ក្រុង​បេរូតៈ ​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​បាន​ថ្លែង​ថា ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​តាម​ចិញ្ចើម​ផ្លូវ​កន្លែង​បាន​បង្ក​ឲ្យ​ក្រុម​យុទ្ធ​ជន​គាំទ្រ​របប​ស៊ី​រី​យ៉ាង​តិច ​៩ ​នាក់​ស្លាប់​កាល​ពី​ថ្ងៃ​សៅរ៍​ នៅ​លើ​រថ​យន្ត​ក្រុង​មួយ​គ្រឿង​នៅ​ក្នុង​ទី​ក្រុង​ដារ៉ាអា​ ជា​កន្លែង​នៃ​ការ​បះ​បោរ​រយៈ​ពេល​ ៩ ​ឆ្នាំ​នៅ​ស៊ី​រី​។​

​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ី​រី​បាន​ថ្លែង​ថា ​ការ​វាយ​ប្រហារ​នៅ​ក្នុង​ភូមិ​គី​ហីល​ នៅ​ក្នុង​ខេត្ត​ដារ៉ាអា​ភាគ​ខាង​ត្បូង​ ក៏​បាន​ធ្វើ​មនុស្ស​ ១៩​ នាក់​ផ្សេង​ទៀត​រង​របួស​ផង​ដែរ ​មួយ​ចំនួន​ក្នុង​ចំណោម​ពួក​គេ ​បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​។​

​ប្រធាន​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លោក ​រ៉ាមី​ អាប់​ឌែល​ រ៉ាហ៍​ម៉ាន់​ បាន​ថ្លែង​ថា ​អ្នក​ស្លាប់​ និង​របួស​គឺ​ជា​សមា​ជិក​នៃ​ក្រុម​អតីត​ឧទ្ទាម​ ដែល​បាន​សារ​ភាព​នៅ​ក្នុង​ការ​ផ្តួច​ផ្តើម​គំនិត​របស់​រុស្ស៊ី​ជា​សម្ព័ន្ធ​មិត្ត​របប​ស៊ី​រី​ ដើម្បី​បង្កើត​ផ្នែក​របស់​កង​កម្លាំង​ស៊ី​រី​។​

​មិន​មាន​កា​រអះ​អាង​ភ្លាម​ៗ​ ជុំ​វិញ​ការ​បំផ្ទុះ​គ្រាប់​បែក​នោះនៅ​ឡើយ​ទេ​ នៅ​ក្នុង​ខេត្ត​មួយ​ដែល​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មាន​មូល​ដ្ឋាន​នៅ​អង់​គ្លេស​បាន​ថ្លែង​ថា​ ជា​ញឹក​ញាប់​មាន​ការ​រង្គោះ​រង្គើរ ​ដោយ​សារ​ការ​វាយ​ប្រហារ​ជា​ច្រើន​លើក ​ប្រឆាំង​ក្រុម​ស្មោះ​ត្រង់​ និង​ជន​ស៊ី​វិល​កំពុង​ធ្វើ​ការ​ងារ​ឲ្យ​ស្ថាប័ន​រដ្ឋ​៕​ SK ​