ក្រុង​ឡុងដ៍ៈ​ ក្រសួង​សុខាភិ​បាល​និង​គាំ​ពារ​សង្គម​របស់​អង់​គ្លេស​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ អ្នក​ជំងឺ​កូ​វីដ ១​៩​ ចំនួន ​៥៥​ នាក់​ផ្សេង​ទៀត​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​អង់​គ្លេស​ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ ដោយ​បាន​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ ដោយ​សារ​វី​រុស​កូ​រ៉ូ​ណា​ នៅ​ក្នុង​ប្រទេស​មួយ​នេះ​ បាន​កើន​ឡើង​រហូ​ត​ដល់​ ៤០ ​៥៩៧​ នាក់​។​

​តួ​លេខ​នេះ​ រួម​មាន​បូក​បញ្ចូល​ចំនួន​អ្នក​ស្លាប់​ទាំង​អស់​ នៅ​ក្នុង​នោះ​មាន​មន្ទីរ​ពេទ្យ​ នៅ​តាម​ផ្ទះ​និង​សហគមន៍​នៅ​ទូ​ទាំង​ប្រទេស​ជា​ច្រើន​ទៀត​។​

​ការ​កើន​ឡើង​ចំនួន​អ្នក​ស្លាប់​ ដោយ​សារ​វី​រុស​កូ​រ៉ូ​ណា​ជា​រៀង​រាល់​ថ្ងៃ​ គឺ​ជា​ចំនួន​ទាប​បំផុត​ ចាប់​តាំង​ពី​នៅ​មុន​ការ​បិទ​ប្រទេស​កាល​ពី​ថ្ងៃ​ទី​ ២៣​ ខែ​មី​នា​ កន្លង​ទៅ​។ ​មិន​មាន​ករណី​ស្លាប់​ថ្មី​ត្រូវ​បាន​គេ​ប្រកាស​ ទាំង​នៅ​ក្នុង​ប្រទេស​ស្កត​ឡែ​ន​ និង​អៀរ​ឡង់​ភាគ​ខាង​ជើង​ សម្រាប់​ថ្ងៃ​ទី ​២​ ជាប់​គ្នា​។​

​តួលេខ​ដែល​បាន​រាយ​ការណ៍​រៀង​រាល់​ថ្ងៃ​ចន្ទ​ ទំនង​ជា​ធ្លាក់​ចុះ​ដោយ​សារ​របាយ​ការណ៍​បាន​ពន្យារពេល​រាយ​ការណ៍​កាល​ពី​ចុង​សប្តាហ៍​​៕ SK