ក្រុង​កាណូៈ ​ក្រុម​អ្នក​ស្រុក​បាន​ប្រាប់​ AFP​ កាល​ពី​ថ្ងៃ​ពុធ​ថា​ មនុស្ស​យ៉ាង​តិច​៣០​នាក់ ​បាន​ស្លាប់​នៅ​ក្នុង​អំឡុង​ការ​វាយ​ប្រហារ​ទៅ​លើ​ភូមិ​ជា​ច្រើន​នៅ​នី​ហ្សេរីយ៉ា​ ភាគ​ឦសាន​ ជា​ការ​វាយ​ប្រហារ​​ថ្មី​បំផុត ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ ដោយ​ក្រុម​ឃ្វាល​គោ​ និង​ក្រុម​អ្នក​ចាប់​ជំរិត​នៅ​ក្នុង​តំបន់ ​​ដែល​មាន​ភាព​ជ្រួល​ច្របល់​នោះ។

ក្រុម​ចោ​រព្រៃ​ប្រដាប់​អាវុធ​ជិះ​ម៉ូតូ​ បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅ​លើ​ភូមិ​ ៥ ​នៅ​តំបន់​ជន​បទ​នៅ​ក្នុង​ស្រុក​ Maradun ​នៃ​រដ្ឋ​ Zamfara ​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ​ដោយ​បាញ់ប្រ​ហារ​គ្មាន​រើស​មុខ​ និង​លួច​គោ​ក្របី​។

លោក​ Jabbi Labbo ​ជា​មេ​ដឹក​នាំ​សហគមន៍​មួយ​នៅ​ក្នុង​ភូមិ​ Gyadde ជា​ភូមិ​មួយ​ក្នុង​ចំណោម​ភូមិ​ ដែល​រង​ការ​វាយ​ប្រហារ​នោះ​។​

លោក Labbo បាន​និយាយ​ថា៖​«មនុស្ស៧​​នាក់ ​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ភូមិ​ Sakkida ​៤​ នាក់​នៅ​ក្នុ​ង​ភូមិ​ Farin Zare ៨​នាក់​នៅ​ក្នុង​ភូមិ​ Orawa ​៧​ នាក់​នៅ​ក្នុង​ភូមិ​ Gyadde ​និង​​ ៤​ នាក់​នៅ​ក្នុង​ភូមិ​ Sabon Gari៕ PSA