ក្រុងយ៉ាំងហ្គោនៈ ប៉ូលិស​ប្រឆាំង​កុបកម្ម បាន​ប្រញាប់​ប្រញាល់​ទៅ​កន្លែង​កើត​ហេតុ​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ឯ​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​មួយ​នៅ​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​ពី​កម្មករ​ដែល​ធ្វើ​ការ​តវ៉ា និយាយ​ថា មនុស្ស​រាប់​សិប​នាក់​បាន​រង​របួស​នៅ​ពេល​ពួកគេ​ត្រូវ​រង​ការ​វាយ​ប្រហារ​ក្រុម​មនុស្ស​ស៊ី​ឈ្នួល​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​នោះ។

ភាគច្រើន កម្មការិនី បានចាប់ផ្តើម​ធ្វើការ​តវ៉ា​ប្រឆាំង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ Fu Yuen Garment Co Ltd កាន់​កាប់​ដោយ​ចិន​នៅក្នុ​ង ក្រុង​យ៉ាំង​ហ្គោន​ជិត ២ ខែ​កន្លង​ទៅ​ហើយ​ជុំវិញ​លក្ខខណ្ឌ​ការងារ​មិន​ល្អ និង​ការ​មិន​យក​ចិត្ត​ដល់​កម្មករ​ទាំង​អស់ នៅ​ក្នុង​ប្រទេស​មួយ ដែល​បាន​ក្លាយជា​មជ្ឈមណ្ឌល​ចុង​ក្រោយ​សម្រាប់​សម្លៀក​បំពាក់​មាន​ថ្លៃ​ដើម​ទាប​នៅ​ក្នុង​តំបន់​អាស៊ី។

ខណៈ​ភាគច្រើន​នៃ​ការទាមទារ​របស់​ក្រុមអ្នកតវ៉ា​ត្រូវបាន​ដោះស្រាយ ម្ចាស់​រោងចក្រ​បាន បដិសេធ​មិន​ជួល​កម្មករ ៣០ នាក់​ដែល​ពី​ដំបូង​បាន​បង្ក​ឲ្យ​មាន​កូដកម្ម​ដោយ​បាន​ជំរុញ​ឲ្យ​ផ្ទុះ​កំហឹង​ចេញ​ពី​ក្រុម​កម្មករ​ដែល​បាន​បន្ត​បោះ​ជំរំ​នៅ​ខាង​ច្រក​ចូល​រោងចក្រ​ដើម្បី​តវ៉ា។

ប៉ុន្តែ​ក្រោយពី ៨ សប្តាហ៍ ម្នាក់​ក្នុងចំណោម​មេដឹកនាំ​តវ៉ា​ឈ្មោះ Than Than Soe បាន​ប្រាប់ AFP ថា ជន​អន្ធពាល​ប្រហែល ៤០ នាក់ បាន​វាយ​ប្រហារ​លើ​ពួកគេ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ។

អ្នកស្រី​Soe បាន​និយាយថា៖ «ក្រុម​អន្ធពាល​ទាំងនោះ បានមក ហើយ​ចាប់ផ្តើម​វាយដំ​ពួក​យើង​ដោយ​ដំបង​ឈើ​និង​ចម្រឹង​ដែក» ដោយ​បន្ថែម​ទៀត​ថា មនុស្ស ២៨ នាក់​បាន​រង​របួស​និង ៦ នាក់​ធ្ងន់»៕