ក្រុង​ហ្គាហ្សា៖ ​ការ​បាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​​បាន​បង្ក​ឡើង​ដោយ​ការ​សម្លាប់​មេ​ដឹកនាំ​យុទ្ធជន​កំពូល​ដែល​​អ៊ីស្រាអែល​បាន​កំណត់​គោល​ដៅ​​នៅ​ក្រុង​ហ្គាហ្សា​ បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​ប៉ាឡេស្ទីន ១៦ ​នាក់​ស្លាប់ ​កាល​ពី​ថ្ងៃ​ពុធ​ដោយ​​អំពើហិង្សា ​ដែល​បាន​បង្ហាញ​អំពី​សញ្ញា​ធ្លាក់​ចុះ​តិច​តួច​។​

យោង​តាម​ក្រសួង​សុខាភិបាល​របស់​ក្រុង​ហ្គាហ្សា​បាន​ឲ្យ​ដឹង​ថា ​ចំនួន​​អ្នក​ស្លាប់​នៅ​ក្នុង​ទឹក​ដី​តាម​ឆ្នេរ​សមុទ្រ ​បាន​កើន​ឡើង​ដល់ ​២៦ ​នាក់​ ចាប់​តាំង​ពី​ថ្ងៃ​អង្គារ​មក​​។​

រ៉ុក្កែត​ជា​ច្រើន​គ្រាប់​បាន​បាញ់​ទៅ​លើ​ប្រទេស ​អ៊ីស្រាអែល​ ដែល​បាន​ឆ្លើយ​តប​ជាមួយ​ការ​វាយ​ប្រហារ​ជា​ច្រើន​លើក​ទៅ​លើ​អ្វី​ដែល​ខ្លួន​បាន​​ថ្លែង​ថា​ គឺ​ជា​កន្លែង​របស់​ក្រុម​យុទ្ធជន​ជីហាដ​ និង​ក្រុម​ដែល​បាន​បាញ់​គ្រាប់​រ៉ុក្កែត​នៅ​ក្នុង​ទីក្រុង​ហ្គាហ្សា​នោះ​។​

កាល​ពី​រសៀល​ថ្ងៃ​ពុធ​ ​អ៊ីស្រាអែល​បាន​ថ្លែង​ថា ខ្លួន​បាន​កំណត់​គោលដៅ​ទៅ​លើ​​ក្រុម​យុទ្ធជន​ជីហាដ ​២ ​កន្លែង​ ដែល​បាន​រៀបចំ​បាញ់​មីស៊ីល​ប្រឆាំង​រថក្រោះ​។​

ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ រថយន្ត​ស៊ីរ៉ែន​បាន​លាន់ឮ​ និង​គ្រាប់​បែក​សាំង​បាន​ផ្ទុះ​ឡើង​ ខណៈ​មីស៊ីល​ការពារ​ផ្លូវ​អាកាស​ជា​ច្រើន​គ្រាប់​ បាន​បាញ់​ទម្លាក់​គ្រាប់​រ៉ុក្កែត​ទាំង​នោះ ​ដោយ​បាន​ធ្វើ​ឲ្យ​​អ៊ីស្រាអែល​វាយ​ប្រហារ​បក​វិញ​៕​ AFP/SK