The Phnom Penh Post Search

Search form

ការបំផ្ទុះ យកក្បួនរថយន្តរបស់នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន ជាគោលដៅ

Content image - Phnom Penh Post
នា​យករដ្ឋមន្ត្រី​ប៉ាឡេ​ស្ទីនលោកRami Hamdallah ​​(ទី​២ ស្តាំ​) អមការពារ​ដោយអង្គរក្ស។ AFP

ការបំផ្ទុះ យកក្បួនរថយន្តរបស់នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន ជាគោលដៅ

ក្រុងហ្គាហ្សាៈ ក្រុមមន្ត្រីនិងសាក្សីបាននិយាយថា ការផ្ទុះមួយ បានយកក្បួនរថយន្តរបស់នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Rami Hamdalla ជាគោលដៅ ខណៈលោកបានមកដល់តំបន់ ហ្គាហ្សា នៅថ្ងៃអង្គារនេះ ជាទស្សនកិច្ចដ៏កម្រមួយដោយបានបណ្តាលឲ្យមនុស្ស ៧នាក់ រងរបួស។

ប្រភពសន្តិសុខមួយនៅក្នុងក្បួន​រថយន្តនោះ បានឲ្យដឹងថា លោក Hamdallah មិនបានរងរបួស នៅក្នុងការផ្ទុះ ដែលបានកើតឡើងភ្លាមៗ ក្រោយពី ក្បួនរថយន្តរបស់លោក បានចូលដល់ដែនដីដែលកាន់កាប់ដោយចលនាអ៊ិស្លាមហាម៉ាសនោះ។

ប្រភពសន្តិសុខបានឲ្យដឹងទៀតថា ប្រមុខស៊ើបអង្កេតប៉ាឡេស្ទីនលោក Majid Faraj គឺជាផ្នែកមួយនៃក្បួនរថយន្តនោះ ប៉ុន្តែ លោកក៏ មិន​បានរង របួសដែរ។

សេចក្តីថ្លែងការណ៍មួយនៅលើប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប៉ាឡេស្ទីនបានឲ្យដឹងថា លោកប្រធានាធិបតីម៉ាមុដ អាបាស បានចាត់ទុកការវាយ ប្រហារយកក្បួនរថយន្តរបស់ Hamdallah ជាគោលដៅនោះ គឺជាអំពើកំសាក និងបានឲ្យក្រុមហាម៉ាសទទួលខុសត្រូវចំពោះអង្វើ​នោះ ៕ PSA

អត្ថបទគួរចាប់អារម្មណ៍