ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​លោក ​Joe Biden ​ក្រោយពី​ឡើង​កាន់​តំណែង​កាល​ពី​ថ្ងៃទី ២០ មករា លោកបាន​ចុះ​ហត្ថ​​លេខា​​យល់ព្រម​ទៅនឹង​ផែនការ​មួយ​ចំនួន​​ ដែលក្នុង​នោះមាន​ការផ្តល់​សញ្ជាតិ​អាមេរិក​ទៅជន​អន្តោ​ប្រវេសន៍​ខុសច្បាប់​ប្រមា​ណ​​ជាង​ ១១​ លាននាក់។

លោក Biden​ ក៏​បាន​ចុះ​ហត្ថលេខា​​បញ្ចប់​ច្បាប់ដែល​មាន​ស្រាប់​ការពារ​ជន​អន្តោប្រវេសន៍​ដែលនៅ​អាមេរិក​តាំងពី​កុមារភាព​ និង​ការ​បង្ក្រាប​ច្បាប់ស្តី​ពី​សិទ្ធិ​ជ្រក​កោន។ ការ​យល់ព្រម​ទៅ​នឹង​ផែនការ​ទាំងនោះ​ គឺផ្ទុយ​នឹង​​គោលនយោបាយ​របស់​អតីត​ប្រធានា​ធិបតី​លោក ​Donald Trump។

ផែនការ​ដទៃ​ទៀត​របស់​ Biden ​រួមមាន​ ផែនការ​ដែលមាន​ទឹកប្រាក់​ប្រមាណ​ ១,៩​ ពាន់ពាន់លានដុល្លារ​អាមេរិក​ ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​ការ​រីករាល​ដាល​កូវីដ ១៩​។ ក្រៅពីនេះ​ក៏​មាន​កញ្ចប់​ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​លើក​​កម្ពស់​គំនិត​ផ្តួចផ្តើម​ថាម​ពល​​បៃតង​ និង​ជម្រើស​សាធារណៈ​ ដើម្បី​ពង្រីក​ការ​ធានា​រ៉ាប់រង​សុខ​ភាព​ផងដែរ។

ការ​ដែលលោក​ Biden យល់​ព្រម​​លើបទប្បញ្ញត្តិ​ផ្តល់​សញ្ជាតិ​ទៅ​​ជន​អន្តោ​ប្រវេសន៍​ខុសច្បាប់​​អាចមាន​ផល​ប៉ះពាល់​ទៅ​គណបក្ស​ប្រជាធិបតី​របស់​លោក។ រាល់​​បទប្បញ្ញត្តិ​ដែលលោក​បាន​ចុះ​ហត្ថ​លេខា​ត្រូវមាន​ការ​បោះ​ឆ្នោត​យល់ស្រប​នៅ​​ក្នុង​សភា​ដែល​​មាន​សមាជិក​សភា​ទាំង​​ ២ គណបក្ស។

ដោយលោក​ Biden បាន​ចុះហត្ថលេខា​យល់ព្រម​ទៅលើ​ផែន​ការ​ជាច្រើន​ធ្វើ​ឱ្យ​​មាន​ការ​ព្រួយ​បារម្ភ​​ថា​ ផែនការ​ទាំងនោះ​មិន​អាច​​​មានកា​រអនុម័ត​នៅពេល​ដែល​មាន​​ការ​សម្រេច​ចិត្ត​ពី​សភា។ មាន​ការ​ព្រួយបារម្ភ​ថា​លោក ​Biden ​និង​មេដឹកនាំ​សភា​​អាច​កាត់បន្ថយ​ផែនការ​ដែលលោក​ Biden បាន​ចុះ​ហត្ថ​លេខា​រួច​ ហើយធ្វើ​ឲ្យ​មាន​ការ​ថយចុះ​នូវផែន​ការមួយ​ចំនួន។

នៅពេល​ដែល​លោក​ឈរឈ្មោះ​​បោះ​ឆ្នោតលោកបាន​ប្រកាន់​​យកនូវ​ការ​កសាង​​​សម្ព័ន្ធភាព​​​ពហុភាគី។ ​ប្រសិន​បើ​ច្បាប់​នេះ​​​​​មិនមាន​ការយល់​ស្រប​នៅ​សភា​លោក​ ​Biden អាចនឹង​បាត់បង់​ជំនឿ​ចិត្តពី​​​​​អ្នក​​​បោះឆ្នោត​ឱ្យ​លោក​ព្រមទាំង​ធ្វើ​ឱ្យ​ជំនឿ​​​ចិត្ត​របស់​ Latino​ នឹង​នៅ​​​តែមិន​មាន​​ភាព​ប្រសើរទៅ​លើ​គណបក្ស​របស់​លោក។

