ក្រុងសេអ៊ូលៈ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចនបូលតុន បានថ្លែងកាលពីថ្ងៃសៅរ៍ថា ការបាញ់តេស្តមីស៊ីលរបស់កូរ៉េខាងជើងនាពេលថ្មីៗរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមប្រទេសកុម្មុយនីស្តមួយនេះ មិនឲ្យបាញ់សាកអាវុធទេ។
សារព័ត៌មាន Reuters បានរាយការណ៍ថា លោកបានថ្លែងនៅឯសន្និសីទកាសែតមួយនៅក្រុងតូក្យូនៅមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ទៅកាន់ប្រទេស ជប៉ុន។
លោក បូលតុន ត្រូវបានដកស្រង់សម្តីដោយនិយាយថា ការបាញ់តេស្តមីស៊ីល រំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
កូរ៉េខាងជើង បានបាញ់មីស៊ីល ២ គ្រាប់ ចូលក្នុងសមុទ្រខាងកើត រយៈពេលមិនដល់មួយសប្តាហ៍ផង កាលពីដើមខែ នៅក្នុងនោះមានមីស៊ីលចម្ងាយជិត ២ គ្រាប់ ជាការបង្ហាញពីកំហឹងយ៉ាងច្បាស់ជុំវិញការចរចាអំពីបញ្ហាលុបបំបាត់អាវុធនុក្លេអ៊ែរជាមួយនឹងអាមេរិក ដែលបានជាប់គាំងនោះ។
មានការវាយតម្លៃមិនគួរឲ្យទុកចិត្តបានពីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោនជុំវិញពីរបៀបចាត់ចំណាត់ថ្នាក់នៃការបាញ់មីស៊ីលទាំងអស់នោះ។
ខណៈដែលយោធាកូរ៉េខាងត្បូង មិនទាន់បានកំណត់ប្រភេទមីស៊ីលជាផ្លូវការនោះ មុននេះ មន្ទីរបញ្ចកោន បានហៅមីស៊ីលដែលបាញ់ ជាមីស៊ីលបាលីស្ទិក ដែលត្រូវហាមប្រាមនៅក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ទោះបីជាយ៉ាងណាក៏ដោយ លោកទីប្រឹក្សាសន្តិសុខជាតិអាមេរិក ចន បូលតុន បានថ្លែងថា អាមេរិកនៅតែមានឆន្ទៈចរចាជាមួយកូរ៉េខាងជើង និងថាស្រេចតែលោកមេដឹកនាំ គីមជុងអ៊ុន ទេ៕ Yonhap/PSA