ក្រុងហ្គា​ស្ស​នីៈ​ ក្រុម​មន្ត្រី​បាន​និយាយ​ថា ​មនុស្ស​យ៉ាង​តិច ​១២​ នាក់ ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​ចន្ទ​​​នៅ​ក្នុង​នៅ​ការ​វាយ​ប្រហារ​របស់​ក្រុម​តា​លី​បង់​ទៅ​លើ​បរិ​វេណ​យោធា​មួយ​នៅ​អាហ្វ​ហ្គ​នី​ស្ថាន​ភាគ​កណ្តាល​ ខណៈ​ក្រុម​អ្នក​បះ​បោរ​ បន្ត​ប្រយុទ្ធ​ជា​មួយ​កម្លាំង​សន្តិ​សុខ​របស់​ប្រ​ទេស​ដែល​ហែក​ហួរ​ដោយ​សង្រ្គាម​មួយ​នេះ​។ ​

ការ​វាយ​ប្រហារ​នោះ ​បាន​កើត​ឡើង​ក្រោយ​ពី​រថ​យន្ត​មួយ​គ្រឿង​ដែល​ផ្ទុក​គ្រឿង​ផ្ទុះ​ បាន​បើក​បំផុត​ទ្វារ​ចូល​បរិវេណ​យោធា​មួយ​នៅ​ក្រុង​ Maidan Shahr ជា​រដ្ឋ​ធានី​នៃ​ខេត្ត​ Wardak​ ដែល​​មាន​ចម្ងាយ​ប្រហែល​ ១៥០ ​គីឡូ​ម៉ែត្រ ​ពី​ក្រុង​កា​ប៊ុល​។

​​យោង​តាម​មន្ត្រី​ខេត្ត​ម្នាក់​បាន​ឲ្យ​ដឹង​ថា​ ខ្មាន់​កាំ​ភ្លើង​យ៉ា​តិច ​៣ នាក់​ បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​មូល​ដ្ឋាន​នោះ​ បាន​ពី​មាន​ការ​ផ្ទុះ​ដោយ​បង្ក​ឲ្យ​មាន​ការ​បាញ់​តគ្នា​ជា​មួយ​កង​កម្លាំង​សន្តិ​សុខ។ ​ខ្មាន់​កាំ​ភ្លើង​ទាំង​បី​នាក់​នោះ បាន​ស្លាប់​នៅ​ពេល​បាញ់​តគ្នា​។

លោក ​Akhtar Mohammad Taheri​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ Wardak បាន​ប្រាប់​ AFP​ថា ​រហូត​មក​ទល់​ពេល​នេះ​ របាយ​ការ​ណ៍​របស់​យើង​ បាន​បង្ហាញ​ថា​មនុស្ស​ ១២​ នាក់ ​បាន​ស្លាប់ ​និង ​២០​ នាក់ ​រង​របួស​ ដែល​ភាគ​ច្រើន​ក្នុង​ចំណោម​ពួក​គេ​ គឺ​ជា​កម្លាំង​សន្តិ​សុខ​អាហ្វ​ហ្គា​នី​ស្ថាន៕ PSA