ក្រុង​វ៉ាស៊ីន​តោន​:​ មេធាវី​របស់​លោក​ ដូណាល់ ត្រាំ ​លោក​ Rudy ​Giuliani​ បាន​ឲ្យ​ដឹង​ថា​ការ​ស៊ើប​អង្កេត​អំពី​ការ​ចូល​ជ្រៀត​ជ្រែក​របស់​រុស្ស៊ី​ ទៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ ​២០១៦ និង ​ការ​សម​គំនិត​ជា​មួយ​យុទ្ធ​នាការ​របស់ ​ត្រាំ​ អាច​បញ្ចប់​នៅ​ថ្ងៃ​ទី​ ១​ ខែ​កញ្ញា​។​

កាសែត​ New​ York​ Times​ បាន​រាយ​ការណ៍​ឲ្យ​ដឹង​ កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​Giuliani​ បាន​ថ្លែង​ថា ​ការិយាល័យ​របស់​លោក ​Robert​ Mueller​ ស្មាក្តី​ពិសេស​ដែល​កំពុង​ដឹក​នាំ​កិច្ច​​ស៊ើប​អង្កេត​នោះ​គ្រោង​បញ្ចប់​ការ​ស៊ើប​អង្កេត​ នៅ​ពេល​នោះ​ និង​ បាន​បង្ហាញ​ពី​លំដាប់​លំដោយ​ពេល​វេលា​ និង ​ព្រឹត្តិ​ការណ៍​កាល​ពី​ប្រមាណ​ពីរ​សប្តាហ៍​កន្លង​ទៅ​។​

Fox ​News​ បាន​ដក​ស្រង់​សម្តី​របស់​លោក​ Giuliani​ ថា​ លោក ​Mueller​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​ច្បាប់​របស់​ លោក ​ត្រាំ ​ថា​ កិច្ច​ស៊ើប​អង្កេត​អាច​ត្រូវ​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី ​១​ ខែ​កញ្ញា​​ ថ្វី​បើ​លំដាប់​លំដោយ​ពេល​វេលា ​អាស្រ័យ​លើ​ស្មាក្តី​ច្បាប់​ពិសេស​ ធ្វើ​ការ​សម្ភាស​ លោក​ប្រធានា​ធិបតី​ នៅ​ពាក់​កណ្តាល​ ខែ​កក្កដា ​ក៏​ដោយ​។​

Fox ​បាន​រាយ​ការណ៍​បន្ថែម​ថា ​លោក ​Giuliani​ បាន​ថ្លែង​ថា​ លោក​ចង់​ឲ្យ​ការ​ស៊ើប​អង្កេត​បញ្ចប់​នៅ​ពេល​នោះ​។ ​ដូច្នេះ​ វា​មិន​ជះ​ឥទ្ធិពល​ដល់​ឱកាស​របស់​ក្រុម​អ្នក​សាធារណ​រដ្ឋ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ របស់​សភា​ នៅ​ក្នុង​ខែ​វិច្ឆិកា​។​

លោក ​Giuliani​ បាន​ថ្លែង​ប្រាប់​កាសែត ​Times​ ថា​៖​ «​លោក​អ្នក​មិន​ចង់​ឲ្យ​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៦ ​កើត​ឡើង​ម្តង​ទៀត​ ឡើយ​ដែល​លោក​អ្នក​ទទួល​បាន​របាយ​ការណ៍ នៅ​ទី​បញ្ចប់ ​​ហើយ​លោក​មិន​បាន​ដឹង​ថា​វា​ជះ​ឥទ្ធិពល​លើ​ការ​បោះ​ឆ្នោត​យ៉ាង​ណា​ឡើយ​»​។​

អតីត​នាយក ​FBI ​លោក ​James​ Comey​ ​ដែល​ត្រូវ​បាន​លោក​ត្រាំ​បណ្តេញ​ចេញ​ពី​ការ​ងារ​កាល​ពី​ឆ្នាំ​មុន​បាន​ប្រកាស​ថា​ការិយាល័យ​ស៊ើប​អង្កេត​នេះ​នឹង​ការ​បើក​ការ​ស៊ើប​អង្កេត​ជា​ថ្មី​អំពី​ការ​ប្រើ​ប្រាស់​ដោយ​ផ្ទុយ​ទិស​ដៅ​របស់​លោក​ស្រី​ Hillary​ Clinton​ នូវ​ប្រព័ន្ធ​កុំ​ព្យូទ័រ​បម្រើ​សេវា​កម្ម​អុីម៉ែល​ឯក​ជន​មួយ​រយៈ​ពេល​១១​ថ្ងៃ​មុន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធានា​ធិបតី​ឆ្នាំ​២០១៦​​ជា​ទង្វើ​មួយ​ដែល​អាច​ជួយ​ឲ្យ​មាន​តំលៃ​ដល់​ការ​បោះ​ឆ្នោត​របស់​លោក​ស្រី​។​

លោក ​ត្រាំ​ ដែល​បាន​ពិពណ៌នា​ជា​ច្រំ​ដែល​នូវ​ការ​ស៊ើប​អង្កេត​នោះ​ជា​ការ​ «យុទ្ធ​នាការ​ធ្វើ​ឡើង​ប្រឆាំង​បុគ្គល​» ​និង​ចាត់​ទុក​វា​ជា​មន្ទិល​ក្នុង​តំណែង​ប្រធានា​ធិបតី ​របស់​លោក ​និង ​ចង់​ឲ្យ​វា​ចប់​៕​