ក្រុងហូដេដាៈ ប្រភពយោធាបានឲ្យដឹងថា ការប្រយុទ្ធគ្នា ដើម្បីត្រួតត្រាយកក្រុងហូដេដាដែលគ្រប់គ្រងដោយក្រុមឧទ្ទាមយេម៉ែន បានឈានទៅដល់ការកាន់កាប់ផ្លូវជាច្រើនកាលពីថ្ងៃអាទិត្យ ខណៈក្រុមឧទ្ទាមហូធី បានបើកការវាយប្រហារយ៉ាងសាហាវជាមួយទៅលើកងកម្លាំងរដ្ឋាភិបាល ដែលគាំទ្រដោយអារ៉ាប៊ី សាអ៊ូឌីត។
ការព្រួយបារម្ភអំពីសុវត្តិភាពជនស៊ីវិល បានកើនឡើងចាប់តាំងពីថ្ងៃទី ១ ខែវិច្ឆិកាមក នៅពេលដែលកងកម្លាំងមានភក្តីភាព បានបន្តប្រតិបត្តិការវាយប្រហារដណ្តើមយកក្រុងហូដេដាមកវិញ។ ក្រុងកំពុងផែសមុទ្រក្រហម ត្រូវបានកាប់ដោយក្រុមឧទ្ទាមហូធីយេម៉ែន ដែលគាំទ្រដោយប្រទេស អ៊ីរ៉ង់ ចាប់តាំងពីឆ្នាំ ២០១៤ មក។
លោកស្រី Mariam Aldogani អ្នកសម្របសម្រួលអង្គការ Save the Children នៅប្រចាំនៅប្រទេសយេម៉ែន បានថ្លែងថា ពលរដ្ឋនៅក្រុងហូដេដា គឺកំពុងរស់នៅក្នុង «រដ្ឋមួយដែលមានការភ័យខ្លាច»។
លោកស្រីបាននិយាយតាមទូរស័ព្ទនៅចម្ងាយប្រហែលមួយគីឡូម៉ែត្រពីកំពង់ផែនេះថា មានការភ័យខ្លាចនៅក្នុងចំណោមអ្នកស្រុកហើយអ្នកភ័យខ្លាច ដោយសារទុកជាទីស្រឡាញ់របស់ពួកគេនៅក្នុងមន្ទីរពេទ្យ ខណៈការប្រយុទ្ធគ្នា កាន់តែខ្លាំងឡើងនោះ៕ SK