អតីត​សមាជិក​សភា​សហ​រដ្ឋអា​មេរិក​រដ្ឋ​​ហ្វ្លរីដា​ ​លោក ​Carlos Curbelo ​មកពី​គណបក្ស​សាធារណ​រដ្ឋ​បាន​និយាយថា លោក​ Biden ​អាចស្វែង​រក​ការគាំទ្រ​ពី​គណបក្ស​សាធារណ​រដ្ឋ​ខ្លះ។ លោក​ Curbelo ​បាន​និយាយថា​សមាជិក​គណបក្ស​សាធារណរដ្ឋ​ជាច្រើន​មាន​ការព្រួយ​បារម្ភ​អំពី​បញ្ហា​ប្រឈម​ចម្បងៗ​ ដោយ​លោក​​​បាន​និយាយ​បន្ថែមថា ​អាចនឹង​ប៉ះពាល់​ដល់​ការ​ធ្វើ​នយោបាយ។

កាលពី​នៅ​ជា​អនុ​ប្រធានាធិបតី​លោក ​Biden ​បាន​ឃ្លាំ​​មើល​​រដ្ឋ​បាលលោក​ Barack Obama ដោយ​លោក​បាន​ប្រើ​សំឡេង​ភាគច្រើន​របស់​សភា​ ដើម្បី​ជំរុញ​ការ​​អនុម័ត​ច្បាប់​ជំរុញ​វិបត្តិ​សេដ្ឋកិច្ច​ហិរញ្ញ​វត្ថុ​ហើយ​មាន​​ការបញ្ជូន​ជន​អន្តោប្រវេសន៍​មួយចំនួន​ចេញពី​ប្រទេស​នៅ​ពេលដែល​លោក​នៅកាន់​តំណែង​ជា​ប្រ​ធានា​ធិបតី។​ នៅ​ឆ្នាំ​ ២០០៩ លោក​ Obama ដែល​មាន​សមាជិក​ប្រជាធិបតេយ្យ​ច្រើន ប៉ុន្តែមិន​បានជំរុញ​ឱ្យ​មាន​ការ​ផ្តល់សិទ្ធិ​ស្របច្បាប់​ដល់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ទេ។ ​ទោះបីជា​លោកបាន​​ចាត់​ទុក​ការ​ផ្តល់សិទ្ធិនេះ​ជា​អាទិ​ភាព​ ​លោកបានផ្អាក​ការ​អនុវត្តច្បាប់​អន្តោ​ប្រវេសន៍​មួយ​ចំនួន ប៉ុន្តែ​មិន​បាន​ផ្លាស់​ប្តូរច្បាប់​ទាំងនោះ​បានទេ​។​

កាលពី​ឆ្នាំ ២០១៣​ សភា​សមាជិក​ព្រឹទ្ធ​សភា​សាធារណរដ្ឋ​ចំនួន ​១៤ រូប​ និង​គណបក្ស​ប្រជាធិប​តេយ្យ​ចំនួន​ ៥៤ នាក់​ បាន​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​កំណែ​​ទម្រង់​ច្បាប់​អន្តោ​ប្រវេសន៍។​ ប៉ុន្តែត្រូវ​បាន​បរាជ័យ​ពីព្រោះ​សមាជិកបក្ស​​សាធា​រណ​រដ្ឋ​ភាគ​ច្រើន​ដែលនៅ​ពេលនោះ​ជា​អ្នក​តំណាងរាស្ត្រ​បាន​ជំទាស់​នឹង​ការ​ផ្តល់សិទ្ធិ​ស្រប​ច្បាប់​ដល់​ជន​អន្តោប្រវេសន៍​ខុសច្បាប់។​ ការដែល​ច្បាប់នេះ​មិនបាន​ជោគ​ជ័យ​ គឺ​ដោយសារ​ការពារ និង​កាត់​បន្ថយ​ការ​ធ្វើ​អន្តោ​ប្រវេសន៍​ខុសច្បាប់៕