កាលពីថ្ងៃចន្ទទី២ កុម្ភៈ កិច្ចពិភាក្សាពីសម្ព័ន្ធភាពនយោបាយអុីតាលី មានការខ្វែងគំនិតគ្នាដោយបញ្ហាគោលនយោបាយ។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងដើម្បីពិភាក្សាក្នុងការជ្រើស-រើសនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីថ្មី។
នាយករដ្ឋមន្រ្តីលោក Giuseppe Conte ត្រូវបានបង្ខំឱ្យលាលែងពីតំណែង កាលពីសប្តាហ៍មុន នៅពេលដែលដៃគូវ័យក្មេងដែលជាបក្សសេរីនិយម Italia Viva បានចេញពីសម្ព័ន្ធភាពដែលទើបតែកើតមានរយៈពេល ១៧ ខែ។ ការមិនមានសម្ព័ន្ធភាពបន្តរវាង Italia Viva និង Giuseppe Conte កើតឡើងបន្ទាប់ពីមានការមិនយល់ស្របគ្នាក្នុងការដោះស្រាយបញ្ហារាតត្បាតកូវីដ១៩ និងការធ្លាក់ចុះសេដ្ឋកិច្ចជាបន្តបន្ទាប់។
Italia Viva ដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក Matteo Renzi ចង់ឃើញការរុះរើគណៈរដ្ឋ-មន្រ្តីដ៏ធំមួយដែលរួមមានការដកលោក Roberto Gualtieri រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ដែលជាមេដឹកនាំគណបក្សប្រជាធិបតេយ្យ។ ទោះយ៉ាងណាប្រភពនយោបាយនៅខាងក្រៅគណបក្ស បាននិយាយថា ពួកគេនឹងមិនអនុញ្ញាតឱ្យ Gualtieri ចុះចេញពីតំណែងឡើយ។
ជម្លោះនេះ បានកើតឡើងដោយ-សារតែលោក Renzi មិនយល់ស្របនឹងវិធីដែលរដ្ឋាភិបាលគ្រោងនឹងប្រើប្រាស់មូលនិធិសហភាពអឺរ៉ុប ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ច។
សហគមន៍អឺរ៉ុប បានយល់ព្រមស្វែងរកទឹកប្រាក់ចំនួន ៩២០ ពាន់លានដុល្លារអាមេរិក ដែលនឹងត្រូវវិនិយោគនៅប្រទេសចំនួន ២៧ ដើម្បីជួយពួកគេក្នុងការកសាងសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីការរាតត្បាត។ ប្រទេសអុីតាលី គឺជាអ្នកទទួលផលសំខាន់មួយនៃមូលនិធិទាំងនេះដោយរំពឹងថានឹងមានទឹកប្រាក់ប្រមាណ ២០៨ ពាន់លានអឺរ៉ូជាជំនួយឥតសំណង និងប្រាក់កម្ចីដែលមានការប្រាក់ទាប។
គណបក្សប្រជាធិបតេយ្យ និងគណ-បក្សកាន់អំណាចមួយទៀតគឺចលនាប្រឆាំងនឹងការបង្កើតចលនាផ្កាយ៥ ដោយពួកគេទាំង២ចង់ឱ្យលោក Conte ធ្វើជានាយករដ្ឋមន្រ្តីវិញប៉ុន្តែរហូតមកដល់ពេលនេះលោក Renzi បានបដិសេធមិនផ្តល់ការគាំទ្រឡើយ។
ប្រភពមកពីគណបក្សបាននិយាយថា ក្រៅពីការជ្រើសរើសនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តី កិច្ចពិភាក្សានៅតែទាក់ទងនឹងគោលនយោបាយ។
លោក Renzi បានផ្តាច់ខ្លួនចេញពីគណបក្សប្រជាធិបតេយ្យ នៅក្នុងខែកញ្ញា និង បានបង្កើតក្រុមផ្ទាល់ខ្លួនរបស់គាត់ដែលមានឈ្មោះថា Italia Viva។ ទោះយ៉ាងណាគណបក្សរបស់លោកមានការគាំទ្រពីសាធារណជនតិចតួចណាស់ នាពេលបច្ចុប្បន្ននេះ។ ការស្ទង់មតិចុងក្រោយគណបក្ស នេះមានការគាំទ្រប្រមាណត្រឹមតែ៣ភាគរយប៉ុណ្ណោះ ប្រសិនការបោះឆ្នោតកើតមានឡើង។
Italia Viva កំពុងជំរុញឱ្យប្រទេស អុីតាលី ទទួលប្រាក់កម្ចីពីមូលនិធិសង្គ្រោះតំបន់អឺរ៉ុប ដើម្បីជួយដល់សេវាកម្មសុខាភិបាល ដែលបច្ចុប្បន្នកំពុងមានការរីករាលដាល កូវីដ១៩ ដែលកម្ចីនេះត្រូវបានជំទាស់យ៉ាងខ្លាំងពីចលនាផ្កាយ៥។ ចលនាផ្កាយ៥ កំពុងអំពាវនាវឱ្យមានថវិកាបន្ថែមទៀតសម្រាប់គោលនយោបាយរបស់ពួក-គេក្នុងការទ្រទ្រង់ប្រាក់ចំណូលរបស់ប្រជាជនក្រីក្រដែលត្រូវបានច្រាន-ចោលដោយ Italia Viva។
ទោះបីជាគណបក្សរបស់លោក Renzi មានការគាំទ្រពីអ្នកបោះឆ្នោតចំនួន ២ ភាគរយ ក៏ដោយក៏មិនមានសញ្ញាណាមួយដែលគាំទ្រដល់ការទាមទាររបស់ខ្លួនដែរ។ ប្រសិនបើមិនអាចរកឃើញកិច្ចព្រមព្រៀងនយោបាយទេនោះការបង្កើតរដ្ឋាភិបាលបច្ចេកទេសដែលនឹងត្រូវការការគាំទ្រពីអន្តរ-សភានៅក្នុងសភានឹងកើតមាន។
ការដោះស្រាយបញ្ហានេះអាចមានជម្រើសសំខាន់ ៣ ដែលមានដូចជា រដ្ឋាភិបាលចម្រុះថ្មីប្រហែលអាចកើតមានឡើងដោយមានការចូលរួមពីនាយករដ្ឋមន្រ្តីផ្សេង។ រដ្ឋាភិបាលមួយត្រូវបានបង្កើតឡើងដោយមនុស្សភាគច្រើនដោយមិនមាននិន្នាការនយោបាយ និងការបោះឆ្នោត៕