ក្រុងស្រីុណាហ្គារៈ ក្រុម​មន្ត្រី​ បាន​និយាយ​ថា ​ទាហាន​ឥណ្ឌា​ បាន​ទទួល​រង​ការ​បាត់​បង់​ថ្មី​កាល​ពី​ថ្ងៃ​ចន្ទ ​នៅ​ក្នុង​ការ​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ក្លា​ជា​មួយ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​កា​ស្មៀរ​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​ ៧​ នាក់​ ស្លាប់​ ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ ​ក្រោយ​ពី​អ្នក​វាយ​ប្រហារ​អត្ត​ឃាត​ម្នាក់​ បាន​សម្លាប់​ទាហាន​ប៉ារ៉ា​ ៤១​ នាក់ ​នៅ​ក្នុង​ដែនដី​​ដែល​ពោរ​ពេញ​ដោយ​បញ្ហា​នោះ​។ ​

ការ​ប្រឈម​មុខ​ដាក់​គ្នា​នោះ​ បាន​បង្កើន​សម្ពាធ​ទៅ​លើ​រដ្ឋា​ភិបាល​ឥណ្ឌា ​ដែល​បាន​ស្តី​បន្ទោស​ប៉ា​គី​ស្ថាន​ចំពោះ​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​ទៅ​លើ​ក្បួន​រថ​យន្ត​យោ​ធា​មួយ ​ដែល​បាន​បង្ក​ឲ្យ​មាន​អំពាវ​នាវ​រក​វិធាន​ការ​ប្រឆាំង​នឹង​អ្នក​ជិត​ខាង​ និង​សត្រូវ​ប្រដាប់​ដោយ​នុយ​ក្លេ​អ៊ែរ​របស់​ប្រទេស​នេះ។​

ការ​បាញ់​គ្នា​បាន​បន្ត​រយៈ​ពេល​ជា​ច្រើន​ម៉ោង​ ក្រោយ​ពី​ប្រភព​យោធា​និង​ប៉ូលិស​ បាន​រាយ​កា​រណ៍​ថា ​ជន​សកម្ម​ប្រយុទ្ធ​ ២ នាក់​ និង​ជន​ស៊ីវិល​ម្នាក់បាន​ស្លាប់​នៅ​ក្នុង​ស្រុក​ Pulwama ភាគ​ខាង​ត្បូង​ក្រុង​ស្រុីណា​ហ្គារ​ ដែល​ជា​ក្រុង​ធំ​នៅ​ក្នុង​ដែន​ដី​កា​ស្មៀរ​គ្រប់​គ្រង​ដោយ​ឥណ្ឌា​នោះ​។​

យោង​តាម​កង​ទ័ព​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា​ ទាហាន​មាន​ឋានន្តរ​សក្តិ​វរសេនីយ​ត្រី​ម្នាក់​ ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​នោះ​ដែរ​។ ​ប៉ូលិស​បាន​និយាយ​ថា​ទា​ហាន​ម្នាក់​ទៀត​ និង​ជន​ស៊ីវិល​ម្នាក់​​ បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​៕ PSA