ក្រុង​កាប៊ុលៈ ​អាជ្ញាធរ​បាន​ថ្លែង​ថា​ ក្រុម​បំបែក​ខ្លួន​បាឡុក​បាន​បើក​ការ​បាញ់​ប្រហារ​ ហើយ​បាន​គប់​គ្រាប់​បែក​ទៅ​លើ​ផ្សារភាគហ៊ុន​​ប៉ាគី​ស្ថាន​ នៅ​ក្នុង​ទី​ក្រុង​ការ៉ាជី​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​បាន​បង្ក​ឲ្យ​មនុស្ស​ ៦ ​នាក់ស្លាប់​ ​នៅ​ក្នុង​នោះ​មាន​ប៉ូ​លិស​ម្នាក់​​។​

​កងកម្លាំង​សន្តិ​សុខ ​៤ ​នាក់​ មន្ត្រី​ប៉ូ​លិស​ម្នាក់​ និង​អ្នក​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ម្នាក់​ បាន​ស្លាប់​នៅ​ក្នុង​កន្លែង​ច្របូក​ច្របល់​នោះ​ ចំណែក​ឯ​ប្រធាន​ប៉ូលិស​ប្រចាំ​តំបន់​ គឺ​លោក ​ហ្គូ​ឡាម​ ណាប៊ី​ មី​មុន ​បាន​ថ្លែង​ថា ​ក្រុម​ជន​វាយ​ប្រហារ​ទាំង​អស់​ ៤ ​នាក់​ ក៏​បាន​ស្លាប់​ផង​ដែរ​។​

​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ប៉ូ​លិស​ក្រុង​ការ៉ាជី​បាន​ថ្លែង​ថា​៖ «​ប៉ូលិស​បាន​រក​ឃើញ​អាវុធ​ស្វ័យ​ប្រវត្តិ​ និង​សម្ភារ​គ្រឿង​ផ្ទុះ​ដ៏​ទំនើប​ពី​ក្រុម​ភេរវករ​ទាំង​នោះ​»​។​

​កង​កម្លាំង​រំដោះ​បាឡូជី​ស្ថាន ​(BLA) ​ក្រោយ​មក​បាន​អះ​អាង​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​សារ​មួយ ​ដែល​បាន​ផ្ញើ​ទៅ​កាសែត​ AFP ​ដោយ​បាន​និយាយ​ថា​ អង្គភាព​សម្រាំង​របស់​ក្រុម​យុទ្ធ​ជន​ បាន​បើក​ការ​វាយ​ប្រហារ​នៅ​ទី​នោះ​៕ SK