The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​រិះគន់​របស់​កូរ៉េ​ខាង​ជើង​ចំពោះ​សមយុទ្ធ​​​​យោធា ​មិន​ផ្តល់​ផលប្រយោជន៍​ដល់​ទំនាក់ទំនង​អន្តរកូរ៉េ​ទេ​

ការ​រិះគន់​របស់​កូរ៉េ​ខាង​ជើង​ចំពោះ​សមយុទ្ធ​​​​យោធា ​មិន​ផ្តល់​ផលប្រយោជន៍​ដល់​ទំនាក់ទំនង​អន្តរកូរ៉េ​ទេ​

Content image - Phnom Penh Post
លោក​ គីម ជុង​អ៊ុន​(អង្គុយ​)កំពុង​​ត្រួតពិនិត្យ​មើល​ការ​​បាញ់​សាកល្បងមី​​​ស៊ីល​​ប្រភេទ​ថ្មី​នៅ​​​​ក្នុង​​​បន្ទប់​​ជាមួយ​ក្រុម​មន្ត្រី​របស់លោក​។ AFP

ការ​រិះគន់​របស់​កូរ៉េ​ខាង​ជើង​ចំពោះ​សមយុទ្ធ​​​​យោធា ​មិន​ផ្តល់​ផលប្រយោជន៍​ដល់​ទំនាក់ទំនង​អន្តរកូរ៉េ​ទេ​

ក្រុង​សេអ៊ូលៈ ​ក្រសួង​បង្រួបបង្រួម​កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ឆ្លើយ​បដិសេធ​ទៅ​នឹង​​ការ​រិះគន់​កាន់​តែ​ខ្លាំង​ឡើង​របស់​កូរ៉េ​ខាង​ជើង​ថា​ ការ​បន្ត​ធ្វើ​សមយុទ្ធ​យោធា​រួម​ក្រុង​សេអ៊ូល-​ក្រុង​វ៉ាស៊ីនតោន​ គឺ​ជា​ការ​បំពាន​កិច្ច​ព្រមព្រៀង​រវាង​កូរ៉េ​ទាំង ​២​ ដោយ​បាន​ថ្លែង​រិះគន់​បែប​នេះ​ថា​ ការ​ធ្វើ​សមយុទ្ធ​នោះ ​មិន​បាន​ជួយ​ជំរុញ​ឲ្យ​មាន​ទំនាក់ទំនង​អន្តរ​កូរ៉េ​នោះ​ឡើយ​។ ​

កូរ៉េ​ខាង​ជើង​ បាន​រិះគន់​កូរ៉េ​ខាង​ត្បូង ​និង​អាមេរិក​ ជុំវិញ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ដើម​ខែ​នេះ​។ ​កូរ៉េ​ខាង​ជើង​បាន​ថ្លែង​ថា​ ការ​ចរចា​អន្តរ​កូរ៉េ ​នឹង​ឈប់​​រហូត​ដល់​ក្រុង​សេអ៊ូល​ផ្តល់​ «​ហេតុផល​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​» ជុំវិញ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​នោះ​។​

អ្នក​នាំពាក្យ​ក្រសួង​បង្រួបបង្រួម​លោក​ លី​ សៀងម៉ីន​ បាន​ថ្លែង​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖ «​យើង​ចង់​បញ្ជាក់​ថា​ ការ​រិះគន់​របស់​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ជើង​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន​ប្រឆាំង​រដ្ឋាភិបាល​របស់​យើង​ ដែល​បាន​ថ្លែង​លើក​ឡើង​អំពី​ការ​ធ្វើ​សមយុទ្ធ​រួម​កូរ៉េ​ខាង​ត្បូង-អាមេរិក ​ថា វា​មិន​បាន​ជួយ​ឲ្យ​ទំនាក់ទំនង​អន្តរ​កូរ៉េ​​ល្អ​ប្រសើរ​ទេ។​

លោក​បាន​ថ្លែង​ថា​៖ «​ការ​ធ្វើ​សមយុទ្ធ​ ​គឺ​មិន​មែន​ជា​ទីលាន​បណ្តុះបណ្តាល​មាន​គោល​បំណង​ឈ្លាន​ពាន​កូរ៉េ​ខាង​ជើង​នោះ​ទេ​ ប៉ុន្តែ​ការ​ធ្វើ​សមយុទ្ធ​រួម ដែល​​បាន​រៀបចំ​ធ្វើ​ឡើង​ដើម្បី​ផ្លាស់ប្តូរ​នៃ​ការ​គ្រប់គ្រង​ប្រតិបត្តិការ ​(​ចេញ​ពី​ក្រុង​វ៉ាស៊ីនតោន ​ទៅ​ក្រុងសេអ៊ូល​) ​ពេល​មាន​សង្គ្រាម​តែ​ប៉ុណ្ណោះ​» ​«​វា​មិនមែន​ជា​ការ​បំពាន លើ​កិច្ច​ព្រមព្រៀង​យោធា​កូរ៉េ​ខាង​ជើង​ និង​ខាង​ត្បូង​នោះ​ទេ​»​។​

អ្នក​នាំពាក្យ​នោះ​​បាន​បញ្ជាក់​ថា ​កូរ៉េ​ខាង​ត្បូង​ នៅ​តែ​ប្តេជ្ញា​ចិត្ត​ដើម្បី​បន្ត​កិច្ច​ព្រមព្រៀង ​ដែល​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ ​២០១៨​ រវាង​កូរ៉េ​ទាំង ​២​ ដោយ​ជំរុញ​ឲ្យ​ក្រុង​ព្យុងយ៉ាង ​ងាក​មក​​ចរចា​ជាមួយ​​​ក្រុង​សេអ៊ូល​៕​ Yonhap/SK

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។