថ្លែង​ថា ​មន្ត្រី ​៦​ នាក់ ​ក៏​ត្រូវ​រង​របួស​ ប៉ុន្តែ​របួស​មិន​ធ្ងន់​ធ្ង​រទេ​ ហើ​យពួក​គេ​ក៏​បាន​ចេញ​ពី​មន្ទី​រ​ពេទ្យ​ហើយ​ដែរ​៕ PSA