The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​វាយ​ប្រហារ​គ្រាប់​បែក​នៅ​ស៊ីរី​ភាគ​ខាង​ត្បូង​ បណ្តាល​ឲ្យ​ទា​ហាន​ ៤ ​នាក់​ស្លាប់​

ការ​វាយ​ប្រហារ​គ្រាប់​បែក​នៅ​ស៊ីរី​ភាគ​ខាង​ត្បូង​ បណ្តាល​ឲ្យ​ទា​ហាន​ ៤ ​នាក់​ស្លាប់​

Content image - Phnom Penh Post
ក្រុម​ជន​ស៊ីវិល​មាន​ប្រ​តិកម្ម​​​យ៉ា​​ង​ខ្លាំងក្រោយ​ការវាយប្រហា​​រ​​ផ្លូវអាកាស​របស់​របប​ស៊ីរី។ AFP

ការ​វាយ​ប្រហារ​គ្រាប់​បែក​នៅ​ស៊ីរី​ភាគ​ខាង​ត្បូង​ បណ្តាល​ឲ្យ​ទា​ហាន​ ៤ ​នាក់​ស្លាប់​

ក្រុង​បេរូតៈ​ ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​បាន​ថ្លែង​ថា​ មាន​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​បណ្តាល​ឲ្យ​ទាហាន​ ៤​ នាក់​ស្លាប់​ នៅ​ស៊ី​រី​ភាគ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ពុធ ជា​​ការ​វាយ​ប្រហារ​ដ៏​កម្រ​មួយ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​នៅ​ក្នុង​សង្គ្រាម​រយៈ​ពេល​ ៨​ ឆ្នាំ ​នៅ​ក្នុង​ប្រទេស​មួយ​នេះ។​

ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​​​ស៊ីរី​បាន​ថ្លែងថា៖ «​ការ​បំផ្ទុះ​គ្រាប់​បែក​​នោះ​​​​ ត្រូវ​​បា​ន​កំណត់​គោលដៅ​ទៅលើ​ក្រុមសមាជិក​ក្បួនរថយន្ត​ ដឹក​ជញ្ជូន​​របស់​អង្គភាព​ទី​៤​»​ នៅ​ខេត្ត​ដារ៉ាអា​ភាគខាង​​ត្បូង​។

​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​មាន​មូល​ដ្ឋាន​នៅ​អង់​គ្លេស​ បាន​ថ្លែង​ថា​ មនុស្ស​ ៩​ នាក់​ផ្សេង​ទៀត ​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នៅ​ជិត​ភូមិ​យ៉ាដាដ​ មាន​ចម្ងាយ​ប្រហែល​ ៧ ​គី​ឡូម៉ែត្រ ​នៅ​ខាង​ក្រៅ​ខេត្ត​ដារ៉ាអា​។​

​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ ​បាន​ថ្លែង​ថា​ភ្លាម​ៗនោះ​វា​នៅ​មិន​ទាន់​ដឹង​ច្បាស់​អ្នក​ដែល​នៅ​ពី​ក្រោយ​នៃ​ការ​បំផ្ទុះ​នោះ​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ខេត្ត​នោះ​ បាន​ប្រឈម​មុខ​ជា​មួយ​ការ​បំផ្ទុះ​ ហើយ​មាន​ការ​បាញ់​ប្រហារ​ទៅ​លើ​មូល​ដ្ឋាន​នៅ​ក្បែរ​នោះ​ ទោះ​បី​ជា​ពួកគេ​ មិន​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​នៅ​ទី​នោះ​ក្តី​៕ SK​

អត្ថបទគួរចាប់អារម្មណ៍