ក្រុងបេរូតៈ​ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ី​រី ​បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​របស់​អ៊ីស្រា​អែល​នោះ ​បាន​កម្ទេច​គោល​ដៅ​ជា​ច្រើន​កន្លែង​នៅ​ស៊ីរីកាល​ពី​យប់​ថ្ងៃ​ចន្ទ ​ដោយ​បាន​បណ្តាល​ឲ្យ​ជន​សកម្ម​ប្រយុទ្ធ​គាំទ្រ​របប​ស៊ី​រី​យ៉ាង​តិច​ ១១​​ នាក់ ​ស្លាប់ ក្នុង​នោះ​រួម​មាន​ទាហាន​​ស៊ីរី ​២​ នាក់​​។

​យោធា​​អ៊ីស្រាអែល​ បាន​និយាយ​ថា ​ខ្លួន​បាន​យក​​ទី​តាំងឈរ​ជើង​​របស់​អ៊ីរ៉ង់​នៅ​​ប្រទេស​នេះ​ជា​គោ​លដៅ ​ក្រោយ​ពី​មាន​ការ​បាញ់​ស្ទាក់​រ៉ុក្កែត​មួយ​គ្រាប់ ដែល​បាន​បាញ់​ចេញ​ពី​ទឹក​ដី​ស៊ីរី​នោះ​។

​ក្រុម​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ស៊ីរីនោះ ​បាន​និយាយ​ថា ​ពួកគេ​បាន​ស្លាប់​មនុស្ស​ជា​ច្រើន​ ដោយ​សារ​កា​រវាយ​ប្រហារ​ដោយ​អ៊ីស្រាអែល​នៅ​ស៊ីរី ​ចាប់​តាំង​ពី​ខែ​ឧសភា​ ឆ្នាំ​​ ២០១៨ មក ។

​ប្រមុខ​​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស លោក​ Rami Abdel Rahman ​បាន​និយាយ​ថា​៖ «​អ៊ី​ស្រាអែល​ បាន​វាយ​ប្រហារ​ទៅ​លើ​ទី​តាំង​យោធា​អ៊ីរ៉ង់​និង​ស៊ីរី​​ នៅ​ក្បែរ​នោះ​ និង​នៅ​ក្រុង​ដាម៉ាស​ភាគ​ខាង​ត្បូង ​ដោយបានបង្ក​ឲ្យ​ជន​សកម្ម​ប្រយុទ្ធ​យ៉ាង​តិច​ ១១ ​នាក់ ​ស្លាប់​៕ SK