The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការ​​សិក្សា​​បង្ហាញ​ថា ហ្វេសប៊ុក ​និង​​បណ្តាញ​សង្គម​ដទៃ ​មាន​ប្រយោជន៍​សម្រាប់​ជួញដូរ​គ្រឿង​ញៀន​

ការ​​សិក្សា​​បង្ហាញ​ថា ហ្វេសប៊ុក ​និង​​បណ្តាញ​សង្គម​ដទៃ ​មាន​ប្រយោជន៍​សម្រាប់​ជួញដូរ​គ្រឿង​ញៀន​

Content image - Phnom Penh Post
​​អា​ជ្ញាធរ​ថៃ ​ថ្លែ​ង​នៅក្នុងអំឡុង​សន្និសីទអំពី​​ចំនួន​​​គ្រឿងញៀន​ដែលរឹ​បអូ​ស​ពីឈ្មួញ​។ AFP

ការ​​សិក្សា​​បង្ហាញ​ថា ហ្វេសប៊ុក ​និង​​បណ្តាញ​សង្គម​ដទៃ ​មាន​ប្រយោជន៍​សម្រាប់​ជួញដូរ​គ្រឿង​ញៀន​

ក្រុង​បាងកកៈ ​បណ្តាញ​សង្គម​ និង​អ៊ីនធឺណិត​បច្ចុប្បន្ន​ គឺ​ជា​បណ្តាញ​​ទំនាក់ទំនង​ដ៏​ពេញ​និយម​សម្រាប់​អ្នក​លក់​គ្រឿង​ញៀន​ខុស​ច្បាប់​។​

ការ​រក​ឃើញ​ពី​ការ​ស្រាវជ្រាវ​ដែល​បាន​ធ្វើ​ឡើង​ទៅ​លើ​ប្រធានបទ​ត្រូវ​បាន​គេ​បង្ហាញ​នៅ​ឯ​កិច្ច​ពិភាក្សា​មួយ​ មាន​ចំណង​ជើង​ថា ​«​ទីផ្សារ​ណាកូទិក ​និង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត​» ​ដែល​បាន​ចូលរួម​ដោយ​ក្រុម​តំណាង​របស់​ការិយាល័យ​នៃ​ក្រុមប្រឹក្សា​គ្រប់គ្រង​ណាកូទិក​ និង​ការិយាល័យ​អង្គការ​សហប្រជា​ជាតិ​ប្រឆាំង​​ឧក្រិដ្ឋកម្ម ​និង​គ្រឿង​ញៀន ​(UNODC)​។​

ការ​សិក្សា​របស់​លោក​ ​កានិតថា ​ថៃក្លា ​ជា​សាស្ត្រាចារ្យ​​នៅ​ឯ​វិទ្យាស្ថាន​ស្រាជ្រាវ​វិទ្យាសាស្ត្រ​សុខភាព​នៃ​សាកល​វិទ្យាល័យ​ឈៀង​ម៉ៃ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ នៅ​ក្នុង​គេហទំព័រ​ធ្វីធើរ ​គឺ​ជា​ប្រព័ន្ធ​ទំនាក់ទំនង​ដ៏​មាន​ប្រជាប្រិយភាព​មួយ​ រវាង​ក្រុម​អ្នក​ចែកចាយ​គ្រឿង​ញៀន ​និង​អ្នក​ទិញ​។​

កាល​ពី​ឆ្នាំ​មុន​ ពាណិជ្ជកម្ម​គ្រឿង​ញៀន​តាម​អ៊ីនធឺណិត ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ ដោយ​បើក​ចំហ​តាមរយៈ​បណ្តាញ​សង្គម​ហ្វេសប៊ុក ​និង​ឡាញ​ (Line) ​ដែល​ការ​សិក្សា​នោះ​មិន​បាន​បង្ហាញ​ឲ្យ​ដឹង​ចាប់​ពី​ខែ ​មេសា ​រហូត​ដល់​ចុង​ខែ ​កក្កដា​។​

នៅ​ក្នុង​អំឡុង​ពេល​នោះ​ ម្ចាស់​គណនី​ធ្វីធើរ​ជាង ​២០០​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ មាន​ការ​លក់​គ្រឿង​ញៀន​ណាកូទិក​ និង​គ្រប់គ្រង​គ្រឿង​ញៀន​ផង​ដែរ​។ ​ក្រុម​អ្នក​ប្រើប្រាស់​ធ្វីធើរ​ថ្មីៗ​​ជាច្រើន ​កំពុង​ទិញ​ថ្នាំ​គ្រាប់​មេតំហ្វេតាមីន​ កាណាបប៊ិស ​ក្រាតទូម​ និង​ថ្នាំ​បំបាត់​ការ​ឈឺ​ចុក​ចាប់​ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​បំផុត​៕ BKP/SK​

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។