របាយការណ៍​ការ​វិភាគ​ទិន្នន័យ​ថ្មី ក្រុមហ៊ុន AstraZeneca បាន​បញ្ជាក់​ថា វ៉ាក់សាំង​កូវីដ ១៩ របស់​ខ្លួន​មាន​ប្រសិទ្ធភាព ៧៦ ភាគរយ។ ការ​វិភាគ​ទិន្នន័យ​នេះ ​​គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​​ទិន្នន័យ​ការ​ចែកចាយ​វ៉ាក់សាំង​នៅ​សហរដ្ឋអាមេរិក។

ទិន្នន័យ​បណ្តោះអាសន្ន​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី ២២ មីនា ​បាន​ដាក់​អត្រា​ប្រសិទ្ធភាព​វ៉ាក់សាំង​នេះ​មាន​ប្រសិទ្ធភាព​ដល់​ទៅ ៧៩ ភាគរយ។ ប៉ុន្តែ​ទិន្នន័យ​នេះ​មិន​បាន​រាប់​បញ្ចូល​ករណី​ឆ្លង​ថ្មីៗ​បន្ថែម ​ដែល​នាំ​ឱ្យ​មាន​ការ​រិះគន់​ពី​សាធារណជន​អាមេរិក។

ការ​ពិនិត្យ​ឡើង​វិញ​តិចតួច​ចំពោះ​អត្រា​ប្រសិទ្ធភាព​នឹង​ក្លាយជា​មធ្យោបាយ​ដ៏​វែង​មួយ​ក្នុង​ការ​ដាក់​វ៉ាក់សាំង​អោយ​ប្រើប្រាស់​ឡើង​វិញ​សម្រាប់​ការ​ប្រើប្រាស់​បន្ទាន់​នៅ​សហរដ្ឋអាមេរិក៕