ក្រុងកូបាហ្សារៈ ដោយអង្គុយពែនភ្នែននៅក្នុងខ្ទមឫស្សីដែលស្ទើរតែខ្មៅអ៊ូញគ្មានបង្អួច អ្នកស៊ើបអង្កេតម្នាក់ បានចុចកាំមេរ៉ាវីដេអូមួយ និងបានសូមឲ្យស្រ្តីជនជាតិរ៉ូហ៊ីងយ៉ា វ័យក្មេងម្នាក់ រៀបរាប់អំពីយប់មួយ ដែលទាហានមីយ៉ាន់ម៉ា ចូលមកដល់ទីនោះ។
ស្រ្តីវ័យក្មេងវ័យ២០ឆ្នាំម្នាក់នេះ ដែលជាមនុស្សម្នាក់ក្នុងចំណោមជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ៧០ម៉ឺននាក់ ដែលត្រូវបានបង្ខំដោយប្រទេសមីយ៉ាន់ម៉ាឲ្យចូលទៅប្រទេសបង់ក្លាដែសកាលមួយឆ្នាំមុន បានរំលឹកថា៖ «ពួកគេបានកម្ទេចទ្វាររបស់យើង។ ពួកគេបានយកប្តីរបស់ខ្ញុំចេញក្រៅ ហើយបានបាញ់គាត់»។
ស្រ្តីម្នាក់នេះ ដែលមិនអាចបង្ហាញឈ្មោះបានដោយសារហេតុផលផ្លូវច្បាប់ ហើយមុខរំក្រណាត់ឃើញតែភ្នែក ខណៈភ្លៀង កំពុងធ្លាក់នៅខាងក្រៅ បានថ្លែងបន្តថា៖ «បន្ទាប់មកពួកគេបានសម្លាប់កូនប្រុសរបស់ខ្ញុំ ហើយពួកគេបួននាក់បានរំលោភខ្ញុំ»។
ក្រុមអ្នកស៊ើបអង្កេតផ្សេងៗគ្នានៅក្នុងជុំរំជនភៀសខ្លួនដ៏ធំបំផុតរបស់ពិភពលោកក្នុងប្រទេសបង់ក្លាដែស ដែលជាផ្ទះរបស់មនុស្សមួយលាននាក់ បាននិងកំពុងចងក្រងភាពយន្តឯកសារយ៉ាងស្ងៀមស្ងាត់អំពីអ្វីដែលជនជាតិភាគតិចមូស្លីមមីយ៉ាន់ម៉ាបានទទួលរងការឈឺចាប់ក្នុងឆ្នាំ២០១៧៕PS