ក្រុង​ទ្រី​ប៉ូលីៈ ​រដ្ឋាភិ​បាល​បាន​ទទួល​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​បាន​ថ្លែង​ថា ​ការ​បាញ់​រ៉ុក្កែត​ទៅ​លើ​រដ្ឋ​ធានី​លី​ប៊ី​ បាន​បង្ក​ឲ្យ​ជន​ស៊ី​វិល​យ៉ាង​តិច​ ៥​ នាក់​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​ ដោយ​បាន​ស្តី​បន្ទោស​ទៅ​លើ​កង​កម្លាំង​គូ​បដិ​បក្ខ​របស់​បុរស​ខ្លាំង​លោក​ ហ្គាលី​ហ្វា​ ហាហ្វ​តារ ​ជុំ​វិញ​ការ​វាយ​ប្រហារ​នោះ​។​

​លោក​ អាមីន​ អាល់-​ហា​ឈី​មី​ អ្នក​នាំ​ពាក្យ​រដ្ឋាភិ​បាល​របស់​ក្រសួង​សុខាភិ​បាល​បង្រួប​បង្រួម​ជាតិ​ បាន​ថ្លែង​ថា​៖ «​ជន​ស៊ី​វិល​ ៥ ​នាក់​បាន​ស្លាប់​ និង​ ១២​ នាក់​ផ្សេង​ទៀត​រង​របួស​»​ នៅ​ពេល​រ៉ុក្កែត​ ៥​ គ្រាប់ ​បាន​ធ្លាក់​ទៅ​លើ​សង្កាត់​លំ​នៅ​ឋាន​នៃ​ទី​ក្រុង​ទ្រី​ប៉ូ​លី​។​

​លោក​ ហា​ឈី​មី ​បាន​បន្ថែម​ថា​ អ្នក​រង​របួស​ខ្លះ​បាន​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​យ៉ាង​ធ្ងន់​ធ្ងរ ​នៅ​ក្នុង​នោះ​មាន​ម្នាក់​ដែល​មាន​អវយវៈ​ដាច់​​គ្មាន​សល់​។​

​លោក​បាន​ថ្លែង​ថា​ កង​កម្លាំង​របស់​បុរស​ខ្លាំង​ហាហ្វតារ​ ដែល​បាន​គ្រប់​គ្រង​ផ្នែក​ជា​ច្រើន ​នៅ​ប្រទេស​លី​ប៊ី​ភាគ​ខាង​កើត​ និង​ខាង​ត្បូង​ បាន​កំណត់​គោល​ដៅ​ទៅ​លើ​សង្កាត់​ Soug el-Tlath ​នៅ​ជិត​នោះ​ និង​ផ្លូវ​ហ្គារប៊ី​នៅ​កណ្តាល​ទី​ក្រុង​ទ្រី​ប៉ូលី​៕ SK