ក្រុងតូក្យូៈ តាមការសង្ស័យ ការការវាយប្រហារទៅលើក្រុមហ៊ុនផលិតកម្មអេននីមេសិនមួយបង្កឲ្យភ្លើងឆេះនៅប្រទេស ជប៉ុន បានបណ្តាលឲ្យមនុស្ស ២៤ នាក់ស្លាប់ និងរាប់សិបនាក់រងរបួសនៅថ្ងៃព្រហស្បតិ៍នេះ ដោយបណ្តាលឲ្យអណ្តាតភ្លើងលេបត្របាក់អគារនោះនៅក្នុងក្រុងក្យូតូ។
ប៉ូលិសបាននិយាមយថា ភ្លើងឆេះយ៉ាងសន្ធោរសន្ធៅទំនងជាបានកើតឡើងដោយចេតនា ប៉ុន្តែមិនមានព័ត៌មានភ្លាមៗអំពីមូលហេតុដែលបណ្តាលឲ្យឆេះនោះទេ។
ចំនួនអ្នកស្លាប់ បន្តកើនឡើងប៉ុន្មានម៉ោងក្រោយពីអគ្គិភ័យនោះ បានចាប់ផ្តើមឆេះដោយក្រុមមន្ត្រីនៃនាយកដ្ឋានពន្លត់អគ្គិភ័យនិយាយសាកសព ត្រូវបានរកឃើញជាបន្តបន្ទាប់ ខណៈពួកគេស្វែងរកអគារដែលឆេះនោះ។
មន្ត្រីម្នាក់នៃនាយកដ្ឋានពន្លត់អគ្គិភ័យបានប្រាប់ AFP ថា មនុស្សយ៉ាងតិច ១១ នាក់ ត្រូវបានរកឃើញស្លាប់នៅក្នុងអគារនោះ៕ PSA