The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការរាំងខ្ទប់ជំនួយមនុស្សធម៌ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ




ការរាំងខ្ទប់ជំនួយមនុស្សធម៌ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

Content image - Phnom Penh Post
លោក នីកូឡា​ស ម៉ាឌូរ៉ូ អមដោយ​មន្ត្រីយោធា​ជាន់ខ្ពស់​ ចូលរួម​​​ពិធីចាប់ផ្តើមធ្វើ​​​​សមយុទ្ធយោធា។ រូបថតAFP

ការរាំងខ្ទប់ជំនួយមនុស្សធម៌ គឺជាអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

ក្រុង​​ការ៉ាកាសៈ ​មេ​ដឹកនាំ​គណបក្ស​ ​លោក​ Juan Guaido ដែល​​មាន​ប្រទេស​ប្រហែល ​៥០ ​បាន​ទទួល​ស្គាល់​ថា ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​វ៉េណេស៊ុយអេឡា ​បាន​ព្រមាន​យោធា​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ការ​រាំង​ខ្ទប់​ជំនួយ​មនុស្ស​ធម៌​មិន​ឲ្យ​ចូល​ប្រទេស​នេះ​ គឺ​ជា​អំពើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​។

ការ​ព្រមាន​នោះ​ បាន​កើត​ឡើង​ ​ខណៈ​ជំនួយ​អន្តរជាតិ​បាន​ឈាន​ដល់​ដំណាក់​កាល​សំខាន់​​ ជា​ការ​ធ្វើ​​តេស្ត​ឆន្ទៈ​រវាង​លោក​ Guaido ​និង​លោក​ប្រធានាធិបតី ​នីកូឡាស​ ម៉ាឌូរ៉ូ ​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​វ៉េណេស៊ុយអេឡា​ ត្រូវ​បាន​មើល​ឃើញ​ថា ជា​​អ្នក​ដើរ​តួ​ដ៏​សំខាន់​មួយ​។

ថ្នាំ​ពេទ្យ​ និង​អាហារ​ដែល​ អាមេរិក​បញ្ជូន​មក​ឲ្យ​នោះ​ ត្រូវ​បាន​បិទ​មិន​ឲ្យ​ចូល​រយៈ​ពេល ​៣ ​​​ថ្ងៃ​នៅ​ព្រំដែន​នៅ​ក្នុង​ក្រុង​ Cucuta នៃ​ប្រទេស ​កូឡុំប៊ី ​ក្រោយ​ពី​ទាហាន​វ៉េណេស៊ុយអេឡា ​​ បាន​បិទ​ស្ពាន​មួយ ​ដែល​ត​ភ្ជាប់​ប្រទេស​ទាំង ​២ នេះ​។

នៅ​ព្រំដែន​ខាង​វ៉េណេស៊ុយអេឡា​ គ្រូ​ពេទ្យ​រាប់​សិប​នាក់​បាន​តវ៉ា​ កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​បាន​ធ្វើ​ការ​ទាមទារ​ថា​ជំនួយ​នោះ ​គួរ​តែ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ នៅ​ក្នុង​នោះ​មាន​គ្រូ​ពេទ្យ​វះ​កាត់​ Jose Luis Mateus de la Riva ​ដែល​បាន​ចោទ​ប្រកាន់​លោក​ ម៉ាឌូរ៉ូ ​ពី​បទ​ធ្វើ​ឲ្យ​​​ថ្នាំ​ពេទ្យ​របស់​វ៉េណេស៊ុយអេឡា​វិល​ត្រឡប់​ទៅ​រក​មជ្ឈិម​សម័យ​វិញ​។

លោក​ Guaido ​បាន​ថ្លែង​នៅ​ក្រោយ​ជំនួប​មួយ​កាល​ពី​ ថ្ងៃ​អាទិត្យ​ជា​មួយ​ប្រពន្ធ​របស់​លោក ​និង​កូន​មាន​អាយុ ​២០ ​ខែ​ថា ៖ ​«​មាន​មនុស្ស​ទទួល​ខុស​ត្រូវ​ ចំពោះ​បញ្ហា​ជំនួយ​នេះ​ហើយ​របប​នេះ គួរ​តែ​ដឹង​»។ «ការ​រាំង​ខ្ទប់​ជំនួយ​មនុស្ស​ធម៌​នេះ​ គឺ​ជា​អំពើ​ឧក្រិដ្ឋ​ម្ម​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​»។

Content image - Phnom Penh Post
​ប្រធានាធិបតី​​ស្តីទី​ស្វ័យប្រកាស​លោក Juan Guaido​ ធ្វើសន្និសីទកាសែត​។ AFP

ដោយ​បាន​ចោទ​ប្រកាន់​អ្នក​ដែល​រាំង​ខ្ទប់​ជំនួយ​មិន​ឲ្យ​ចូល​នោះ​ ពី​បទ​ប្រល័យ​ពូជ​សាសន៍​ ​ហើយ​មួយ​វិញ​ទៀត​ លោក ​បាន​ព្រមាន​ថា ​យោធា​ នឹង​ត្រូវ​ទទួល​ខុស​ត្រូវ​ ចំពោះ​ការ​ស្លាប់​របស់​ក្រុម​អ្នក​តវ៉ា ​និង​បាន​អះអាង​ពី​ការ​អំពាវនាវ​របស់​លោក​ឲ្យ​មាន​ការ​ហែ​ក្បួន​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ ជា​ការ​រំឭក​ដល់​មនុស្ស​ប្រហែល​ ៤០ ​នាក់​ដែល​បាន​​ស្លាប់​នៅ​ក្នុង​ការ​បះបោរ​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ២១​ ខែ​មករា​មក​។

លោក​ប្រធាន​គណបក្ស​នៃ ​វ៉េណេស៊ុយអេឡា​ Juan Guaido ​បាន​ប្រកាស​ផ្តល់​ការ​លើកលែង​ទោស​ដល់​សមាជិក​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ ដែល​​មិន​ទទួល​ស្គាល់​លោក ​ម៉ាឌូរ៉ូ​ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ក្រុម​មេ​ដឹកនាំ​យោធា​នៅ​តែ​គាំទ្រ​ប្រធានាធិបតី​នេះ។ ​

កាល​ពី​ថ្ងៃ​អាទិត្យ​យោធា​​បាន​ប្រកាស​ថា ​ខ្លួន​ធ្វើ​សមយុទ្ធ​យោធា​ រហូត​ដល់​ថ្ងៃ​ទី​ ​១៥ ​​ខែ​កុម្ភៈ​៕ AFP/PSA

អត្ថបទគួរចាប់អារម្មណ៍