ក្រុងបេរូតៈ ក្រុមឃ្លាំមើលសិទ្ធិមនុស្ស បានថ្លែងថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា រវាងកងកម្លាំងគាំទ្ររដ្ឋាភិបាល និងក្រុមជីហាដ ដែលបានគ្រប់គ្រងនៅស៊ីរីភាគពាយព្យ បានបណ្តាលឲ្យយុទ្ធជនសកម្មប្រយុទ្ធយ៉ាងតិច ៥៥ នាក់ស្លាប់ កាលពីអង្គារ។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បាននិយាយទៀតថា ការប្រយុទ្ធគ្នានេះ បានផ្ទុះឡើងនៅក្នុងខេត្តហាម៉ានៅពេលក្រុមជីហាដ Hayat-Tahrir al-Sham បានបើកការវាយប្រហារទាំងព្រឹកព្រលឹមទៅលើទីតាំងឈរជើងរបស់កងកម្លាំងរបបស៊ីរី។
ក្រុមឃ្លាំមើលសិទ្ធិមនុស្សមានមូលដ្ឋាននៅអង់គ្លេសបានបន្ថែមថា កងកម្លាំងគាំទ្ររដ្ឋាភិបាលយ៉ាងតិច ១៤ នាក់ ក្រុមជីហាដ ៤១ នាក់ និងក្រុមឧទ្ទាមមួយចំនួនបានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានោះ។
ប្រមុខឃ្លាំមើលសិទ្ធិមនុស្សលោក Rami Abdul Rahman បានថ្លែងប្រាប់ AFP ថា៖ «កងកម្លាំងរបបស៊ីរី បានបើកការវាយប្រហារ» នៅមុនការប្រយុទ្ធគ្នា បានកើតឡើងរហូតដល់ចប់។
ទីភ្នាក់ងារសារព័ត៌មានសាណារបស់រដ្ឋរាយការណ៍ថា ការវាយប្រហារដែលបានកើត ឡើងនោះមានទ្រង់ទ្រាយធំណាស់។
ទីជនបទនៅខេត្តហាម៉ាភាគខាងជើង ស្ថិតនៅក្នុងតំបន់គ្រប់គ្រងដោយក្រុមជីហាដ ដែលក្នុងនោះមានភាគច្រើន នៅក្នុងខេត្តអ៊ីដលីប។
លោក Abdul Rahman បានថ្លែងថា សមរភូមិជួរមុខមានសភាពស្ងប់ស្ងាត់ទៅវិញ ចាប់តាំងពីមានការប៉ះទង្គិចកាលពីថ្ងៃសៅរ៍ បានបណ្តាលឲ្យយុទ្ធជនសកម្មប្រយុទ្ធ ៣៥ នាក់ស្លាប់នោះ៕ AFP/SK