ក្រុងវ៉ាស៊ីនតោនៈ ​ក្រោយ​​ពី​ជ័យ​ជម្នះ​ក្នុង​ការ​បោះឆ្នោត​​ដែល​ត្រូវ​រង​ការ​រិះគន់​ថា ​មាន ការ​លួច​បន្លំ​​​ ​ដោយ​គណបក្ស​ប្រឆាំង​ និង​សហគមន៍​អន្តរជាតិ​នោះ​ ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ លោក ​នីកូឡាស ​ម៉ាឌូរ៉ូ ​បាន​​ចូល​កាន់​តំណែង​អាណត្តិ​ថ្មី​មួយ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ លោក​នឹង កាន់​តំណែង​ប្រធានាធិបតី​រហូត​ដល់​ឆ្នាំ​ ២០២៥​ ដែល អំណាច​ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃ​របស់​លោក​យ៉ាង​ណែន​ជាង​ពេល​ណា​ៗ​ទាំង​អស់​។

ដូច្នេះ​ហើយ​ទើប​​ក្រុម​អ្នក​វិភាគ​លើក​ឡើង​ថា តើ​មាន​ ការ​ ​​ផ្លាស់​ប្តូរ​នយោបាយ​ និង​ប្រជាធិបតេយ្យ​ដែរ​ឬ​ទេ?​

លោក​ Juan Guaido ​ជា​វិស្វករ​ឧស្សាហកម្ម​មាន​វ័យ​ ៣៥ ​ឆ្នាំ​ ដែល​បាន​គ្រប់គ្រង​​សភា​ដែល​គ្រប​ដណ្តប់​ដោយ​គណបក្ស​ប្រឆាំង​ កាល​ពី​ថ្ងៃ​ទី​ ៥ ​ខែ​មករា ​បាន​ទទួល​តំណែង​ថ្មី​នៅ​ក្នុង​ស្ថាប័ន​នេះ​​ដែល ប្រើប្រាស់​ច្បាប់​រដ្ឋ​ធម្មនុញ្ញ របស់​​លោក​ ម៉ាឌូរ៉ូ​ នោះ​។

លោក​ Geoff Ramsey​ អនុ​ប្រធានាធិបតី​វ៉េណេស៊ុយ​អេឡា​ដែល​ធ្វើ​ការ​​នៅ​ WOLA ជា​មជ្ឈមណ្ឌល​សិក្សា​​ស្រាវជ្រាវ​​អាមេរិក​ឡាទីន​​មាន​មូលដ្ឋាន​នៅ​ក្រុង​វ៉ាស៊ីន​តោន​ បាន​ថ្លែង​ថា​៖ «​អ្វី​ៗ​​​ទាំង​អស់​​ដូច​ជា​ការ​បង្កើត​ថ្មី​។ ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ ​ បាន​ធ្វើ​ការ​រួប​រួម​យ៉ាង​រឹងមាំ​ ជាង​ពេល​ណា​ៗ​ទាំង​អស់​»។

លោក​ Andres Oppenheimer ​ជា​អ្នក​កាសែត​ដ៏​ល្បីល្បាញ​ម្នាក់​ បាន​សរសេរ​ថា​៖ «​សម្រាប់​លើក​ដំបូង​នៅ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ខែ​មក​នេះ ​លោក ​ម៉ាឌូរ៉ូ ​ការពារ​ខ្លួន​យ៉ាង ​ប្រុង​ប្រយ័ត្ន​បំផុត​»៕ AFP/SK