កាលពីថ្ងៃចន្ទ ទី ២២ មីនា AstraZeneca និងសាកលវិទ្យាល័យ Oxford បាននិយាយថា ការសិក្សាទ្រង់ទ្រាយធំថ្មីបានបង្ហាញថា វ៉ាក់សាំង AstraZeneca មិនមានបង្កការប៉ះពាល់ទៅលើអ្នកចាក់វ៉ាក់សាំងឡើយ។

ក្រុមអ្នកផលិតវ៉ាក់សាំងបាននិយាយថា ការសិក្សាសាកល្បងដំណាក់កាលចុងក្រោយរបស់អ្នកស្ម័គ្រចិត្តជាង ៣២ ០០០ នាក់ នៅគ្រប់ក្រុមអាយុមិនបានបង្ហាញពីការព្រួយបារម្ភអំពីសុវត្ថិភាពវ៉ាក់សាំងនោះទេ។

ក្រុមហ៊ុនអង់គ្លេស-ស៊ុយអ៊ែតបាននិយាយថា គណៈកម្មាធិការសុវត្ថិភាពឯករាជ្យបានធ្វើការពិនិត្យជាក់លាក់នៃករណីកកឈាមដោយផ្អែកលើការសិក្សាចុងក្រោយ។ ការធ្វើសេចក្តីសម្រេចនេះមានអ្នកចូលរួមប្រមាណ ៣២ ៤៤៩ នាក់។

ក្រុមអ្នកវិទ្យាសាស្ត្រ ក្រុមហ៊ុន AstraZeneca បាននិយាយថា ក្រុមពួកគេបានរកឃើញថា មិនមានការកើនឡើងករណីជំងឺដុំសាច់ ឬការកកឈាមក្នុងចំណោមមនុស្ស ២១ ៥៨៣ នាក់ ដែលបានទទួលវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស៕