ក្រុង​ប៉េ​សាវ៉ា​ៈ ​ក្រុម​មន្ត្រី​បាន​ថ្លែង​ថា​ ការ​​វាយប្រហារ​​អត្តឃាត​មួយ​បាន​បណ្តាល​ឲ្យ​មនុស្ស​ ៦ ​នាក់​ស្លាប់​ នៅ​ក្នុង​នោះ​មាន​ប៉ូលិស​ ២​ នាក់​ នៅ​កន្លែង​ចលាចល​ប្រទេស​ ប៉ាគីស្ថាន ​ភាគ​ពាយព្យ​ កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ដែលត្រូវ​បាន​អះ​អាង​ដោយ​ក្រុម​តាលី​បង់​។​

​ការ​វាយ​ប្រហារ​នោះ​ បាន​កើត​ឡើង​នៅ​ផ្លូវ​ច្រក​ចូល​នៃ​មន្ទី​រពេទ្យ​មួយ​កន្លែង ​នៅ​ក្នុង​ភូមិ​កូត​ឡាន សៃ​ដាន នៅ​ជាយ​ក្រុង​ឌី​រ៉ាអ៊ីស​ស្មៃ​ឡ៍ ​ខាន់​ភាគ​ពាយព្យ​។​

​អធិការ​​ប៉ូលិស​ស្រុក​លោក ​Salim Riaz ​បាន​ថ្លែង​ប្រាប់​ AFP ​ថា ​ប៉ូលិស​កំពុង​ជួយ​ដឹក​សាក​សព​មិត្ត​រួម​អាជីព​ ២​ នាក់​ របស់​ពួក​គេ​ ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ក្រុម​ជីវ​ពល​សកម្ម​ប្រយុទ្ធ​កាល​ពី​ថ្ងៃ​សៅរ៍​ នៅ​ពេល​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​ម្នាក់​ បាន​វាយ​ប្រហារ​នោះ​។

​លោក​បាន​ថ្លែង​ថា​៖ «​ស្ត្រី​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ មាន​វ័យ​ប្រហែល ​២៨​ ឆ្នាំ​ បាន​ដើរ​ចូល​មក ​ហើយ​ក៏​បាន​ចុច​បំផ្ទុះខ្លួន​ឯង​ ដោយ​បាន​បណ្តាល​ឲ្យ​ប៉ូលិស​ ២ ​នាក់ ​និង​ជន​ស៊ី​វិល ​៤ ​នាក់ស្លាប់​ ហើយ​ ១៣​ នាក់​ផ្សេង​ទៀតរង​របួស​»​៕​ SK